ប៉េកាំង នឹងចាត់វិធានការប្រឆាំងនឹងការព្រមានថ្មីរបស់សហរដ្ឋអាម៉េរិកដែលទប់ស្កាត់ប្រទេសផ្សេងៗពីការប្រើប្រាស់បន្ទះឈីប AI របស់ចិន

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ទីក្រុងប៉េកាំងប្តេជ្ញាចាត់វិធានការប្រឆាំងនឹងការព្រមានថ្មីរបស់សហរដ្ឋអាម៉េរិកលើការប្រើប្រាស់បន្ទះឈីប AI ដែលផលិតនៅក្នុងប្រទេសចិន ហើយចិនចាត់ទុកទង្វើរនេះជាការគំរាមគំហែង ដើម្បីរឹតបន្តឹងពីការចូលទៅកាន់បច្ចេកវិទ្យាខ្ពស់ និងខ្សែសង្វាក់ផ្គត់ផ្គង់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការនាំចេញបន្ទះឈីបទំនើបៗទៅកាន់ប្រទេសចិន ដោយបារម្ភថាទីក្រុងប៉េកាំងប្រើប្រាស់បន្ទះឈីបទាំងនោះក្នុងគោលបំណងយោធា ដែលនឹងធ្វើឲ្យប៉ះពាល់ដល់អំណាចរបស់អាម៉េរិកក្នុងការគ្រប់គ្រង AI។ ទន្ទឹមនឹងនេះ សមាជិកសភាអាម៉េរិកមួយចំនួនភ័យខ្លាចថា ការរឹតបន្តឹងលើការនាំចេញនឹងជំរុញឱ្យប្រទេសនានាចូលប្រើប្រាស់បន្ទះឈីប AI របស់ចិន ដែលកាន់តែជំរុញឱ្យចិនអភិវឌ្ឍបច្ចេកវិទ្យាទំនើប។

យ៉ាងណាមិញ ទីក្រុងវ៉ាស៊ីនតោនក៏បានបង្ហាញពីគោលការណ៍ណែនាំថ្មីៗជាមួយនឹងការព្រមានថា ប្រទេសទាំងនោះត្រៀមប្រឈមនឹងហានិភ័យពីការរំលោភលើការត្រួតពិនិត្យលើការនាំចេញរបស់សហរដ្ឋអាម៉េរិក ប្រសិនបើពួកគេប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកបច្ចេកវិទ្យាខ្ពស់ដែលផលិតដោយចិន ជាពិសេសបន្ទះឈីប Ascend របស់ក្រុមហ៊ុន Huawei ។ មិនត្រឹមតែប៉ុណ្ណោះ អាម៉េរិកព្រមានអំពីផលវិបាកដែលអាចកើតលើការប្រើប្រាស់បន្ទះឈីប AI របស់អាម៉េរិកសម្រាប់ការបណ្តុះបណ្តាលគំរូ AI របស់ចិន។ នាយកដ្ឋានពាណិជ្ជកម្មអាម៉េរិកលើកឡើងថា គោលនយោបាយរបស់ខ្លួនមានគោលបំណងចែករំលែកបច្ចេកវិទ្យា AI របស់អាមេរិកជាមួយបរទេសដែលគួរឱ្យទុកចិត្តនៅជុំវិញពិភពលោក ខណៈពេលដែលការរក្សាបច្ចេកវិទ្យានេះចេញពីដៃគូប្រជែងរបស់ខ្លួន។

ជាការឆ្លើយតប នៅថ្ងៃពុធនេះ ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចាត់ទុកទង្វើរនេះជាការគំរាមកំហែងឯកតោភាគី និងការការពារនិយម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ចិន​​បានចោទប្រកាន់​ថា អាម៉េរិក​បាន​បំពាន​លើ​ការ​គ្រប់​គ្រង​ការ​នាំ​ចេញ​ដើម្បី​គាប​សង្កត់ និង​ទប់​ស្កាត់​ចិនពីការអភិវឌ្ឍន៍បចេ្ចកវិទ្យាទំនើប។ លើសពីនេះ សកម្មភាពទាំងនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន ព្រមទាំងបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍អភិវឌ្ឍន៍របស់ ចិនទៀតផង។ ទន្ទឹមនឹងនេះ ចិនក៏បានព្រមានថា “ស្ថាប័ន ឬបុគ្គលណាដែលព្រមព្រៀងអនុវត្តវិធានការបែបនេះ​ គឺជាការបំពានលើច្បាប់របស់ចិន ហើយខ្លួននឹងការប្តេជ្ញាថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេស៕”


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ទីតាំងផលិតប្រេង និងឧស្ម័នមួយចំនួននៅមជ្ឈិមបូព៌ា ត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

ចាប់តាំងពីមានការវាយប្រហារគ្នាដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់មក ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលត្រូវរងការបំផ្លិចបំផ្លាញខ្លាំង និង ចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានផ្អាក

ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជា​នឹ​ងលែង​មានសកម្មភាពទិញដីអត់​ប្លង់ និង​លែង​មាន​វិវាទដីធ្លីទៀតហើយ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/03/2026

ចាប់ពីឆ្នាំ២០២៧តទៅ ការទិញដីគ្មានប្លង់ ឬក៏​ទំនាស់ដីធ្លីនៅកម្ពុជា​នឹង​លែង​មានតទៅទៀត ខណៈក្រសួងដែនដី​នឹងបញ្ចប់​ការ​ចុះបញ្ជីទាំងស្រុង​នៅពេលឆាប់ៗនេះ

អ្នកជំនាញមើលឃើញថា ទំនាក់ទំនងទេ្វភាគីកម្ពុជា-អាម៉េរិក លើវិស័យពាណិជ្ជកម្ម កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

អ្នកជំនាញមើលឃើញថាទំនាក់ទំនងទេ្វភាគីកម្ពុជា-សហរដ្ឋអាម៉េរិកលើវិស័យពាណិជ្ជកម្ម ធុរកិច្ចកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

NBC និង EU-ABC លើកកម្ពស់ទំនាក់ទំនងផ្នែកធុរកិច្ច និងវិនិយោគក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/03/2026

ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន (EU-ABC) បានបើកកិច្ចពិភាក្សា ដើម្បីស្វែងរកកិច្ចសហការថ្មីៗ

រាជរដ្ឋាភិបាលនឹង​បន្ថែមការ​ឧបត្ថម្ភ​ធន​លើ​ប្រេង​ឥន្ធនៈក្នុង​ករណីឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

រដ្ឋ​នឹង​ឧបត្ថម្ភធន​បន្ថែម​ក្នុងករណីតម្លៃប្រេង​សាំង​ហក់ឡើងពី​៩០ដុល្លារ/បារ៉ែល និង​ម៉ាស៊ូត​ឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉េល​

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ចិន បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២៦នេះចាប់ពី ៤,៥% ទៅ ៥% ដែលជាការទម្លាក់ចំណាត់ថ្នាក់ និងបន្ទាបផែនការលើកដំបូងចាប់តាំងពីឆ្នាំ២០២៣រហូតមក

កម្ពុជាបន្តជំរុញការកៀរគរធនធានសម្រាប់គម្រោងដឹកជញ្ជូនជាង ១៧០ តម្លៃជាង ៣៦ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

រាជរដ្ឋាភិបាល បាន និងកំពុងបន្តកៀរគរធនធានសម្រាប់អនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលត្រូវការថវិកាប្រមាណ ៣៦,៦ ពាន់លានដុល្លារ។

កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/03/2026

កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម

ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *