កម្ពុជាប្រកាសដាក់ឱ្យអនុវត្ត«យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥ – ២០២៨»

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ«យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨»ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ពង្រឹង និងកសាងនូវប្រព័ន្ធអេកូឡូស៊ីនៃវិស័យធុរកិច្ចឱ្យ​កាន់តែរឹងមាំ និង​បង្កើនប្រសិទ្ធ​ភាពប្រតិបត្តិការសេវាកម្មព្រមទាំងបង្កើតបរិយាកាសល្អសម្រាប់ធុរកិច្ច បង្កើនភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចតំបន់ និងសកលលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង។

ការអនុវត្តយុទ្ធសាស្ត្រនេះស្ថិតនៅក្រោមការសម្របសម្រួលរបស់ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេ​ឡិ​ច​ត្រូនិកសម្រាប់ធុរកិច្ច និងការធ្វើសមកាលកម្មជាមួយកម្មវិធីគោលនយោបាយពាក់ព័ន្ធវិស័យឌីជីថល និងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការចំនួន ៣ គឺ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ យុទ្ធសាស្ត្រនេះបានកំណត់គោលដៅដាក់ឲ្យដំណើរការតាមប្រព័ន្ធអេឡិចត្រូនិកនូវសេវាអាទិភាពរហូតដល់៨០% ជាប្រភេទសេវាដែលមានតម្រូវការខ្ពស់ និងមិនមាននីតិវិធីស្នើសុំស្មុគស្មាញ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានថ្លែងថា៖ បច្ចេកវិទ្យាឌីជីថលបានចាក់​ស្រេះគ្រប់សកម្មភាពសង្គមសេដ្ឋកិច្ច ហើយបានក្លាយជាកត្តាលីករក្នុងការជំរុញកំណើន និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចដែលមិនអាចមើលរំលងបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖

«សម្រាប់វិស័យឯកជន ការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលគឺជាឧត្តមភាពមួយថ្មី ដែលជួយលើកកម្ពស់ប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើមតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ។ ចំពោះវិស័យសារធារណៈវិញ បច្ចេកវិទ្យាឌីជីថលក៏បាន និងកំពុងដើរតួនាទីជាគន្លឹះយ៉ាងសំខាន់ក្នុងការជំរុញការកែទម្រង់នានានៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈសម្រាប់ធុរកិច្ចដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការិយាធិបតេយ្យ បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ ពង្រឹងអនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន និងធុរជន»។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសរំលេចថា៖ ការរៀបចំ «យុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨»នេះគឺជាការឆ្លើយតបទៅនឹងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហា បវរធិបតី នាយករដ្ឋមន្ត្រី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩កាលពីថ្ងៃទី១៣ខែ វិច្ឆិកា ឆ្នាំ២០២៣, ហើយក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងការបន្តគាំទ្រ, ការជំរុញ និង ការអភិវឌ្ឍវិស័យឯកជននៅកម្ពុជាតាមរយៈការបង្កើត «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច» មួយដ៏រឹងមាំ ដែលបំពេញគ្នាទៅវិញទៅមក និង មានលក្ខណៈរស់រវើកសម្រាប់ការផ្តល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច សំដៅគាំទ្រ ដល់ការបង្កើតបរិយាកាសអំណោយផល ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ស្របតាម យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, និង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ។

ឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានលើកឡើងថា៖ ក្នុងរយៈពេលជាង ៤ ឆ្នាំចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់ការធ្វើឌីជីថលលូបនីយកម្ម សេវាសា​ធា​រណៈ​ សំដៅបង្ករបរិយាកាស អំណោយផលដល់ការធ្វើធុរកិច្ចនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា​លើឆាកអន្តរជាតិ។

ឯកឧត្តម គង់ ម៉ារី បញ្ជាក់ថា៖នៅឆ្នាំ២០១៩រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារអន្តរក្រសួងរៀបចំការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននិងបានដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីតាមថ្នាលបច្ចេក វិទ្យាព័ត៌មាន (OBR) ដំណាក់កាលទី១ នៅឆ្នាំ ២០២០ ដោយផ្ដោតលើការចុះបញ្ជីអាជីវកម្មជាកញ្ចប់និងគម្រោងវិនិយោគមានលក្ខណ​សម្បត្តិ​គ្រប់គ្រាន់ (QIP)។ការអនុវត្តការចុះបញ្ជីរួមជាកញ្ចប់បានជួយ សម្រួលដល់ធុរជនតាមរយៈការកាត់បន្ថយចំណាយប្រមាណ ៤០% និងថេរៈវេលាមកត្រឹម ៨ ថ្ងៃនៃថ្ងៃធ្វើការ។

ឯកឧត្តមបណ្ឌិត  តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ»និងជាប្រធានលេខា​ធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចបានអញ្ជើញចូលរួមធ្វើបទបង្ហាញ​ស្តីពីយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិកត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨។

លោកបានលើកឡើងថា៖យុទ្ធសាស្ត្រនេះ ផ្តោតសំខាន់ទៅលើការកែទម្រង់នៃការរៀបចំគោលនយោបាយក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” សំដៅកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក និង “គោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥” សំដៅកសាង និង អភិវឌ្ឍរដ្ឋាភិបាលឱ្យប្រែក្លាយជារដ្ឋាភិបាលឌីជីថល។

លោកនាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ»បានបន្តថា៖«យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម​​ឌីជីថលជាបញ្ចកោណទី ៥ ដែលក្នុងនោះមានមុំទី ២ ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល, ពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក និង ប្រព័ន្ធនវានុវត្តន៍ឌីជីថលផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *