សហគ្រិនខ្មែរ រៀបចំ «កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់​សហគ្រាស»

ភ្នំពេញ ៖ សហគ្រិនខ្មែរ បានរៀបចំកម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់​សហគ្រាស។ កម្មវិធីនេះត្រូវបានប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ សហគ្រិនខ្មែរ។ កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញសម្រាប់​សហគ្រាស​ មានគោលបំណង់ផ្តល់ជូនសហគ្រាសនាំចេញ និង សហគ្រាសដែលមានបំណងនាំចេញនូវ ចំណេះដឹងបច្ចេកទេស ការត្រៀមខ្លួន និងហិរញ្ញប្បទាន គាំទ្រសម្រាប់វិស័យនាំចេញ។

កម្មវិធីនេះជាយន្ដការយុទ្ធសាស្រ្ដក្នុងការផ្សារភ្ជាប់សហគ្រាសជាមួយទីផ្សារអន្តរជាតិដោយបំពេញតម្រូវការរបស់​ប្រតិបត្ដិ​ករ​ទីផ្សារ និងគុណភាពផលិតផលសម្រាប់ទីផ្សារអន្ដរជាតិ។ កម្មវិធីនេះ ជាជំហានបន្ទាប់ដើម្បីបំពេញបន្ថែមតម្រូវការរបស់សហគ្រាសលើ អនុលោមភាពស្ដង់ដារ បច្ចេកទេស ប្រសិទ្ធភាពផ្នែកភស្តុភារ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងនីតិវិធីនាំចេញ​ ដែលមានសក្ដានុពលក្នុងការពង្រីកទីផ្សារធំជាងមុន ដែលគាំទ្រជាថវិកាដោយ សហគ្រិនខ្មែរ និងអនុវត្តន៍ដោយ ក្រុមហ៊ុន  Prince Labore Bureau។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ មានប្រសាសន៍ថា ៖

«នៅក្នុងបរិបទសកលភាវូបនីយកម្ម, ការពង្រឹងសមត្ថភាពរបស់ សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកក្នុងការនាំចេញផលិតផលទៅទី​ផ្សារ អន្ដរជាតិ មានសារៈសំខាន់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង។ រាជរដ្ឋាភិបាល តាមរយៈសហគ្រិនខ្មែរ បានជួយគាំទ្រសហគ្រាសជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងបណ្ដាញ ទំនាក់ទំនងសម្រាប់ការអភិវឌ្ឍន៍ប្រតិបត្ដិការអាជីវកម្ម»។

កម្មវិធីនេះក៏មានការចូលរួមពីដៃគូពាក់ព័ន្ធដូចជា៖ សភាពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ សមាគមអាជីវកម្ម ធនាគារ គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនអនុលោមភាពស្តង់ដារ អ្នកនាំចេញ និងសហគ្រាសធុនតូច និងមធ្យម ជាច្រើនទៀត។ សហគ្រិនខ្មែរ ក៏មានកម្មវិធីគាំទ្រសហគ្រាសនាំចេញផ្សេងៗទៀត ដែលមានដូចជា កម្មវិធី កញ្ចប់ជំនួយថវិកាអភិវឌ្ឍន៍ទីផ្សារនាំចេញ, ការចូលរួមពិព័រណ៍អន្ដរជាតិ ជាមួយសមាគមអាជីវកម្ម នានា និងការសម្របសម្រួលប្រតិភូធុរកិច្ចអន្ដរជាតិមកកាន់ប្រទេសកម្ពុជា។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/06/2026

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

រដ្ឋសភា ត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់ និងបន្ថយថ្លៃឡូជីស្ទិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

អន្តរគណៈកម្មការជំនាញទាំង១០ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ ខែ មិថុនាឆ្នាំ ២០២៦នេះ បានបើកកិច្ចប្រជុំរួមគ្នាជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់

ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

ពីគំនិតស្រាវ​ជ្រាវ​ក្នុង​ថ្នាក់​រៀន ទៅជា​ស្នាដៃ​ជាក់​ស្តែង​ដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ក​សិ​កម្ម សិស្ស​ជំនាញ​អគ្គិ​សនី នៃវិទ្យាស្ថា​នជាតិ​បណ្តុះ​បណ្តា​ល​បច្ចេ​​កទេស (NTTI) បាន​បង្កើ​តប្រព័ន្ធ Solar Greenhouse ឬផ្ទះ​កញ្ចក់​ប្រើ​ថាម​ពល​ព្រះអាទិត្យ ដែល​អាច​គ្រប់​គ្រង​ការ​ស្រោច​ទឹក ដាក់​ជី និងសីតុ​ណ្ហ​ភាព​ដោយ​ស្វ័យ​ប្រវត្តិ តាម​រយៈ​បច្ចេក​វិទ្យា​ឆ្លាត​វៃ

ចិន ដាក់គោលដៅអភិវឌ្ឍវិស័យរថយន្តអគ្គិសនីដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

រដ្ឋាភិបាលចិន បានគាំទ្រ និងជំរុញឱ្យបណ្តាក្រុមហ៊ុនក្នុងឧស្សាហកម្មយានយន្តអគ្គិសនីដាក់ផែនការ និងគោលដៅអភិវឌ្ឍដើម្បីពង្រឹងគុណភាពដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរជាងពេលបច្ចុប្បន្ន

ជនជាតិអាម៉េរិករាប់លាននាក់ សម្រេចចិត្តចាកចេញទៅរស់នៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

សកម្មភាពផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋអាម៉េរិកជាច្រើនទៅក្រៅប្រទេសមានទំនោរកាន់តែច្រើនឡើង ពិសេសគឺធ្វើឡើងដោយយ៉ាងស្ងប់ស្ងាត់

វៀតណាម និងទីម័រខាងកើត បើកទំព័រថ្មីនៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

នាយករដ្ឋមន្ត្រីទីម័រខាងកើត បានជួបពិភាក្សាជាមួយ​ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ

កាសែតអាម៉េរិក WSJ ៖ កូរ៉េខាងជើង មានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

កាសែតដ៏ល្បីឈ្មោះរបស់អាម៉េរិក The Wall Street Journal (WSJ) សរសេរថា កូរ៉េខាងជើងមានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅលើពិភពលោក

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

Leave a Reply

Your email address will not be published.Required fields are marked *