ហ្វីលីពីន រឹតបន្តឹងបញ្ហាសន្តិសុខកម្រិតខ្ពស់ក្រោយពេលមេដឹកនាំរដ្ឋាភិបាលត្រកូល Marcos និង Duterte គំរាមធ្វើឃាតគ្នាគួរឲ្យភ្ញាក់ផ្អើល

បរទេស ៖ ស្ថានភាពពង្រឹងសន្តិសុខថ្នាក់ដឹកនាំកំពូលនៅក្នុងប្រទេសហ្វីលីពីនបានអនុវត្តទៅដល់កម្រិតខ្ពស់បំផុតក្រោយពេលដែលមានការកើនឡើងកំដៅដាក់គ្នារវាងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសដែលជាក្រុមគ្រួសារអ្នកនយោបាយដ៏មានឥទ្ធិពលចំនួន២ គឺត្រកូល Marcos និងត្រកូល Duterte។

ជម្លោះជាពាក្យសំដីឌឺដងដាក់គ្នារវាងត្រកូល Marcos គឺលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ជាមួយនឹងត្រកូល Durtete ដែលមានលោកស្រី Sara Duterte ត្រូវជាកូនស្រីលោក Rodrigo Duterte អតីតប្រធានាធិបតី ហ្វីលីពីន បានឈានទៅដល់ការប្រើប្រាស់សំដីគំរាមធ្វើឃាតគ្នាទៅវិញទៅមកនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

យោងតាមការចេញផ្សាយរបស់កាសែតរ៉យទ័របានឱ្យដឹងថា លោកស្រី Sara Duterte ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធានាធិបតីនោះបានថ្លែងដោយកំហឹងថា លោកស្រីនឹងប្រើមនុស្សឲ្យធ្វើឃាតលោក Ferdinand Marcos Jr. ក្នុងករណីប្រសិនបើលោកស្រីផ្ទាល់នឹងត្រូវទទួលរងនូវការធ្វើឃាតណាមួយ។

ក្រោយសង្គ្រាមដោយពាក្យសំដីបានផ្ទុះឡើងរួចមក វាបានបណ្តាលឲ្យមានការរឹតបន្តឹងកាន់តែខ្លាំងពីសំណាក់ទីភ្នាក់ងាររដ្ឋទទួលបន្ទុកកិច្ចការងារសន្តិសុខជាតិនៅទូទាំងប្រទេស ជាពិសេសចំពោះមេដឹកនាំកំពូលទាំង២តែម្តង។

ថ្លែងទៅកាន់វេទិកាសារព័ត៌មានប្រចាំថ្ងៃមួយ លោកស្រី Sara បានបញ្ជាក់ថា លោកស្រីបានរៀបចំផែនការជាមួយនឹងឃាតករម្នាក់រួចទៅហើយថា ត្រូវតែសម្លាប់លោក Marcos និងភរិយារបស់គេឲ្យបានប្រសិនបើលោកស្រីត្រូវបានគេធ្វើឃាតជាមុន ហើយអះអាងពាក្យទាំងនេះគឺមិនមែនជាពាក្យសំដីលេងសើចនោះទេ។

ការលើកឡើងរបស់លោកស្រីគឺជាការឆ្លើយតបទៅនឹងអ្នកគាំទ្រលើបណ្តាញសង្គមម្នាក់ដែលបានស្នើសុំឲ្យនាងបន្តថែរក្សាសុវត្ថិភាពឲ្យបានខ្ពស់ ពីព្រោះថានាងស្ថិតនៅក្នុងគោលដៅរបស់សត្រូវរួចទៅហើយ។លោកស្រី Sara មុននេះបន្តិចក៏បានអះអាងដែរថា បានសម្ងំនៅក្នុងអគារសភាជាន់ទាបពេញមួយយប់ជាមួយនឹងក្រុមមន្ត្រីជាន់ខ្ពស់របស់នាង ប៉ុន្តែមិនបានបញ្ជាក់អំពីករណីគំរាមកំហែងណាមួយទេមកលើនាងឡើយនៅយប់នោះ។

ចំពោះបញ្ហានេះ មេបញ្ជាការសន្តិសុខសម្រាប់ប្រធានាធិបតីបាននិយាយថា អង្គភាពបានបង្កើន និងពង្រឹងប្រព័ន្ធសន្តិសុខរួចហើយ ដោយពួកគេកំពុងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារអនុវត្តច្បាប់ ដើម្បីស្វែងរក ទប់ស្កាត់ និងការពារ ប្រឆាំងនឹងការគំរាមកំហែងណាមួយចំពោះប្រធានាធិបតី និងគ្រួសារ ។

ដោយឡែក មេប៉ូលីសហ្វីលីពីន លោក Rommel Francisco Marbil បាននិយាយថា គាត់បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ដោយបន្ថែមថានឹងអាចមានការគំរាមកំហែងដោយផ្ទាល់ ឬដោយប្រយោលចំពោះជីវិតរបស់ប្រធានាធិបតី ហើយត្រូវតែដោះស្រាយជាមួយនឹងការងារអាទិភាពកម្រិតខ្ពស់បំផុត។

គួរឲ្យដឹងដែរថា ជាទូទៅនៅប្រទេសហ្វីលីពីន អនុប្រធានាធិបតីត្រូវបានជ្រើសរើសដាច់ដោយឡែកពីប្រធានាធិបតី ហើយមិនមានភារកិច្ចផ្លូវការទេ ប៉ុន្តែ អនុប្រធាន​ជាច្រើន​បាន​បន្ត​សកម្មភាព​អភិវឌ្ឍន៍​សង្គម ខណៈ​ខ្លះ​ទៀតត្រូវបាន​តែងតាំង​ឱ្យ​កាន់តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/03/2026

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោល នៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប

ការបិទវិស័យ​ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស​​នៅមជ្ឈិម​បូព៌ា​ធ្វើឱ្យកម្ពុជា​រងផល​ប៉ះពាល់​មួយកម្រិត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

សង្គ្រាម​នៅបណ្ដា​ប្រទេស​មជ្ឈិមបូព៌ា​កាន់តែរីករាលដាល ការធ្វើដំណើរ និងដឹកជញ្ជូន​តាមផ្លូវអាកាស​ រួមទាំងផ្លូវទឹក​ផងដែរនោះត្រូវ​បានបិទទាំង​ស្រុង ដែលធ្វើឱ្យប៉ះពាល់​ដល់អ្នក​ដំណើរ​មក​កាន់​កម្ពុជា

ស្តង់ដារជាតិជាង ១២០០ អាចជួយឱ្យវិស័យឧស្សាហកម្ម និងផលិតកម្មមានភាពប្រកួតប្រជែងខ្ពស់

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/03/2026

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈក្រុមប្រឹក្សាស្តង់ដារជាតិ សម្រេចអនុម័តស្តង់ដារជាតិជាង ១ ២០០ ស្តង់ដា គិតត្រឹមដំណាច់ឆ្នាំ២០២៥។

ជាប្រវត្តិសាស្ត្រ LOLC ចេញផលិតផលឥណទានថ្មីគឺ “ឥណទានមាសកើនទ្រព្យ” ផ្តល់ជូនទំហំកម្ចីរហូតដល់៧០% នៃតម្លៃមាស

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/03/2026

LOLC គឺជាស្ថាប័នហិរញ្ញវត្ថុដំបូងគេ ដែលបានដាក់ចេញផលិតផលឥណទានថ្មីមានឈ្មោះថា ​“ឥណទានមាសកើនទ្រព្យ” ដំបូងគេបង្អស់ក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា

៣១ ថ្ងៃ កម្ពុជាទទួលបានចំណូលពីការនាំចេញកង់ក្នុងទំហំ ៦៣,៥៧ លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

នៅក្នុងរយៈពេល ៣១ថ្ងៃនៃខែមករា ដើមឆ្នាំ២០២៦កន្លងទៅនេះ ឧស្សាហកម្មនាំចេញកង់របស់កម្ពុជា បានបង្ហាញពីភាពរឹងមាំជាមួយនឹងទំហំប្រមាណ ៦៣,៥៧លានដុល្លារអាម៉េរិក ៦៨,៥១ ភាគរយ

ទោះបាត់បង់ជីវិតមេដឹកនាំកំពូល ប៉ុន្តែទាំងរចនាសម្ព័ន្ធដឹកនាំ និងយោធាអ៊ីរ៉ង់នៅតែរឹងម៉ាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/03/2026

ការបាត់បង់ជីវិតរបស់មេដឹកនាំបដិវត្តអ៊ីស្លាមដ៏ធំបំផុតរបស់អ៊ីរ៉ង់រូបនេះត្រូវបានគេមើលឃើញថា ទំនងជាមិនអាចអនុញ្ញាតឲ្យនយោបាយអន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោកត្រឡប់ទៅធម្មតាវិញបានដូចមុននោះទេ

សេដ្ឋវិទូព្យាករណ៍ថា ជម្លោះអូសបន្លាយយូរនៅមជ្ឈិមបូព៌ាអាចបង្កឱ្យសេដ្ឋកិច្ចសកលជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

ជាមួយនឹងកំដៅកាន់តែខ្លាំងនៃជម្លោះនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាម៉េរិក កាន់តែអូសបន្លាយ គឺកាន់តែជំរុញឱ្យសេដ្ឋកិច្ចសកលលោកជាប់គាំង

យុទ្ធនាការផលិតផលជាតិ MadeInCambodia ជួយលើកកម្ពស់ផលិតផលក្នុងស្រុក ប៉ុន្តែទាមទារវិធានការបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

ក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តយកចិត្តទុកដាក់ក្នុងការលើកស្ទួយផលិតផលកម្ពុជា តាមរយៈ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia»  ឱ្យកាន់តែមានការទទួលស្គាល់ខ្ពស់ទាំងនៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស

ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

ក្នុង​រយៈពេល​២ខែ ដើមឆ្នាំ២០២៦ គ្រឹះស្ថាន​អង្គរ រកចំណូលបាន​​ពីការ​លក់​សំ​បុត្រ​​ចូល​ទស្សនារមណីយដ្ឋាន​អង្គរ​ ជាង ៩,១លានដុល្លារអាម៉េរិក ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីកាណាដា ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាឡើងវិញបន្ទាប់មានភាពតានតឹងការទូត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Mark Carney បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញបន្ទាប់ពីមានភាពតានតឹងផ្នែកការទូតកាលពីអំឡុងឆ្នាំ២០២៣

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី