វត្តមានមន្រ្តីកសិកម្មតាមឃុំ បានជួយសម្រាលបន្ទុក និងបញ្ហាដល់កសិករនៅតាមជនបទ

បន្ទាយមានជ័យ ៖ អ្នកជំនាញបានលើកឡើងថា វត្តមានមន្រ្តីកសិកម្មឃុំ ដែលបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិតជាមានតួនាទីសំខាន់សម្រាប់កសិករ ជាពិសេស ជួយតម្រង់ទិសឱ្យកសិករធ្វើដំណាំបានផលច្រើន ហើយជួយរកទីផ្សារសម្រាប់លក់ចេញបានក្នុងតម្លៃសមរម្យទៀតផង។

កញ្ញា ថុន ចាន់រី មន្រ្តីកសិកម្មឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា តាមពិតទៅកសិករនៅទីជនបទមានបទពិសោធន៍ធ្វើស្រែចំការយូរលង់មកហើយ ពោលគឺតាំងពីដូនតាជំនាន់មុនៗមកម្ល៉េះ គ្រាន់តែពួកគាត់មិនសូវចេះច្បាស់ពីបច្ចេកទេសថ្មីៗផលិតស្រូវឱ្យបានផលច្រើន ឬធ្វើស្រូវពូជប្រភេទណាដែលមានទីផ្សារល្អ។

កញ្ញា បានបញ្ជាក់ថា ៖

«នៅក្នុងឃុំសំបួរខ្ញុំនេះ ស្រូវពុំដែលសល់ទេ ​ធ្វើបានប៉ុណ្ណា លក់បានប៉ុណ្ណឹងចេញអស់ៗតែម្តង ប៉ុន្តែតម្លៃស្រូវទាប ឬខ្ពស់អស្រ័យទៅតាមពូជស្រូវផ្សេងៗគ្នា ដូចជាស្រូវ OM54 លក់បានថ្លៃចន្លោះពី៧០០-៩០០រៀលក្នុងមួយគីឡូ ស្រូវស្រង៉ែ ៨០០-៩០០រៀល ចំណែកស្រូវសែនក្រអូប ១៣៥០រៀលក្នុងមួយគីឡូ ហើយមានម៉ូយឈរចាំទិញទៀត»។

កញ្ញាបន្តឱ្យដឹងថា ដោយសារកង្វះបច្ចេកទេសនេះហើយ ទើបមន្រ្តីកសិកម្មឃុំបានធ្វើការចុះណែនាំ និងពន្យល់ឱ្យពួកគាត់បានយល់ពីវិធីធ្វើយ៉ាងណាឱ្យទិន្នផលល្អ ពិសេសធ្វើដំណាំស្រូវឱ្យទទួលបានផលច្រើន ដូចជាបង្រៀនឱ្យចេះវិធីប្រើថ្នាំកំចាត់សត្វល្អិតកុំឱ្យប៉ះពាល់សុខភាព ប្រើថ្នាំប្រភេទណាមានគុណភាពល្អ ពន្យល់កសិករឱ្យចេះធ្វើដីឱ្យរាបស្មើ ព្រោះស្រូវឱ្យផលបានច្រើន ពិសេសសម្របសម្រូលឈ្មួញឱ្យចុះមកទិញស្រូវពីកសិករ ពេលខ្លះធ្វើការដល់យប់ជ្រៅ ម៉ោង១២ ឬម៉ោង ០១យប់ក៏មានដែរ។ អ្វីដែលសំខាន់ ឱ្យពួកកសិករចេះជ្រើសរើសពូជដំណាំស្រូវណាដែលត្រូវការចាំបាច់សម្រាប់ទីផ្សារ

