ការចាប់យករបរកសិកម្មចម្រុះអាចជួយឱ្យកសិករកែប្រែជីវភាពគ្រួសារបានល្អប្រសើរ

ពិតណាស់ថា ការប្រកបរបរកសិកម្មចម្រុះបានធ្វើឱ្យកសិករមានភាពមមាញឹក មិនសូវមានពេលទំនេរច្រើនក៏ពិតមែន ប៉ុន្តែទន្ទឹមនឹងនោះ វាក៏អាចរកចំណូលចូលគ្រួសារបានគួរសម និងធ្វើឱ្យជីវភាពល្អប្រសើរឡើងថែមមួយកម្រិត។ ជាក់ស្ដែង ក្រឡេកមើលកសិករ រ៉ាត ឆាន រស់នៅក្នុងភូមិឈើទាលរូង សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានដីស្រែចំនួន ៥ហិកតា និងធ្លាប់តែពឹងផ្អែកទៅលើការធ្វើស្រែតែមួយមុខ និងរកចំណូលស្ទើមិនគ្រប់ថ្លៃជីផងនោះ ពេលនេះបានបង្កើនការចិញ្ចឹមសត្វបន្ថែម ដែលអាចទទួលបានចំណូលបន្ថែម អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានប្រសើរជាងមុន។

អ្នកស្រី រ៉ាត ឆាន បានប្រាប់ឱ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន ជីវភាពគ្រួសារទាំងមូលពឹងផ្អែកតែលើការធ្វើស្រែ ហើយចំណូលដែលទទួលបានមកពីការប្រមូលទិន្នផល ទូទាត់ថ្លៃជី ថ្លៃឈ្នូលច្រូត ថ្លៃបោកបែន ស្ទើមិនគ្រប់នោះទេ ប៉ុន្តែក្រោយមកអ្នកស្រីបានបានចំណាយថវិកាមួយចំនួនទៅទិញមេមាន់ចំនួន១០ក្បាលយកមកចិញ្ចឹមដើម្បីយកកូនលក់គ្រាន់បានចំណូលបន្ថែម។ ក្រោយពីចិញ្ចឹមបែបធម្មជាតិជាលក្ខណៈគ្រួសារបានមួយរយៈខ្លី មេមាន់ចាប់ផ្តើមពង និងញាស់បានកូនជាបន្តបន្ទាប់ និងអាចយកទៅលក់ទទួលបានចំណូលបន្ថែម។

អ្នកស្រីបានបន្តឱ្យដឹងទៀតថា ជាទូទៅ ការចិញ្ចឹមចាប់ពីពេលញាស់រហូតដល់ពេលចាប់លក់អាចចំណាយពេលជាង៤ ទៅ៥ខែ ដោយមាន់មួយក្បាលមានទម្ងន់ចាប់ពី ១គីឡូក្រាម ទៅ ១គីឡូ ៣ខាំ​ ឬប្រហាក់ប្រហែលនេះ  ហើយ ១សប្តាហ៍ ឬ ២សប្តាហ៍ អាចចាប់មាន់លក់ម្ដងចន្លោះពី ៥ ទៅ ១០ក្បាលជាប្រចាំ ដែលលក់ចេញម្តងបានប្រាក់ចន្លោះពី ៩ម៉ឺនរៀល ទៅជាង ១៥ម៉ឺនរៀល គ្រាន់ដោះស្រាយជីវ​ភាព​​ក្នុងគ្រួសារ។ យ៉ាងណាក៏ដោយ បើទោះជាការចិញ្ចឹមមាន់តាមរបៀបធម្មជាតិក៏ដោយ ក៏ត្រូវមានការយកចិត្តទុកដាក់មើលថែផងដែរ ដោយត្រូវងើបពីព្រលឹមបាច់ស្រូវឱ្យស៊ីម្តង ពេលរសៀលបាចចំណីឱ្យស៊ីម្តងទៀត រហូតពេលព្រលប់ដើរពិនិត្យមើលមាន់ ខ្លាចមានកើតជំងឺ និងត្រូវចាក់វ៉ាក់សាំង ឬបញ្ច្រកថ្នាំព្យាបាលផងដែរ។

ក្រៅពីការចិញ្ចឹមមាន់យកសាច់ កសិករ រ៉ាត់ ឆាន ក៏មានចិញ្ចឹមមេគោចំនួន ៤ក្បាលផងដែរ ហើយវាផ្តល់កូនមួយឆ្នាំម្តង ដូច្នេះ សរុបទៅគ្រួសាររបស់អ្នកស្រីអាចលក់កូនគោបានចន្លោះពី ២ ទៅ ៣ក្បាលទៀតក្នុងក្នុងមួយឆ្នាំៗ ដែលក្នុងមួយក្បាលតម្លៃមានតម្លៃ ជាង ១លានរៀលទៅ ២លានរៀលទៅតាមគោតូច និងគោធំ។

នៅមិនទាន់អស់ទេ ក្រៅពីធ្វើស្រែ ចិញ្ចឹមគោ និងចិញ្ចឹមមាន់សាច់លក់ គ្រួសាររបស់កសិករខាងលើនេះ បានឆ្លៀតដាំបន្លែនៅជុំវិញផ្ទះសម្រាប់ទទួលទាន និងយកទៅលក់ផងដែរ ដូចជា ដំណាំត្រប់ ននោង ត្រឡាច ស្ពៃ ម្ទេស ជាដើម ដោយក្នុងមួយថ្ងៃអាចរកចំណូលបានចន្លោះពី ១ម៉ឺនរៀល ទៅដល់ ៣ម៉ឺនរៀល។

លោក ឈុំ យឿង ជាមេភូមិឈើទាលរូង និងជាគ្រួបង្គោលចុះបង្រៀនកសិកម្មដល់កសិករផងដែរនោះបានឱ្យដឹងថា ក្រោយពីចាប់យករបរកសិកម្មចម្រុះ គ្រួសារខាងលើនេះពិតជាមានជីវភាពល្អប្រសើរឡើងពិតប្រាកដមែន។

លោកបានបញ្ជាក់ថា កសិករនៅក្នុងភូមិ សរុបមានចំនួនជាង ២០០គ្រួសារ ហើយក្រៅពីធ្វើស្រែ ពួកគាត់ភាគច្រើនបានងាកមកប្រកបររបរកសិកម្មចម្រុះ ដោយការដាំបន្លែតាមផ្ទះជាលក្ខណៈគ្រួសារ មានចំនួន១៤០គ្រូសារ ដែលអាចជួយសម្រាលបន្ទុកក្នុងគ្រួសារ និងកាត់បន្ថយលើការចំណាយប្រាក់ទិញបន្លែហូបប្រចាំថ្ងៃ ហើយអាចលក់បានប្រាក់ចូលគ្រួសារជាប្រចាំថែមទៀតផង.។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលកន្លងទៅនេះធ្លាប់បានមានប្រសាសន៍ថា ការប្រកបរបរកសិកម្មចម្រុះគឺជាជម្រើសមួយដ៏ល្អ និងជាវិធីសាស្ត្រដ៏ប្រសើរក្នុងការបង្កើតប្រភពចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែការងារមួយនេះតម្រូវឱ្យកសិករមានភាពព្យាយាម យល់ដឹងពីបច្ចេកទេសទាំងការដាំដុះ និងការចិញ្ចឹមសត្វ ជាពិសេសដឹងពីស្ថានភាពនៃតម្រូវការ និងតម្លៃទីផ្សារច្បាស់លាស់។

ឯកឧត្តមបានបញ្ជាក់ផងដែរថា សម្រាប់ការធ្វើកសិកម្មចម្រុះនេះទៀតសោត មិនចាំបាច់ទាល់តែមានផ្ទៃដីធំទូលាយច្រើនហិកតានោះទេ ពោលត្រឹមដីទំនេរជុំវិញផ្ទះ ឬចំការលក្ខណៈគ្រួសារក៏អាចធ្វើបានដែរ ឱ្យតែមានការតាំងចិត្តធ្វើពិតប្រាកដ និងមានផែនការត្រឹមត្រូវ៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *