ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់ទិន្នន័យ​ជូនសមាគម​អ្នកវាយ​តម្លៃ និងភ្នា​ក់​​ងា​រអចលនវត្ថុ​សម្រាប់​ប្រើប្រាស់​តាមតម្រូវការ​

ភ្នំពេញ ៖ សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជា បាន​ដាក់សំណើ​ទៅកាន់​ក្រសួង​រៀបចំដែន​ដី ​នគរូប​នីយកម្ម​ និងសំណង់ ដើម្បីស្នើសុំទិន្នន័យ​រួម​ដែល​ក្រសួង​បាន និងកំពុង​រៀបចំ​ ជាពិសេស​គឺទិន្ន​ន័យ​ចុះ​ប​ញ្ជី​​ដីធ្លីដែល​ភ្ជាប់ជាមួយនឹង​លេខ​ឡូត៍ និង​រាង​ដី​ ដើម្បី​យក​មកធ្វើ​ជាជំនួយ​ក្នុង​ការ​​វាយតម្លៃ​អ​ចល​ន​វ​ត្ថុ​​​ស​ម្រាប់សមាជិក​សមាគមដែលជា​ក្រុមហ៊ុន​វាយ​តម្លៃមានអាជ្ញា​បណ្ណ​ ។​ ជាលទ្ធផល​ ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម​ និងសំណង់ បានយល់ព្រម​តាមសំណើរបស់​សមាគម​ដើម្បីប្រើប្រាស់​តាម​តម្រូវការ ។

លោក​ សន សៀប ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​ក៏បានឱ្យដឹងថា សមាគម​ក៏បានសុំប្រើប្រាស់ទិន្នន័យទិញ-លក់ដែលជាក់លាក់ពីខាងពន្ធដារ ឬខាងក្រសួង ដែល​បានចងក្រង ដើម្បី​យក​ម​កវិភាគក្នុង​កិ​ច្ចកា​រងារវាយតម្លៃអចលនវត្ថុឱ្យបានកាន់តែមានប្រសិទ្ធភាព និងកា​ន់តែ​លឿន ហើ​យ​នៅ​ពេល​ដែលបានប្រើប្រាស់ទិន្នន័យទាំងអស់នេះ រាល់កិច្ចការ​ផ្តល់​សេ​វាក​ម្ម​ទៅដល់អតិថិជន គឺមានប្រ​សិទ្ធភាព និងលឿនរហ័ស មានភាពត្រឹមត្រូវ ​ចំ​ណេញទាំងពេ​លវេ​លា និងចំណេញទាំងប្រាក់ ។

លោកបន្តថា ៖

«ទិន្នន័យនេះ នឹងធ្វើឱ្យការវាយតម្លៃបានលឿន ត្រឹមត្រូវ និងមានប្រសិទ្ធភាព ហើយបា​ន​ជួយ​ដ​ល់វិ​ស័​យ​ហិ​រ​ញ្ញវ​ត្ថុមួយទៀត ។ ឧហរណ៍ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវការរបាយការណ៍វាយតម្លៃអចលនវត្ថុ ដើម្បីផ្តល់កម្ចីដល់ម្ចាស់អចលនទ្រព្យដែលចង់ប្រើប្រាស់កម្ចីពីធនាគារ ។ ការផ្តល់កម្ចី និងទទួលបានកម្ចីបានលឿន អាចជួយដល់អាជីវកម្ម និងប្រើប្រាស់ទុនហិរញ្ញវត្ថុបានលឿន ដូច្នេះទាំងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យវត្ថុ មានប្រសិទ្ធភាពក្នុងការធ្វើការងារដែលមាន​គុណ​ភា​ព​»។

លោក​បានបញ្ជាក់ថា ការស្នើសុំទិន្នន័យរួមនេះ គឺខាងក្រសួងដែនដី បានអនុញ្ញាតឱ្យខាងសមា​គម​​ប្រើ​ប្រា​ស់ ​និងគាំទ្រលើចំណុចមួយនេះ ។​ មួយវិញទៀត​ខាង​សមាគម​ក៏បាន​ស្នើសុំរាល់​ការ​ទិ​ញ​-លក់​អ​ច​លន​វ​ត្ថុ​​ទាំ​ងអ​ស់ត្រូវមានក្រុមហ៊ុនផ្តល់សេវកម្មវាយតម្លៃអចលនវត្ថុ ឬក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ដែល​ទទួ​ល​បា​ន​​អា​ជ្ញាបណ្ណពីរដ្ឋាភិបាលធ្វើជាសាក្សីនៅកុងត្រាទិញលក់។

លោកបានសង្កត់ធ្ងន់ថា ៖

«ការធ្វើសាក្សីក្នុងការទិញលក់នេះ ត្រូវឈរលើ​មូលហតុ គឺយើងអាចទទួលបានទិន្នន័យជាក់លាក់ ហើយជួយ​​ដល់​រដ្ឋា​ភិ​​​បា​ល​ក្នុ​ង​​​កា​រ​ផ្ត​ល់​នូវ​ទិ​ន្ន​ន័​យ​​ជា​ក់លាក់សម្រាប់ប្រើប្រាស់រួមទាំងអស់គ្នា ។ ចំណុចនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន​ដី​ នគរូប​នីយកម្ម​ និងសំណង់ បានស្នើសុំឱ្យក្រុមការងារបច្ចេកទេសសិក្សាមើលលទ្ធភាព តើយើង​ត្រូវ​រួ​​មគ្នា​អ្វី​ប​ន្តទៀត»។

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ​បា​ន​​ថ្លែង​កាលពីថ្ងៃដាក់ដំណើរការ​ឱ្យប្រើប្រាស់នូវ​ប្រព័ន្ធក​ម្ម​វិ​ធីអន្ត​រ​កម្ម​ផ្លា​ស់​ប្តូ​រ​ទិ​ន្ន​ន័​យ​​រ​​ប​ស់​ក្រ​សួ​ង​រៀប​ចំ​ដែ​ន​​ដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន ក្រេឌីតប្យួរ៉ូថា តាមរយៈទិន្នន័​យនេះ នឹងជួយដល់​អ្នកអភិវឌ្ឍន៍វិស័យ​អចលនទ្រព្យ អ្នកវាយតម្លៃអចលន​វត្ថុ បានដឹង​ច្បាស់ពីតម្រូវការ​ជាក់ស្ដែង​នៃទីផ្សារ​អចលនទ្រព្យ ហើយនឹង​លែងអភិវឌ្ឍន៍​ធ្វើឱ្យលើស​តម្រូវការ​ទៀតហើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ៖ «យើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើឱ្យសង្គមជាតិក្លាយជាសង្គមដែលងាយស្រួលរស់នៅនិងអាចរកប្រាក់ចំណូលបាន ដើម្បីពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ ទន្ទឹមនេះ យើងទាំងអស់គ្នាក៏ត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មសង្ហារឹម ឧស្សាហកម្មគ្រឿងបង្គុំសំណង់ រុក្ខជាតិលំអ និងចិញ្ចឹមសត្វ ដើម្បីធានាឱ្យឧស្សាហកម្មទាំងនេះបានដំណើរការទៅមុខពីព្រោះទាំងនេះគឺជាយន្តការសម្រាប់បង្កើតការងារនិងផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជា»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

Leave a Reply

Your email address will not be published.Required fields are marked *