ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា ក្នុងទំហំប្រមាណ ៨៦ លានដុល្លារអាមេរិក

ភ្នំពេញ ៖ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ប្រកាស​លក់​សញ្ញា​បណ្ណ​សាជីវកម្ម​នៅផ្សារ​មូល​បត្រ​កម្ពុជា ក្នុងទំហំទឹកប្រាក់​ប្រមាណ​ ៨៦​លានដុល្លារអាមេរិក ដែលពិធី​នេះត្រូវ​បានធ្វើឡើង​នៅព្រឹកថ្ងៃទី​២៤ ខែកុម្ភៈ​ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម​បណ្ឌិតសភាចារ្យ​ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច​ និង​ហិ​រញ្ញវត្ថុ និងជា​ប្រធានក្រុម​ប្រឹក្សា​ភិបាល​នៃផ្សារ​មូលបត្រ​កម្ពុជា ។

នៅក្នុងឱកា​សនោះដែរ​​ ឯកឧត្តម​​បណ្ឌិតសភាចារ្យ ហ៊ាន​ សាហ៊ីប​ បានមានប្រសាសន៍ថា​ មូលបត្របំណុល បាន​រួមចំណែកជាច្រើន​ដល់​ការ​ជំរុញកំណើន​សេដ្ឋកិច្ច​កម្ពុជា​​ក្នុងនោះរួមមាន ៖ ទី១). រក្សាស្ថិរភាព និងជំរុញ​​កំណើនសេដ្ឋកិច្ចប្រកបដោយផលិតភាព និងនិរន្តរភាព, ទី២). កាត់ប​ន្ថ​យ​កា​រ​ពឹ​ង​ផ្អែ​ក​លើ​ប្រា​ក់​កម្ចី​ពី​​បរ​ទេ​ស, សំដៅទៅកាត់បន្ថយហានិភ័យបំណុលក្រៅប្រទេស, ការ​ប្រែប្រួលអត្រាការប្រាក់, និង បញ្ហា​​ប្តូ​​ររូ​​បិយប័ណ្ណ ជាដើម, ទី៣). បង្កើនទំហំ និងប្រភពហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍ, ​ការធានាប្រសិទ្ធភាពនៃការវិនិយោគ, ការ​គាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និង វិស័យអាទិភាព, ជាពិសេស ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ។

​​ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និង ប៉ិនប្រសព្វរបស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល បានបន្ត​យ​ក​ចិ​ត្ត​ទុកដាក់លើវិស័យមូលបត្រ តាមរយៈការជំរុញការធ្វើនវានុវត្តយន្តការហិរញ្ញប្បទាន និងផលិត​ផ​លហិរ​ញ្ញ​វត្ថុ សំដៅគាំទ្រដល់ការវិនិយោគ និងការធ្វើ​ពិពិ​ធកម្មសេដ្ឋកិច្ច ។

ជាលទ្ធផល តាមការព្យាករ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៦% ក្នុងឆ្នាំ២០២៤ និងបន្តមា​ន​កំណើ​នថែមទៀត ដល់ ៦,៣%  សម្រាប់ឆ្នាំ២០២៥ នេះ ហើយការវិនិយោគឯកជននៅ​កម្ពុជាបា​នប​ង្ហា​ញស​ញ្ញា​វិ​ជ្ជមានល្អប្រសើរ ឆ្លុះបញ្ចាំងតាមរយៈការអនុម័តគម្រោងវិនិយោគថ្មីៗ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំនួ​ន​ ៤១៤ គម្រោងនៅឆ្នាំ២០២៤ កើនឡើង ១៤៦ គម្រោងធៀបនឹងឆ្នាំ២០២៣ ។ កំណើនសេដ្ឋកិច្ច និងការវិនិយោគនេះ នឹងធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរជាងមុន ព្រមទាំងបង្កើនទំនុកចិត្តដល់វិនិយោគិន លើផលិតផលមូល​បត្រកាន់តែច្រើនថែមទៀត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ដល់ភាគីពាក់ព័ន្ធ ដែ​ល​បា​នស​ហ​កា​រ​ ​​និងគាំទ្រដល់ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ស​មិទ្ធ​ផល​ថ្មីមួយទៀតរបស់ផ្សារមូលបត្រកម្ពុជានៅដើមឆ្នាំ២០២៥ នេះ ។

​ជាមួយគ្នានេះ ដើម្បីពន្លឿនការអភិវឌ្ឍនៃផ្សារមូលបត្រកម្ពុជាឱ្យរីកចម្រើនខ្លាំងក្លា ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន​ សាហ៊ីប​ បានគាំទ្រ ​និងលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ បន្តសកម្មភាពផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹងឱ្យ​បាន​កាន់​តែ​ទូ​លំ​ទូលាយ ជាពិសេស បង្កើនកិច្ចសហការជាមួយស្ថាប័នហិរញ្ញវត្ថុ សមាគមធុរកិច្ចជាតិ និងអន្តរជាតិ ​ដើ​ម្បីប​ង្កើ​​ត​ប​​ណ្តាញទំនាក់ទំនង និងលើកទឹកចិត្តក្រុមហ៊ុនសក្តានុពលចូលរួមឱ្យបានកាន់តែច្រើនបន្ថែមទៀត ។

លោក​បណ្ឌិត ​អ៊ិន ចាន់​នី​ ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​ បានមានប្រសាសន៍ថា ការចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា ឬសញ្ញាបណ្ណបន្ទាប់បន្សំ លើកទី១នេះ បានកើតចេញពីលទ្ធផលជោគជ័យដែលទទួលបានទំនុកចិត្ត និងការជឿជាក់ពីសំណាក់វិនិយោគិនលើសពីការរំពឹងទុក។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំរបស់ធនាគារ អេស៊ីលីដា ជឿជាក់ថា ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំលើកនេះ នឹងផ្ដល់ឱ្យវិនិយោគិន និងអតិថិជននូវជម្រើសវិនិយោគមួយបន្ថែមទៀតផងដែរ។

បន្ថែមលើនេះ ការបោះផ្សាយនេះ ត្រូវបានលោកបណ្ឌិត អ៊ិន ចាន់នី លើកឡើងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរុញកំណើនដល់ការអភិវឌ្ឍទីផ្សារមូលធននៅកម្ពុជា និងជាយន្តការថ្មីសម្រាប់កៀរគរប្រភពទុនក្នុងស្រុកសម្រាប់គាំទ្រអតិថិជនក្នុងស្រុក និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

Leave a Reply

Your email address will not be published.Required fields are marked *