កញ្ញា ថុន ចាន់រី បានបញ្ជាក់ថា ៖

«យើងបង្រៀនគាត់ឱ្យចេះប្រើពូជច្រើនប្រភេទជៀសវាងកុំឱ្យសល់ បើខុសមួយត្រូវមួយ ពិសេសកសិករមានដីធំៗ ឱ្យពួកគាត់ធ្វើស្រែពូជ ២ប្រភេទឡើងទៅ ដូចជាពូជស្រូវស្រង៉ែ ពូជOM 54 ពិសេសពូជសែនក្រអូបតែម្តង។ សម្រាប់នៅក្នុងឃុំស្រង៉ែនោះ កសិករធ្វើស្រែមិនសម្រាប់តែផលិតអង្ករតែមួយមុខទេ ប៉ុន្តែធ្វើស្រែសម្រាប់ផលិតជាចំណីសត្វ និងផលិតជាស្រូវពូជទុកឆ្នាំក្រោយៗទៀតផង»។

កសិករឈ្មោះ សាម៉ុន ប៊ុនធឿម រស់នៅក្នុងឃុំសាបួរខាងលើបានឱ្យដឹងថា គ្រួសារគាត់ និងគ្រួសារឪពុកម្តាយ មានដីស្រែប្រមាណជា២៥ហិចតា កាលដើមឡើយធ្វើស្រែតាមយថាផល ពោលគឺធ្វើស្រែពឹងលើទឹកភ្លៀងទាំងស្រុង បើមានភ្ញៀងច្រើនបានផលច្រើន បើគ្មានភ្លៀងទេប្រាកដជាមិនបានផល ប៉ុន្តែក្រោយពេលមានមន្រ្តីកសិកម្មឃុំ ដែលបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានណែនាំឱ្យធ្វើមួយឆ្នាំត្រឹមតែ២ដងប៉ុណ្ណោះ ដោយផ្អែកលើទឹកភ្លៀង និងទឹកនៅសល់សម្រាប់ធ្វើរដូវប្រាំង។ ក្រៅពីនេះ មន្រ្តីកសិកម្មបានណែនាំឱ្យប្រើជី ប្រើថ្នាំប្រភេទណាដែលមានគុណភាព ជាពិសេសជួយរកទីផ្សារឱ្យតែម្តង។

អាស្រ័យហេតុនេះ កសិកររូបនេះចង់បានមន្រ្តីឃុំបានច្រើននាក់ (ម្នាក់ ឬពីរនាក់បន្ថែមទៀត)សម្រាប់​ជួយការងារកសិករឱ្យបានកាន់តែច្រើន ព្រោះថាមួយឃុំ មានមន្រ្តីកសិកម្មម្នាក់ ហាក់​មានចំនួនតិច ធ្វើឱ្យជួបការលំបាកខ្លាំងក្នុងការបំពេញការងារ។ សម្រាប់កសិករខាងលើអះអាងថា ​តម្លៃស្រូវឆ្នាំបានថ្លៃសមរម្យហើយ តែយ៉ាងណាចង់ឱ្យក្រសួងជួយអន្តរាគន៍ទៅលើឈ្មួញ​លក់ជីកសិកម្ម និងថ្នាំកសិកម្មឱ្យបានតម្លៃទាបជាងនេះ ដើម្បីសម្រួលដល់ការចំ​ណាយ​​របស់កសិករ។

គួរបញ្ជាក់ថា មន្រ្តីកសិកម្មឃុំ បាន និងកំពុងបន្តដើរតួនាទីសំខាន់ក្នុងការជំរុញផលិតកម្មបង្កើនគុណភាពផលិតផលកសិកម្ម និងសម្របសម្រួលទីផ្សារកសិផលជូនកសិករ។ លើសពីនេះទៀត មន្រ្តីកសិកម្មឃុំបានចូលរួមផ្សព្វផ្សាយពីកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម និងតម្លៃស្រូវសើមដោយផ្ទាល់ជាមួយកសិករ និងតាមប្រព័ន្ធបណ្ដាញសង្គមយ៉ាងសកម្ម។

គួរបញ្ជាក់ដែរថា តាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥នេះ មន្ដ្រីកសិកម្មឃុំចំនួន ១,០០០នាក់ នឹងត្រូវដាក់ពង្រាយនៅគ្រប់រាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេសកម្ពុជា បន្ថែមលើមន្ដ្រីកសិកម្មឃុំចំនួ២៥០នាក់ ដែលមានស្រាប់ និងកំពុងបម្រើប្រជាកសិករដោយផ្ទាល់៕ វិន ឈុនហ៊ាត


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *