ឆ្នាំ២០២៥ រដ្ឋាភិបាលកូរ៉េ អាចនឹងផ្តល់ជំនួយប្រមាណ ៣៥០លានដុល្លារដល់កម្ពុជា

ភ្នំពេញ៖ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) កាលពីពេលថ្មីៗនេះបានឱ្យដឹងថា កម្ពុជា គឺជាប្រទេសទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)ច្រើនជាងគេពីប្រទេសកូរ៉េក្នុងឆ្នាំនេះ ដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមប្រទេសជាដៃគូជំនួយអភិវឌ្ឍន៍ផ្លូវការទាំង៩២។ នៅឆ្នាំ២០២៥នេះ រដ្ឋាភិបាលកូរ៉េត្រូវបានគេរំពឹងថានឹងផ្តល់ជំនួយប្រមាណ ៣៥០លានដុល្លារដល់កម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួនដូចជា ការអប់រំ ការគ្រប់គ្រងទឹកស្អាត សុខភាព និងអនាម័យ វិស័យដឹកជញ្ជូន និងការអភិវឌ្ឍន៍ជនបទ។

ជាក់ស្តែង ជំនួយនេះរួមមានកម្ចីសម្បទានចំនួន២៧គម្រោង ក្នុងនោះគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងគម្រោងជំនួយឥតសំណងចំនួន៦២គម្រោង រួមទាំងគម្រោងកសាងសមត្ថភាពសម្រាប់មន្ទីរពេទ្យកុមារជាតិ។

KOICA បានឱ្យដឹងទៀតថា៖ លើសពីជំនួយអភិវឌ្ឍន៍ ការចូលរួមផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅតែរឹងមាំដោយមានក្រុមហ៊ុនកូរ៉េប្រមាណ២០០ដែលកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យ ដូចជា វិស័យផលិតកម្ម ហិរញ្ញវត្ថុ សំណង់ និងអចលនទ្រព្យ។ លើសពីនេះ កម្ពុជាជាកន្លែងសម្រាប់ប្រជាជនកូរ៉េប្រហែល មួយម៉ឺននាក់ ដែលជំរុញឱ្យមានការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនបន្ថែមទៀត។

គួរជម្រាបថា៖ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ  (KOICA) និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នាពាក់កណ្តាលសប្តាហ៍នេះ បានបើកកិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជាឆ្នាំ២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរាជធានីភ្នំពេញ។

កិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជាឆ្នាំ២០២៥ បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹង​ភាពជាដៃគូ និងជំរុញគោលដៅអភិវឌ្ឍន៍ទៅវិញទៅមក។ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កិច្ចប្រជុំនេះបានពង្រឹងតួនាទីរបស់ប្រទេសកូរ៉េក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជា ហើយប្រទេសទាំងពីរក៏បានឯកភាពបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមនៃភាពរុងរឿង និងការអភិវឌ្ឍ។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ផាក ជុងវ៉ុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាតំណាងក្រុមប្រតិភូកូរ៉េ ខណៈភាគីកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)។ ភាភាគីទាំងពីរបានពិភាក្សា និងចែករំលែកផែនការជំនួយឥតសំណងរបស់កូរ៉េសម្រាប់កម្ពុជានៅឆ្នាំ២០២៥ និងទិសដៅកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ​បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកបន្តរបស់កូរ៉េចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ឯកឧត្តម បានសរសើរកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដោយទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់កូរ៉េក្នុងការគាំទ្រកម្ពុជាតាមរយៈគម្រោង និងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗ។ ឯកឧត្តម បានលើកឡើងពីកម្រិតនៃទំនាក់ទំនងទ្វេភាគី ដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសកូរ៉េក្នុងខែឧសភាឆ្នាំ២០២៤ ដែលបណ្តាលឱ្យមានការកើនឡើងទ្វេដងនៃទំហំជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)របស់កូរ៉េខាងត្បូង ដល់កម្ពុជា។

ឯកឧត្តម ផាក ជុងវ៉ុក (PARK Jung-Wook)បានសម្តែងនូវអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកូរ៉េ និងកម្ពុជា។ ឯកឧត្តម ក៏បានលើកឡើងអំពីការកើនឡើងនៃទំហំកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់កូរ៉េខាងត្បូងជាមួយកម្ពុជា និងបានគូសបញ្ជាក់ពីការរំពឹងទុកថាតាមរយៈការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រភាពជាដៃគូប្រទេសស្របតាមគោលនយោបាយរបស់ប្រទេសទាំងពីរជំនួយអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពអាចសម្រេចបាននាពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *