អាម៉េរិក នឹងទម្លាក់ពន្ធ​លើការនាំចូលរបស់វៀតណាមមួយចំនួនពី ៤៦% មកត្រឹម ២០%

បរទេស៖ ​យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា សហរដ្ឋអាម៉េរិកនឹងបន្ទាបពន្ធ​គយលើការនាំចូលទំនិញភាគច្រើនរបស់វៀតណាមតាមការសន្យា។

កាលពីថ្ងៃពុធ ប្រធានាធិបតីអាម៉េរិក​ Donald Trump បានលើកឡើងថា ការនាំចូលទំនិញភាគច្រើនពី​វៀតណាម​នឹង​ប្រឈម​ពន្ធ ២០% ប៉ុន្តែ​ការ​នាំ​ចេញ​ពី​ប្រទេស​ទី ៣ តាម​រយៈ​វៀតណាមនឹង​ប្រឈម​​ពន្ធ ៤០%។ លើសពីនេះ វៀតណាម​អាច​នាំ​ចូល​ផលិតផល​អាម៉េរិក​ជាមួយនឹង​ពន្ធ​ ០%​។ ទន្ទឹមនឹងនេះ គេសង្ស័យថា ប្រទេសទីបីដែលនាំ​ចេញទំនិញតាម​រយៈ​វៀតណាមគឺជាប្រទេសចិន ដោយសារផលិតផលដែលផលិតនៅក្នុងប្រទេសចិនភាគច្រើនបានដាក់ស្លាកថា ” Made in Vietnam ឬ ផលិតនៅវៀតណាម”។

គួរកត់សម្គាល់ថា ក្នុងអំឡុងពេលដែល Trump ប្រកាសការយកពន្ធឲ្យមានភាពស្មើគ្នាកាលពីខែមេសា ការនាំចូលទំនិញវៀតណាមមកកាន់អាម៉េរិកនឹងត្រូវបង់ពន្ធ ៤៦%។ ក្រោយមក Trump បានផ្អាកយកពន្ធថ្មីរយៈពេល ៩០ថ្ងៃ ដើម្បីទុកពេលឲ្យប្រទេសទាំងនោះចរចាពាណិជ្ជកម្មជាមួយនឹងអាម៉េរិក។

បន្ទាប់ពីនិយាយជាមួយលោក To Lam មេដឹកនាំកំពូលរបស់វៀតណាម Trump បានបង្ហោះលើ Truth Social ថា “វាជាកិត្តិយសដ៏អស្ចារ្យរបស់ខ្ញុំក្នុងការប្រកាសថា ខ្ញុំទើបតែបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម” ។ ការប្រកាសរបស់ Trump កើតឡើងតែប៉ុន្មានថ្ងៃមុនថ្ងៃទី ៩ ខែកក្កដា ដែលជាថ្ងៃផុតកំណត់នៃការផ្អាកយកពន្ធឲ្យមានភាពស្មើរគ្នារយៈពេល ៩០ ថ្ងៃ។

យ៉ាងណាមិញ វាមិនច្បាស់ទេថា តើផលិតផលណាខ្លះដែល Trump បានទម្លាក់ពន្ធមកត្រឹម ២០%? លើសពីនេះ រដ្ឋាភិបាលវៀតណាមមិនបានបញ្ជាក់ពីកម្រិតពន្ធគយជាក់លាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមអំពីក្របខ័ណ្ឌពាណិជ្ជកម្មនោះទេ។ ទីក្រុងហាណូយបានលើកឡើងថា ប្រទេសវៀតណាមនឹងប្តេជ្ញាក្នុងការផ្តល់ការអនុគ្រោះឲ្យអាម៉េរិកនូវការចូលក្នុងទីផ្សារវៀតណាម។ គួរឲ្យបញ្ជាក់ដែរថា អាម៉េរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ខណៈដែលទំនាក់ទំនងសេដ្ឋកិច្ច ការទូត និងយោធារវាងប្រទេសទាំងពីរកំពុងរីកចម្រើនដូចគ្នា។ លើសពីនេះ មេដឹកនាំវៀតណាម To Lam បានស្នើ Trump ឱ្យអាម៉េរិកទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ និងដកការរឹតបន្តឹងលើការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់របស់អាម៉េរិកមកកាន់វៀតណាម។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

Leave a Reply

Your email address will not be published.Required fields are marked *