គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជាង ៣០%

ភ្នំពេញ ៖ គិតមកទល់ខែមេសា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម ស្ថិតក្នុងខណ្ឌមានជ័យ ឆ្ពោះទៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបានប្រ​មាណជាង៣០%ហើយ។

អគ្គនាយកក្រុមហ៊ុន SHANGHAI CONSTRUCTION លោក Wu Lianwei បានមានប្រសាសន៍ថា រយៈពេលនៃការសាងសង់គិតមកដល់ដំណាច់ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ការសាងសង់សម្រេចបានចំនួន ១៣ខែរួចមកហើយ ដែលស្មើនឹង ៣០,៩៥% នៃផែនការសាងសង់ដែលមានរយៈពេលសរុបចំនួន៤២ខែ។ ក្នុងនោះ ថវិកាដែលបានចំណាយសរុបប្រមាណ ១៧,៦២.២៩លានដុល្លារអាមេរិក ស្មើនឹង២៩,៩៧% ទៅលើការសាងសង់តួស្ពាន និងការសាងសង់ផ្លូវតភ្ជាប់ក្បាលស្ពាន។

លោក Wu Lianwei បានមានប្រសាសន៍បញ្ជាក់ដូច្នេះថា ៖ «គម្រោងស្ពាននេះមានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងមហាវិថីឈុនគង់ខាងកើត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្ត្រខាងត្បូងរាជធានីភ្នំពេញ ដែលមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានខាងកើតប្រវែង ៤២៥,១៥ម៉ែត្រ.ផ្លូវតភ្ជាប់ក្បាលស្ពានខាងលិច ប្រវែង ៣៧៩,១៥ម៉ែត្រ)»។

ក្រោយពីសាងសង់រួច ស្ពាននេះនឹងក្លាយជាប្រយោជន៍សេដ្ឋកិច្ចដល់ពលរដ្ឋ និងអ្នកដំណើ​រ​​ឆ្លងកាត់កាន់តែងាយស្រួលបើកបរ ទាំងរថយន្តតូច រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ចំណេញទាំងពេលេវេលា និងថវិ​កាក្នុងការធ្វើដំណើរ ជាពិសេស ជួយសម្រួលចរាចរណ៍ កាត់បន្ថយការកកស្ទះចរាចរណ៍នៅភាគខាងត្បូងរាជធានីភ្នំពេញ ខណៈដែលស្ពានច្បារអំពៅត្រូវបានគេមើលឃើញថាមានការកកស្ទះជារៀងរាល់ថ្ងៃ។ យ៉ាងណាក៏ដោយ បើទោះជាគម្រោងស្ពាននៅតែបន្តការសាងសង់ក្តី ក៏ប៉ុន្តែនៅមានបញ្ហាមួយចំនួនដែលនៅបន្តដោះស្រាយទៅលើផលប៉ះពាល់ ដែលនៅមិនទាន់ចប់សព្វគ្រប់នៅឡើយ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរបាន និងកំពុងបន្តនីតិវិធីដោះស្រាយយ៉ាងយកចិត្តទុក​ដាក់ជាមួយពលរដ្ឋ។

គួរបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លសបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានរាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបប្រមាណជា ៥៨,៨លានដុលា្លរអាមេរិក ដែលបានរៀបចំសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩​ ខែកុម្ភៈ ឆ្នាំ២០២៤ និងចាប់ផ្តើមដំណើរការសាងសង់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់នៅមុនថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៧៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

ចិន ដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/06/2026

ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានប្រកាសពីការដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន ដោយបទប្បញ្ញត្តិនេះធ្វើឡើងស្របតាមច្បាប់ត្រួតពិនិត្យការនាំចេញ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាស្តីពីការនាំចេញទំនិញប្រើប្រាស់បានពីរមុខងារ

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា

Leave a Reply

Your email address will not be published.Required fields are marked *