មោទនភាពផលិតផលខ្មែរ ! ក្រុមហ៊ុន ជីប ម៉ុង រីថែល ប្រកាសបើកលក់គម្រោង “ភូមិខ្មែរអ្នកធ្វើ” ដែលធំប្រណិតមិនធ្លាប់មាន

មោទនភាពនៃផលិតផលខ្មែរ!!! ក្រុមហ៊ុន ជីប ម៉ុង រីថែល ប្រកាសបើកលក់គម្រោង “ភូមិខ្មែរអ្នកធ្វើ” ដែលធំប្រណិតមិនធ្លាប់មាន នឹងក្លាយជាគោលដៅទេសចរណ៍ធំមួយក្នុងក្រុងភ្នំពេញ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ១៧ ខែកុម្ភះ ឆ្នាំ ២០២៥ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរៀបចំនូវកម្មវិធីបើកលក់គម្រោង “ភូមិខ្មែរអ្នកធ្វើ” ដំបូងបំផុតដែលមានអ្នកចូលរួមពីភ្ញៀវកិត្តិយស តំណាងស្ថាប័នគាំទ្រ និងអាជីវកម្មខ្មែររាប់រយនាក់ ដែលសុទ្ធសឹងតែជាអាជីវកម្ម ផលិតករ ដែលកំពុងផលិត និង លក់ផលិតផលខ្មែរសុទ្ធ ដើម្បីធ្វើបទបង្ហាញពិសេសពីគម្រោង “ភូមិខ្មែរអ្នកធ្វើ” ដែលជាគម្រោងផ្សារផលិតផលខ្មែរ ដំបូងគេ និងធំជាងគេនៅកម្ពុជា។

លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល មានប្រសាសន៍ថាគម្រោង “ភូមិខ្មែរអ្នកធ្វើ” មិនមែនគ្រាន់តែជាកន្លែងលក់ទំនិញធម្មតានោះទេ។ វាគឺជាការច្នៃប្រឌិតបង្កើតឡើងនូវទីកន្លែងមួយដែលប្រពៃណីខ្មែរដ៏ស្រស់ស្អាតរស់ឡើងវិញក្នុងបរិយាកាសទំនើប ដោយប្រមូលផ្តុំនូវផលិតផលប្រពៃណីពីគ្រប់តំបន់នៃប្រទេសកម្ពុជា មកប្រមូលផ្ដុំនៅ “ភូមិខ្មែរអ្នកធ្វើ” ក្រោមពាក្យស្លោក “រក្សាចាស់បង្កើតថ្មី” ដើម្បីផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍបន្តទៅមុខទៀត។

បន្ថែមពីនេះលោកជំទាវមានប្រសាសន៍ថា ក្រុមហ៊ុន ជីប ម៉ុង រួមទាំងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានមោទនភាពបំផុត ដែលបានរៀបចំនៅគម្រោងមួយនេះឡើង យើងចង់ឃើញផលិតផលខ្មែរ ស្នាដៃខ្មែរ កាន់តែមានការទទួលស្គាល់ពីបរទេស ហើយយើងចង់ឃើញខ្មែរគ្រប់គ្នាមានមោទនភាពដូចអ្វីដែលក្រុមហ៊ុនកំពុងមាន ហើយមិនយូរទេគម្រោង “ភូមិខ្មែរអ្នកធ្វើ” នឹងលេចរូបរាងឡើង ហើយក្រុមហ៊ុន ជីប ម៉ុង កំពុងសហការណ៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដាក់ “ភូមិខ្មែរអ្នកធ្វើ” អោយក្លាយជាគោលដៅទេសចរណ៍ធំបំផុត របស់ភ្ញៀវទេសចរណ៍បរទេសទាំងអស់ដែលឆ្លងកាត់រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា គម្រោង “ភូមិខ្មែរអ្នកធ្វើ” គឺជាគម្រោងផ្សារបង្ហាញផលិតផលខ្មែរដ៍ធំមួយមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលប្រមូលផ្តុំផលិតផលខ្មែរផ្សេងៗគ្នា ដែលនឹងក្លាយជាទីប្រជុំជនដ៍ស្រស់ស្អាតបំផុត បង្ហាញពីអនុស្សាវរីយ៍ បង្ហាញពីភាពចម្រុះនៃផលិតផលខ្មែរ ក៏ដូចជាបង្ហាញពីវប្បធម៌ និង ស្នាដៃខ្មែរយើង នៅក្នុងទីតាំងដ៍ប្រណិតមួយនេះផងដែរ។  នៅ “ភូមិខ្មែរអ្នកធ្វើ” អ្នកនឹងទទួលបានបទពិសោធន៍វប្បធម៌ប្រពៃណីយ៉ាងពេញលេញ។ អ្នកអាចរៀនពីរបៀបត្បាញសូត្រពីសិប្បករជំនាញ ស្វែងយល់ពីគ្រឿងទេសខ្មែរសុទ្ធ និងរបៀបប្រើប្រាស់វាក្នុងម្ហូបទំនើប មិនតែប៉ុណ្ណោះអ្នកអាចទស្សនាសិល្បៈចម្រុះដែលផ្សារភ្ជាប់រវាងគំនូរប្រពៃណី និងគំនិតទំនើប ព្រមទាំងអាចជ្រើសរើសសម្លៀកបំពាក់ប្រពៃណីដែលបានកែច្នៃឱ្យស័ក្តិសមសម្រាប់ការស្លៀកពាក់ប្រចាំថ្ងៃ។

បងប្អូនដែលមានផលិតផលខ្មែរមានគុណភាព បងប្អូនអាចសាកសួរពត៌មានបន្ថែមជាមួយក្រុមការងារ ដើម្បីទទួលបាននៅតម្លៃពិសេស ពីស្តង់ដ៍ប្រណិតរបស់ “ភូមិខ្មែរអ្នកធ្វើ” តាមរយៈលេខទំនាក់ទំនង +855 93 922 888/+855 93 975 111


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជានឹងមានរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

តម្រូវការប្រើប្រាស់ធ្យូងអនាម័យកំពុងបន្តកើនឡើង ខណៈដែលតម្លៃឧស្ម័នហ្គាសឡើងថ្លៃ

ជំនួញ, ព្រឹត្តិការណ៍

• 19/05/2026

តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *