មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ចាប់ដៃជាមួយ AMS ផ្សព្វផ្សាយចំណេះដឹងផ្នែកអាជីវកម្មថ្មី និងបច្ចេកវិទ្យា

ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (Techo Start Up Center) បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនអប្សរា មេឌា សឺវីស (AMS) ដើម្បីជំរុញកិច្ចសហការផ្សព្វផ្សាយ និងបង្កើតកម្មវិធីផ្សព្វផ្សាយឱ្យកាន់តែមានសក្តានុពលទៅកាន់សាធារណជន ជាពិសេសម្ចាស់អាជីវកម្មថ្មីនៅទូទាំងប្រទេសកម្ពុជាឱ្យទទួលបានព័ត៌មាន ទិន្នន័យ រួមទាំងចំណេះដឹងសំខាន់ៗសម្រាប់អភិវឌ្ឍអាជីវកម្ម។ កម្មវិធីដែលបង្ហាញពីកិច្ចសហការជាយុទ្ធសាស្ត្រនេះ រៀបចំឡើងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ស្ថិតក្នុងអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) ជាន់ទី១១ រាជធានីភ្នំពេញ ។

កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តសម្រាប់ការងារផ្សព្វផ្សាយ និងសហការផលិតមាតិកាលើប្រធានបទធុរកិច្ចថ្មី និងបញ្ជ្រាបបច្ចេកវិទ្យាឌីជីថលក្នុងអាជីវកម្មនៅកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះស្ថាប័នទាំងពីរផ្តោតលើចំណុចសំខាន់ៗចំនួន ៣ រួមមាន ១) សហការផ្សព្វផ្សាយកម្មវីធី “SparkHour” ដែលជាកម្មវិធីទូរទស្សន៍មានពិធីករ-ពិធីការិនីសម្ភាសន៍ជាមួយអ្នកជំនាញ ឬ ស្ថាបនិកធុរកិច្ចថ្មីដើម្បីបង្ហាញពីចំណេះដឹង និង បទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្ម, សកម្មភាពទី ២) សហការ និង បង្កើតជាកម្មវីធី ឬ គម្រោងរួមគ្នានូវសកម្មភាពនានា ដោយភាគីទាំងពីរនឹងពិចារណាផលិតកម្មវិធី Podcast ឬ គម្រោងរួមគ្នាទាក់ទងនឹងប្រធានបទ “ធុរកិច្ចថ្មី ឬ បរិវត្តកម្មឌីជីថលសហគ្រាស” ឬ ជាការចូលរួមគាំទ្រ ក្នុងការអនុវត្តផ្ទាល់លើសកម្មភាពណាមួយនៃកម្មវិធី ឬមួយក៏គម្រោងដែលមានស្រាប់ និង សកម្មភាពសំខាន់ទី ៣) ផលិត និង ផ្សព្វផ្សាយអត្ថបទទាក់ទងនឹងធុរកិច្ចថ្មី និង កម្មវីធីបរិវត្តកម្មឌីជីថលសហគ្រាស តាមរយៈការផលិតអត្ថបទ និងមាតិកាសំខាន់ៗផ្សេងទៀត។

លោក លឹម ឃុនស្រ៊ុន អគ្គនាយកនៃក្រុមហ៊ុនអប្សរា មេឌា ស៊ឺវីស (AMS) បានលើកឡើងថា៖

«កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង AMS ជាការភ្ជាប់ចំណុចខ្លាំង ដែលស្ថាប័នទាំងពីរមានរៀងៗខ្លួន បាញ់ឆ្ពោះទៅរកគោលដៅរួមមួយប្រកបដោយសក្តានុពល និងថាមពលសម្រាប់ចូលរួមចំណែកអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជាដោយភាពវិជ្ជមាន ដែលជាកត្តារួមផ្សំមួយ ជួយគាំទ្រដល់គោលដៅអភិវឌ្ឍកម្ពុជាឆ្នាំ ២០៣០ និង ២០៥០»។

លោកអគ្គនាយក បានបញ្ជាក់ផងដែរថា ផែនការសកម្មភាពក្នុងកិច្ចសហការនេះ នឹងរួមចំណែកគាំទ្រដល់ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ លើបញ្ចកោណទី ២ ការធ្វើពិពិធកម្ម សេដ្ឋកិច្ច និង បង្កើនភាពប្រកួតប្រជែង មុំទី ៣ ដែលផ្តោតលើ ការកែលម្អបរិយាកាស ធុរកិច្ច និង ការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្ត្រផ្ដោតលើ ការបន្តកែលម្អបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការសម្រួល និង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការធ្វើឌីជីថលភាវូបនីយកម្ម សម្រាប់ការផ្តល់សេវាសាធារណៈ និងកិច្ចការរដ្ឋបាល, ការពង្រឹង សមត្ថភាពស្ថាប័ន, និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានមានប្រសាសន៍ថា ផែនការសកម្មភាពក្នុងកិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើកម្មវិធី Podcast និង កម្មវិធីបែបឌីជីថលផ្សេងៗទៀតដែលជានិន្នាការថ្មីមួយសម្រាប់ការផ្សព្វផ្សាយអប់រំឱ្យកាន់តែទូលំទូលាយទៅប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិត សង្ឃឹមថា តាមរយៈកម្មវិធី Podcast ដែលផលិតរួមគ្នានឹងជួយផ្លាស់ប្តូរផ្នត់គំនិតប្រជាជនឱ្យទទួលយកមាតិកាបែបអប់រំចំណេះដឹងកាន់តែច្រើន ជាពិសេសពាក់ព័ន្ធនឹងធុរកិច្ចថ្មី និង បច្ចេកវិទ្យាសម្រាប់ធុរកិច្ច។ បន្ថែមពីលើនេះ កិច្ចសហប្រតិបត្តិការនេះក៏ផ្តោតសំខាន់ផងដែរលើ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ដែលជាកម្មវិធីមួយផ្តល់ឱកាសដល់យុវជនឱ្យទទួលបានការបណ្តុះបណ្តាលបន្ថែមផ្នែកឌីជីថល និង ជំរុញការធ្វើឌីជីថលូបនីយកម្មនៃអាជីវកម្មនៅកម្ពុជា។ តាមរយៈមាតិកាវីដេអូ ដែលស្ថាប័នទាំងពីរផលិត នឹងក្លាយជាមេរៀនមួយក្នុងចំណោមប្រភពចំណេះដឹងសំខាន់ៗជាច្រើនទៀតសម្រាប់អប់រំទៅសាធារណជនគ្រប់ទីកន្លែង។

ឯកឧត្តម​បណ្ឌិត តាំង ងួនលី បាន​បញ្ជាក់ផង​ដែរ​ថា ៖

«ភាពជាដៃគូរវាង AMS និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានកើតឡើងតាំងពីមុនពេលចុះអនុស្សរណៈនៃការយោគយល់គ្នាមកម៉្លេះ។ ជាក់ស្តែង AMS បានចូលរួមចំណែកគាំទ្រ និង ផ្សព្វផ្សាយលើកម្មវិធីសំខាន់ៗរបស់ ម.ធ.ត. ដូចជាកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល និង កម្មវិធីនវានុវត្តន៍បញ្ច្រាស រួមទាំងផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី SparkHour និង ចូលរួមជាគណៈកម្មការវាយតម្លៃក្នុងកម្មវិធី Startup Film contest ជាដើម។ ផ្អែកលើភាពសកម្ម និង ឆន្ទៈយ៉ាងរឹងមាំក្នុងការគាំទ្រគ្នាបែបនេះ កិច្ចសហការនៅថ្ងៃនេះនឹងនាំមកនូវសមិទ្ធផលកាន់តែមានសក្តានុពលនៅពេលបន្តបន្ទាប់ទៀត»។

សូមគូសបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដើម្បីគាំទ្រដល់ចក្ខុវិស័យយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ធុរកិច្ចថ្មី និង ធុរកិច្ចឌីជីថលនៅប្រទេសកម្ពុជា ដោយផ្តោតលើមុខព្រួញសំខាន់ៗចំនួន ៥ រួមមាន៖ ការបណ្ដុះធុរកិច្ចថ្មី, សហគមន៍, ថ្នាលឌីជីថល, ការស្រាវជ្រាវ និង បរិវត្តកម្មឌីជីថលសហគ្រាស។

ចំណែកឯ ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) ជាស្ថាប័នផ្សព្វផ្សាយដែលមានសមត្ថភាពផលិតមាតិកា និងព័ត៌មាន ដែលផ្តោតសំខាន់លើប្រភេទមាតិកាអប់រំប្រកបដោយគុណតម្លៃពិតដើម្បីជំរុញការយល់ដឹងរបស់ប្រជាជនសំដៅចូលរួមចំណែកជាផ្នែកសំខាន់មួយសម្រាប់សម្រេចគោលដៅអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល។ AMS មានប្រព័ន្ធផ្សព្វផ្សាយបែបចម្រុះ (multimedia) និងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសំបូរបែបក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ន និងអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *