ស្វែងយល់ពីភាពខុសគ្នារវាងយន្តហោះទម្លាក់គ្រាប់បែកខ្នាតយក្សទាំងពីររបស់អាម៉េរិក B-2 និង B-52

បរទេស ៖ សហរដ្ឋអាម៉េរិក ជាមហាអំណាចសព្វាវុធនៅលើសកលលោក ដោយក្នុងនោះសូម្បីតែយន្តហោះទម្លាក់គ្រាប់បែកខ្នាតយក្សក៏មានច្រើនប្រភេទផងដែរ រួមមានដូចជា ប្រភេទ B-52 Stratofortress, B-1B Lancer និង​ B-2 Spirit ជាដើម។ ថ្ងៃនេះ យើងនឹងលើកឡើងនូវប្រភេទយន្តហោះទម្លាក់គ្រាប់បែកចំនួន ២ប្រភេទ ដែលកំពុងមានឈ្មោះល្បីល្បាញបំផុតក្នុងប្រតិបត្តិការតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ដើម្បីប្រៀបធៀបគ្នានូវចំណុចពិសេសមួយចំនួនរបស់វា។

កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ យន្តហោះទម្លាក់គ្រាប់បែកខ្នាតយក្ស B-2 ទើបតែបានទទួលជោគជ័យក្នុងការវាយប្រហារដោយទម្លាក់គ្រាប់បែកទំងន់ធ្ងន់ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន៣កន្លែង ដែលបានបង្កការភ្ញាក់ផ្អើលពាសពេញពិភពលោក។

B-2 និង B-52 មានមុខងារខុសគ្នាជាច្រើន ពោលគឺខុសទាំងរូបរាង និងគោលបំណងនៃការប្រើប្រាស់ ដោយ B-2 ត្រូវបានរចនាឡើងដើម្បីលាក់ខ្លួនពីរ៉ាដារបស់សត្រូវ ខណៈដែល B-52 គឺជាយន្តហោះដែលអាចហោះហើរបានក្នុងចំងាយឆ្ងាយ និងផ្ទុកគ្រាប់បែកបានច្រើនជាង។

លក្ខណៈសម្បត្តិរបស់ B-2 Spirit គឺវាត្រូវបានផលិតឡើងជាមួយនឹងមុខងារបំបាំងខ្លួន និងមានសមត្ថភាពក្នុងការជ្រៀតចូលក្នុងទីតាំងដែលមានរ៉ាដាដែនអាកាសលំបាកខ្លាំង។ B-2 នេះ អាចផ្ទុកសព្វាវុធក្នុងទំហំបាន ៤០០០ផោន ឬប្រមាណជាជិត ២តោន។ សម្រាប់មុខងារបើកយន្តហោះវិញ B-2 អាចផ្ទុកអ្នកបើកបរបានតែពីរនាក់ប៉ុណ្ណោះ។

B-2 គឺជាយន្តហោះដែលត្រូវបានផលិតឡើងនៅក្នុងឆ្នាំ១៩៨៨ និងអាចហោះហើរបានក្នុងចំងាយ ១១០០០គីឡូម៉ែត្រ។ បច្ចុប្បន្ន ការលក់នៅលើទីផ្សារស្ថិតក្នុងតម្លៃយ៉ាងហោចណាស់ ២,១ពាន់លានដុល្លារក្នុងមួយគ្រឿង។ គិតមកទល់បច្ចុប្បន្ន អាម៉េរិកបានផលិត និងដាក់ឲ្យប្រើប្រាស់យន្ដហោះប្រភេទនេះសរុបចំនួន១៩គ្រឿងមកហើយ ក្នុងនោះ ១គ្រឿងបានផ្ទុះធ្លាក់កាលពីឆ្នាំ២០០៨។

B-52 ឯណោះវិញ ថ្វីត្បិតតែជាម៉ូឌែលចាស់ ដែលផលិតដំបូងនៅចន្លោះឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៦២ ក៏ពិតមែន ប៉ុន្តែវាមានសមត្ថភាពហោះបានក្នុងរយៈចំងាយឆ្ងាយប្រមាណជា១៤០០០គីឡូម៉ែត្រ និងអាចផ្ទុកបានគ្រាប់បែកបានច្រើនជាង B-2 ។ យន្ដហោះ B-52 អាចផ្ទុកបានរហូតទៅដល់៧០០០ផោន ដោយរាប់បញ្ចូលទាំងអាវុធគ្រប់ប្រភេទ និងឈានទៅដល់ក្បាលគ្រាប់នុយក្លេអ៊ែរទៀតផង។ សម្រាប់ការបើកបរយន្តហោះវិញ B-52 ត្រូវការអ្នកបើកបរដល់ទៅ៥នាក់ ដើម្បីអាចគ្រប់គ្រងប្រតិបត្តិរបស់យន្តហោះនេះបាន។ គួរបញ្ជាក់ផងដែរថា យន្ដហោះប្រភេទ B-52 តែងទទួលបានការយកចិត្តទុកដាក់ និងធ្លាប់បានជួសជុល ថែរក្សា បំពាក់បច្ចេកវិទ្យាថ្មីៗជាច្រើនដងមកហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

Leave a Reply

Your email address will not be published.Required fields are marked *