ការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ នៅតែជាប្រធានបទសំខាន់ និងក្លាយជារបៀបវារៈមួយសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និងសង្គមជាតិកម្ពុជា

ភ្នំពេញ ៖ ការផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋ បានក្លាយជារបៀបវារៈមួយដ៏សំខាន់ ខណៈគេជឿជាក់ថា នៅពេលប្រជាពលរដ្ឋមានចំណេះដឹងហិរញ្ញវត្ថុគ្រប់គ្រាន់ នឹងធ្វើឱ្យវិស័យហិរញ្ញវត្ថុ ក៏ដូចជាសហគមន៍ និងសង្គមជាតិទាំងមូលរីកចម្រើនកាន់តែឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានថ្លែងប្រាប់ AMS ថា ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តែងតែយកចិត្តទុកដាក់ និងបានសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការអនុវត្តនូវកិច្ចការពារអតិថិជនយ៉ាងយកចិត្តទុកដាក់បំផុត។

លោកបានបន្តថា កន្លងមកសមាគមធ្លាប់បានសិក្សាលើបញ្ហាមួយចំនួនដែលទទួលបានពីកិច្ចស្រាវជ្រាវដោយស្ថាប័នឯករាជ្យ ការផ្តល់មតិកែលម្អ និងបណ្តឹងមួយចំនួនពីអតិថិជន។ ជាលទ្ធផលឃើញថា បញ្ហាភាគច្រើនកើតឡើងពាក់ព័ន្ធនឹងចំណេះដឹងហិរញ្ញវត្ថុ។

លោកបានឱ្យដឹងបន្តថា៖

«ដោយយោងលើចំណុចទាំងអស់នេះហើយ ទើបបានជាសមាគមជំរុញ និងលើកទឹកចិត្តដល់សមាជិករបស់ខ្លួនទាំងអស់ឱ្យចូលរួម និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជូនដល់ប្រជាពលរដ្ឋដើម្បីជំរុញបន្ថែមភាពវិជ្ជមានក្នុងវិស័យ និងស្ថិរភាពរយៈពេលវែងសម្រាប់សង្គមជាតិយើងទាំងមូល»។

ស្របពេលជាមួយគ្នានេះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក៏ធ្លាប់មានប្រសាសន៍ឱ្យដឹងដែរថា ៖

“ធនាគារជាតិនៃកម្ពុជា បានកំណត់យកចំណេះដឹងផ្នែកហិរញ្ញវត្ថុជាសសរស្ដម្ភដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងជំរុញលទ្ធភាពស្មើគ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងភាពជាសហគ្រិន”។

គួររំលេចថា ឆ្លើយតបនឹងការលើកឡើងខាងលើ គេសង្កេតឃើញមានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុភាគច្រើនបានចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុទៅកាន់អតិថិជនរបស់ខ្លួន ក្នុងនោះ អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មលើកិច្ចការងារនេះ ដោយបានផ្សព្វផ្សាយលើបណ្តាញនានារបស់ខ្លួន ក៏ដូចជារៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់អតិថិជន នៅតាមបណ្តាខេត្ត រាជធានីជាច្រើនក្រោមប្រធានបទស្តីពីការគ្រប់គ្រង “ចំណូល និងចំណាយ” “ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន” និងសកម្មភាពជាច្រើនទៀត ដើម្បីឱ្យពួកគាត់យល់ដឹងទាក់ទងទៅនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកំណត់ផែនការហិរញ្ញវត្ថុច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published.Required fields are marked *