កំណើនសេដ្ឋកិច្ចចិនក្នុងត្រីមាសទី២ ឆ្នាំ២០២៥ កើនឡើងយឺតក្នុងរង្វង់ ៥.២%

បរទេស ៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ័ថា កំណើនសេដ្ឋកិច្ចចិនកើនឡើងយឺត ដោយសារភាពតានតឹងពាណិជ្ជកម្មដែលបង្កឡើងដោយពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក Donald Trump និងវិបត្តិទីផ្សារអចលនទ្រព្យដែលបន្តកើតមាននៅក្នុងស្រុក។

យោងតាមតួលេខផ្លូវការបានបង្ហាញថា កំណើនសេដ្ឋកិច្ចចិនកើនឡើង ៥,២% ក្នុងរយៈពេលបីខែនៃត្រីមាសទី២ ដោយគិតចាប់ពីខែមេសា ដល់ខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ តួរលេខនេះបានធ្លាក់ចុះធៀបនឹងត្រីមាសទី១ (ខែមករាដល់ខែមីនា) ដែលមាន ៥,៤% ប៉ុន្តែចិនអាចចៀសផុតពីការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំង ដោយសារទីក្រុងប៉េកាំងចេញវិធានការជួយទ្រទ្រង់សេដ្ឋកិច្ច និងកិច្ចព្រមព្រៀងកាត់បន្ថយសម្ពាធពាណិជ្ជកម្មជាមួយនឹងទីក្រុងវ៉ាស៊ីនតោន។ ការិយាល័យស្ថិតិជាតិរបស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេដ្ឋកិច្ចរបស់ខ្លួនអាចទប់ទល់នឹងសម្ពាធបាន និងធ្វើឱ្យមានភាពប្រសើរឡើងជាលំដាប់ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ។

នៅព្រឹកថ្ងៃអង្គារ៍សប្ដាហ៍នេះ តួលេខផ្លូវការនៅក្នុងខែមិថុនា បានបង្ហាញពីការធ្លាក់ចុះនៃតម្លៃផ្ទះថ្មីដែលទើបសាងសង់រួចក្នុងល្បឿនលឿនបំផុតប្រចាំខែធៀបទៅនឹងខែមុនៗ។ ទិន្នន័យនេះបង្ហាញថា វិស័យអចលនទ្រព្យរបស់ចិនកំពុងបន្តជួបការលំបាក បើទោះបីជាមានវិធានការជាច្រើនដើម្បីគាំទ្រដល់តម្លៃអចលនទ្រព្យក៏ដោយ ខណៈដែលអ្នកសេដ្ឋកិច្ចមួយចំនួនបានព្យាករណ៍ថា ចិនប្រហែលជាមិនអាចសម្រេចគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៥ ក្នុងរង្វង់ ៥% បាននោះទេ ឬអាចស្ថិតនៅកម្រិត ៤% តែប៉ុណ្ណោះ។

គួរឲ្យបញ្ជាក់ដែរថា សង្គ្រាមពន្ធគយដ៏តានតឹងរវាងប្រធានាធិបតីចិន Xi Jinping និង Trump បាននាំឱ្យអាម៉េរិកដាក់ពន្ធលើការនាំចូលពីចិន ១៤៥% ហើយចិនបានវាយបកមកវិញជាមួយនឹងពន្ធ ១២៥% លើការនាំចូលពីអាម៉េរិក។ នៅកិច្ចប្រជុំក្នុងទីក្រុងហ្សឺណែវកាលពីខែឧសភា មហាអំណាចទាំងពីរបានព្រមព្រៀងគ្នាបន្ថយសម្ពាធពាណិជ្ជកម្មសម្រាប់រយៈពេលខ្លី ៩០ ថ្ងៃ ដោយអាម៉េរិកបានទម្លាក់ពន្ធលើទំនិញប្រទេសចិនពី ១៤៥% មកត្រឹម ៣០% ខណៈដែលចិនបន្ទាបពន្ធលើទំនិញនាំចូលពីអាម៉េរិក​ពី ១២៥% មកត្រឹម ១០%។ យ៉ាងណាក្ដី ទោះបីជាការព្រមព្រៀងគ្នាកាត់បន្ថយសម្ពាធពាណិជ្ជកម្មរយៈពេលខ្លីក៏ដោយ ប៉ុន្តែភាគីទាំងពីរបានចោទប្រកាន់គ្នាពីបទរំលោភលើកកិច្ចព្រមព្រៀង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *