ស្វែងយល់ពីបទពិសោធន៍សន្សំវៃឆ្លាត ដើម្បីបង្កើនគុណភាពនៃការរស់នៅ

ភ្នំពេញ ៖ ស្របជាមួយនឹងភាពងាយស្រួលនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន វាក៏បានបង្កជាផលលំបាកដល់ប្រជាជនក្នុងការគ្រប់គ្រងប្រាក់កាស់របស់ខ្លួនផងដែរ។ លំបាកក៏ដោយសារតែការចំណាយនានាអាចធ្វើឡើងបានដោយមិនទាមទារឱ្យកាន់សាច់ប្រាក់ទៅទូទាត់ ពោលគឺស្នាក់នៅតែក្នុងផ្ទះក៏អាចចាយវាយបាន។

ចេញពីបទពិសោធន៍ផ្ទាល់ខ្លួន លោក ទុំ សុភានុ ដែលជាអតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ បានឱ្យ​ដឹងថា ភាពងាយស្រួលនៃសង្គមឌីជីថលនេះ បានធ្វើឱ្យមនុស្សភាគច្រើន​ដើរហួសបន្ទាត់​សន្សំ ហើយដល់ពេលខ្លះក៏ធ្លាក់ក្នុងបំណុលទៀតផង។

បើតាមលោក ទុំ សុភានុ ការសន្សំមិនមែនមានន័យថា ជាការកាត់ចំណាយទាំងអស់ទេ ក៏មិនមែន​ជាការកាត់បន្ថយស្តង់ដារនៃការរស់នៅដែរ ប៉ុន្តែវាជាការកាត់បន្ថយចំណាយដែលមិនចាំបាច់។ វាជាការចេះបែងចែកចំណាយទៅជា ៣កម្រិតធំៗរួមមាន កម្រិតទាបបំផុត គួរឱ្យទៅលើការ​ចំណាយ​ដែលមិនចាំបាច់ កម្រិតមធ្យមគួរបែងចែកដាក់ជាប្រាក់សន្សំ និងកម្រិតខ្ពស់ ជាអាទិភាព​សម្រាប់​ចំណាយដែលចាំបាច់ ដែលយើងម្នាក់ៗត្រូវការដើម្បីរស់រាន។

ថ្លែងក្នុងវេទិកា «ទិវាសន្សំអាស៊ាន» កាលពីពេលកន្លងទៅ លោក សុភានុ បន្តចែករំលែកទៀតថា៖​

«ខ្ញុំតែងតែប្រើច្បាប់ ៥០ ៣០ ២០ ដែលមានន័យថា បើខ្ញុំរកបាន១ខែ ១០០ដុល្លារ គឺ៥០ដុល្លារ​នឹងជាលុយសម្រាប់ចំណាយចាំបាច់ ៣០ដុល្លារសម្រាប់សន្សំ និង២០ដុល្លារសម្រាប់ជាកាដូ​ឱ្យខ្លួនឯង»។

ក្នុងនាមជាអ្នកអនុវត្តការសន្សំ លោក សុភានុ បានអះអាងថា ការសន្សំគឺជាហេតុផលដ៏ធំ​មួយ​ក្នុងការបង្កើនគុណភាពនៃការរស់នៅ។

កញ្ចប់សន្សំមួយកញ្ចប់ អាចកសាងសុខភាពផ្លូវចិត្តដ៏ល្អមួយសម្រាប់បុគ្គល ដោយកាត់បន្ថយការ ព្រួលបារម្ភផ្សេងៗ និងអាចដោះទាល់នៅពេលមានករណីអាសន្នណាមួយ។

សម្រាប់លោក ការសន្សំនេះក៏ស្មើទៅនឹងការផ្លាស់ប្ដូរជីវភាពរបស់លោកផងដែរ។ ផ្លាស់ប្ដូរជីវភាពនៅ ត្រង់នេះមិនមែនមានន័យថា សន្សំដើម្បីមានបាននោះទេ ប៉ុន្តែសន្សំដើម្បីមានដើមទុនក្នុងការបើក អាជីវកម្ម ឬចាប់ផ្ដើមកិច្ចការណាមួយ ដើម្បីបង្កើនប្រាក់ចំណូល។

លើសពីនេះ ប្រាក់សន្សំអាចជួយឱ្យសម្រេចគោលដៅទៅថ្ងៃអនាគត តាមរយៈការទិញទ្រព្យទុក ដូចចាការទិញដី ទិញផ្ទះជាដើម។

ក្រៅតែពីផលប្រយោជន៍ខាងលើនេះ លោក សុភានុ ក៏បានបន្តសង្កត់ធ្ងន់ផងដែរថា៖

«ការសន្សំក៏​បានផ្លាស់​ប្ដូរទម្លាប់នៃការរស់នៅរបស់ខ្ញុំ ព្រោះខ្ញុំដឹងថា ចំណាយដែលមិនចាំបាច់គឺត្រូវកាត់បន្ថយ ដើម្បីបន្ថែមលើចំណាយដែលចាំបាច់។ ដូច្នេះវាក៏ជះឥទ្ធិពលលើការរស់នៅរបស់យើងដូចគ្នា រឿងមិនចាំបាច់ក៏យើងលែងសូវធ្វើ យើងងាកមកធ្វើរឿងណាដែលយើងគិតថាចាំបាច់។»

យ៉ាងណាមិញ នៅក្នុងការសន្សំវិញ លោកលើកទឹកចិត្តឱ្យជ្រើសរើសយកការសន្សំបែបវៃឆ្លាត តាមរយៈការយកប្រាក់ទៅដាក់នៅគ្រិះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដើម្បីយកការប្រាក់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)