ស្វែងយល់ពីចំណុចសំខាន់ទាំង ៤ ដើម្បីជួយឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងគ្រួសារ  

ភ្នំពេញ ៖ ការបង្កើតគ្រួសារមួយគេអាចប្រៀបប្រដូចទៅនឹងដំណើរការ និងការបើកអាជីវកម្មអ្វីមួយ ដែលចាំបាច់បំផុតត្រូវតែមានផែនការច្បាស់លាស់ ជាពិសេសការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានភាពរឹងមាំ។ ក្នុងគ្រួសារមួយ ឪពុកម្តាយមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងសកម្មភាពហិរញ្ញវត្ថុប្រចាំថ្ងៃ និងតាមដានរាល់ចំណូល និងចំណាយប្រចាំខែ ប៉ុន្តែសមាជិកគ្រួសារទាំងអស់ក៏អាចដើរតួក្នុងការជួយសន្សំឱ្យបានច្រើន និងចំណាយតិចផងដែរ។

តាមរយៈអត្ថបទនេះ យើងសូមទាញអារម្មណ៍របស់លោកអ្នកឱ្យក្រឡេកមកមើលគន្លឹះសំខាន់ៗ និងផែនការថវិកាគ្រួសារមួយចំនួន ដើម្បីជួយអ្នកក្នុងការសន្សំប្រាក់ និងជំរុញឱ្យមានសិ្ថរភាពផ្នែកហិរញ្ញវត្ថុគ្រួសារ។

១ . បង្កើតផែនការថវិកាគ្រួសារ ៖ វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតផែនការថវិកាគ្រួសារ ដោយសរសេរ និងរៀបចំវាឱ្យបានច្បាស់លាស់។ មធ្យោបាយតែមួយគត់ដើម្បីអនុវត្តន៍ផែនការថវិកាគ្រួសារបាននោះគឺវិន័យ​ ដែល​ទាមទារឱ្យអនុវត្តន៍ឱ្យបាន​ខ្ជាប់ខ្ជូន​នឹង​ផែនការនេះ។ មួយវិញទៀត ប្តីប្រពន្ធក្នុងគ្រួសារគួរតែពិភាក្សាអំពីផែនការចំណូលចំណាយរបស់ខ្លួឱ្យបានច្បាស់លាស់។ បើមិនដូច្នេះទេ អ្នកទាំងពីរអាចនឹងឈ្លោះប្រកែកគ្នាក្នុងគ្រួសារលើការចំណូលចំណាយ ពិសេសមូលហេតុដែលចាយលុយមិនគ្រប់ក្នុងមួយខែៗ។

២. គណនាប្រាក់ចំណូលប្រចាំខែរបស់អ្នក ៖ ការបង្កើតផែនការថវិកាគ្រួសាររបស់អ្នកចាប់ផ្តើមដោយការដឹងពីប្រាក់ចំណូលប្រចាំខែរបស់អ្នកពីគ្រប់ប្រភពទាំងអស់។ នេះ​គឺជាជំហាន​ឈាន​ដល់​គោលដៅ​ហិរញ្ញវត្ថុ​របស់​គ្រួសារ។ កំណត់ និងចាត់ថ្នាក់ការចំណាយ។ រូបមន្តដ៏មានប្រសិទ្ធភាពមួយ គឺអ្នកចាប់ផ្ដើមជាមួយនឹងផែនការថវិកា ២០/៥០/៣០ ដោយ ២០% សម្រាប់ការសន្សំ និងការសងបំណុល ៥០% សម្រាប់តម្រូវការចាំបាច់ និង ៣០% ទៀត សម្រាប់របស់របរដែលចង់បាន។

នៅពេលដែលអ្នកបានរៀបចំផែនការចំណាយរួចហើយ សូមប្រៀបធៀបវាទៅនឹងការចំណាយជាក់ស្តែងរបស់អ្នក។ ប៉ុន្តែពេលខ្លះ ផែនការជាមួយនឹងការចំណាយជាក់ស្តែងមិនត្រូវគ្នានោះទេ។ ដូច្នេះ គោលដៅដំបូងគឺយើងត្រូវមើលកន្លែងដែលអ្នកចំណាយប្រាក់ ដែលរកបានដោយលំបាក ហើយបន្ទាប់មកកែសម្រួលផែនការថវិកា ២០/៥០/៣០ ដោយផ្អែកលើតម្រូវការ និងបំណងប្រាថ្នារបស់អ្នក។

៣. កំណត់គោលដៅហិរញ្ញវត្ថុជាក់ស្តែង ៖ តើអ្នកកំណត់គោលដៅហិរញ្ញវត្ថុដោយរបៀបណា? ទីមួយ ក្នុងគ្រួសារ ត្រូវបើកចំហរ និងសន្ទនាឱ្យបានច្រើនទាក់ទងចំណូលចំណាយ។ បន្ទាប់មក ធ្វើបញ្ជីសន្សំក្នុងរយៈពេលខ្លី និងរយៈពេលវែង សម្រាប់របស់របរដែលអ្នកចង់បាន។ ត្រូវប្រាកដថា របស់នីមួយដែលអ្នកមានតម្លៃចំនួនប៉ុន្មាន? ឧទាហរណ៍ អ្នកត្រូវការម៉ូតូថ្មីតម្លៃ ២០០០ ដុល្លារ សម្រាប់គ្រួសាររបស់អ្នកនៅឆ្នាំក្រោយ ដូច្នេះអ្នកត្រូវរៀបចំផែនការថវិកាជាក់ស្តែង សម្រាប់សន្សំ ប្រមាណ ២០០ ដុល្លារ ក្នុងមួយខែ ដើម្បីទិញម៉ូតូឱ្យបាននៅឆ្នាំក្រោយ។

៤. កញ្ចប់សន្សំសម្រាប់គ្រាអាសន្ន ៖ ប្រសិនបើអ្នកមានបញ្ហាភ្លាមៗដែលមិននឹកស្មានដល់ ដូចជាបញ្ហាសុខភាព និងគ្រោះថ្នាក់ ហើយអ្នកត្រូវការលុយបន្ទាន់ កញ្ចប់សន្សំសម្រាប់គ្រាអាសន្នអាចជួយលោកអ្នកបានគ្រប់ពេល។ កញ្ចប់សន្សំសម្រាប់គ្រាអាសន្ន ដែលអ្នកគួរសន្សំទុក កឺគួរស្មើនឹងកញ្ចប់ចំណាយលើការរស់នៅប្រចាំថ្ងៃ រយៈ ៣ ទៅ ៦ ខែ។

ប្រសិនបើអ្នកគ្មានកញ្ចប់សន្សំសម្រាប់គ្រាអាសន្ននោះទេ នៅពេលមានបញ្ហាភ្លាមៗ​ អ្នកអាចជួបប្រទះបញ្ហាហិរញ្ញវត្ថុភ្លាមៗ ហើយអាចឈានទៅដល់ការខ្ចីលុយឯកជនដែលគ្មានច្បាប់ទម្លាប់ និងមានអត្រាការខ្ពស់។ ការណ៍នេះអាចឱ្យអ្នកធ្លាក់ចូលក្នុងអន្ទាក់បំណុលទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *