ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ភ្នំពេញ ៖ ក្នុងគោលបំណងជំរុញ​ឱ្យ​កា​រប្រើប្រាស់​សេវា​សាធារណៈតាមអនឡាញឱ្យ​កាន់តែ​ច្រើន និងទូលំទូលាយ ក្រសួង​រៀបចំដែន​ដី ​នគរូប​នីយកម្ម​ និងសំណង់ ​​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ​ដល់​បណ្ដា​ធនាគារ និងអង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​បន្ថែមទៀត ។​ សិក្ខាសាលា​នេះ បានធ្វើឡើង​នៅទីស្ដីការ​ក្រសួង​រៀបចំ​ដែន​ដី​ នគរូប​នីយកម្ម​ និងសំណង់ នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ ។

នៅក្នុងសិក្ខាសាលា​នេះដែរ ឯកឧត្តម​ សាយ សំអាល់  ឧប​នាយក​នាយករដ្ឋមន្ត្រី​​ និងជារដ្ឋមន្ត្រីក្រសួ​ងរៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ បានមានប្រសាសន៍ថា​ បេសកកម្ម​របស់ក្រសួង​រៀបចំដែន​ដី​ ន​គ​រូ​បនី​​យក​ម្ម​​ និងសំណង់ គឺ​នឹង​បញ្ចប់​បញ្ហា​ និងវិវាទ ដែលកើត​មាននៅក្នុង​សង្គម​ជាតិរបស់​យើង ដោយ​ក្រសួង​នឹង​បញ្ច​ប់​​ការ​ចុះបញ្ជីដី​ទាំង​ស្រុង​នៅក្នុងឆ្នាំ​២០២៥​នេះ ​ខណៈដែលក្នុងរយៈពេល​១ឆ្នាំកន្លះកន្លងទៅនេះ ក្រសួង​បាន​ចុះប​ញ្ជី​ដីធ្លី​​ចំនួន ៣លាន​ ៧​សែន​ក្បាលដី ។ ដូច្នេះ ​សម្រាប់​ក្បាលដីដែលមិនទាន់​បានចុះបញ្ជី នឹង​អាច​បញ្ចប់​នៅក្នុងអំ​ឡុងខែមេសា ឆ្នាំ២០២៥ ខាងមុខ​នេះ  ។

ឯកឧត្តមបាន​បញ្ជាក់ថា ៖

«​បញ្ហា​វិវាទដីធ្លី ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយ​ជា​បន្តបន្ទាប់ តាំងពីវិវាទ​រាប់ម៉ឺនករណី មកនៅត្រឹមខ្ទង់ពាន់ករណី ហើយក៏បន្ត​ដោះស្រាយ​ជា​បន្តបន្ទាប់ទៀត ដើម្បីបញ្ចប់​ទាំង​ស្រុង ដោយ​ព្យាយា​ម​ដោះឱ្យនៅតិច​បំផុត ។​ សម្រាប់​ការ​ដាក់​ដំណើរការ​សេវា​សាធារណៈអនឡាន​របស់ក្រសួង​ដែនដី​នៅពេល​នេះ នឹងធ្វើឱ្យប្រជាពលរដ្ឋ និង​​អ្នក​ដែលត្រូវ​ការ​ប្រើប្រាស់​សេវា​ អាច​ប្រើប្រាស់សេវាសាធារណអនឡាញរ​បស់ក្រសួង​ពេលណា​ក៏បាន ​ឬយើងអាច​ហៅម្យ៉ាងទៀត​បានថា សេវាគាប់ចិត្ត ដែលសេវា​នេះ អាច​ប្រើប្រាស់​បាន​កាន់តែងាយស្រួល ​និងនៅ​គ្រប់ទីកន្លែង»។​

នៅក្នុងឱកាស​នោះដែរ លោក​ជំទាវ សេង សុមេត្តា​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​​ និងសំ​ណង់ បានមានប្រសាសន៍ថា ការដាក់​​ឱ្យ​ប្រើ​សេវា​អនឡាញ​របស់ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​​សំណ​ង់​​​ នឹ​ងផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ដោយផ្ទាល់ និងប្រយោ​ល ហើយដើម្បីឱ្យ​អ្នកប្រើប្រាស់​កាន់តែ​មានភាពងាយស្រួល ក៏ដូចជា​ស្វែង​យល់ពីអត្ថ​ប្រយោជន៍បន្ថែម​ ក្រសួង​បានរៀបចំសិក្ខាសាលា​នៅពេល​នេះ​ដល់អ្នកពាក់ព័ន្ធទាំងអស់​​ ដូចជា​មកពីបណ្ដា​ធនាគារ មន្ទីរ​ និងអង្គភាព​ពាក់ព័ន្ធនានា​មួយចំនួនទៀត។​

នៅក្នុង​សិក្ខាសាលា​នេះដែរ ​ក៏មានការ​ពន្យល់​បង្ហាញបន្ថែមពីអ្នកជំនាញរបស់​ក្រសួង​រៀបចំដែនដី ​នគរូប​នីយកម្ម និងសំណង់ ជុំវិញ​អត្ត​ប្រយោជន៍​​​នៃការ​ប្រើប្រាស់​សេវា​សាធារណ​អន​ឡាញ​ ដោយ​ក្នុងនោះ មាន​អ្នកជំនាញ​មកពីមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ និងសុរិយោដី រាជធានីភ្នំពេញ នាយក​ដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​សុរិយោដី និង​ពី​ប្រធានក្រុមការងារ​បរិវត្តកម្ម​ឌីជីថល​ ជាដើម ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *