សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែក្នុងពេលឆាប់ៗ

យោងតាមប្រភពពីមន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំស៊ីជម្រៅ ពិភាក្សាក្នុងការដកចេញនូវលក្ខខណ្ឌមួយចំនួន ភាគីអាមេរិក និងអ៊ុយក្រែន បានយល់ព្រម និងបានសរសេរយ៉ាងច្បាស់អំពីរបៀបដែលកិច្ចព្រមព្រៀងនេះនឹងរួមចំណែកដល់សន្តិសុខ និងសន្តិភាពរបស់អ៊ុយក្រែន។ យ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

កាលពីថ្ងៃអង្គារ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក Donald Trump បានលើកឡើងថា ​​ប្រធានាធិបតីអ៊ុយក្រែនអាច​នឹង​មក​នៅ​ថ្ងៃ​សុក្រ។ Trump លើកឡើងដែរថា នេះគឺជាកិច្ចព្រមព្រៀងធំ ហើយប្រសិនបើ Zelensky មិនអីនោះទេ នោះគាត់នឹងចុះហត្ថលេខាជាមួយគ្នា។

ដំណឹងនេះកើតឡើងបន្ទាប់ពីប្រភពដដែលបានប្រាប់ CNN កាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងដែលនឹងផ្តល់ឱ្យសហរដ្ឋអាមេរិកនូវលទ្ធភាពទទួលបានសារធាតុរ៉ែកម្ររបស់ខ្លួន ជាថ្នូរនឹងការរួមចំណែកមូលនិធិរបស់សហរដ្ឋអាម៉េរិកក្នុងការកសាងអ៊ុយក្រែនឡើងវិញ។ ប្រភពដដែល​លើកឡើង​ថា ការធានាផ្នែកសន្តិសុខណាមួយ ឬ ការបន្តផ្តល់អាវុធនៅក្នុងខ្លឹមសារនៃសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ​មិន​មានភាពច្បាស់​លាស់យ៉ាងណានោះទេ ប៉ុន្តែសហរដ្ឋ​អាម៉េរិក​ចង់​ឲ្យ​អ៊ុយក្រែន​មាន​សេរីភាព មាន​អធិបតេយ្យភាព និង​សន្តិសុខ។

ទន្ទឹមនឹងនេះ គេរំពឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក និងអ៊ុយក្រែន អាចនឹងជួបគ្នាផ្ទាល់នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីការធានាសន្តិសុខ ហើយផ្នែកលំបាកមួយចំនួននៃកិច្ចព្រមព្រៀងរ៉ែកម្រនឹងត្រូវបានដោះស្រាយនៅក្នុងការពិភាក្សានៅពេលក្រោយ។ កំណែមុននៃកិច្ចព្រមព្រៀងត្រូវបានបដិសេធដោយប្រធានាធិបតីអ៊ុយក្រែន Zelensky ដោយសាររដ្ឋបាល Trump ទាមទារភាគហ៊ុនពីរ៉ែកម្រ និងសារធាតុរ៉ែផ្សេងទៀតរបស់អ៊ុយក្រែនចំនួន ៥០០ ពាន់លានដុល្លារ ជាថ្នូរនឹងជំនួយដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យទីក្រុងគីវរួចហើយនោះ ។ យ៉ាងណាមិញ គេរំពឹងថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយសារអាម៉េរិកបានដកចេញការទាមទារ ៥០០ ពាន់លានដុល្លារ និងលក្ខខណ្ឌមួយចំនួនដែលអ៊ុយក្រែនមិនអាចទទួលយកបានចេញពីកិច្ចព្រមព្រៀង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *