«យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ «យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសបើកមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជានេះ។

គួរបញ្ជាក់ថា យុទ្ធសាស្រ្តស្តីពីការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ នេះត្រូវបានរៀបចំឡើងដើម្បីដោះស្រាយឧបសគ្គសំខាន់ៗក្នុងការធ្វើពាណិជ្ជកម្មអង្ករ និងបញ្ហាទីផ្សារដោយផ្ដោតលើសកម្មភាពផលិតកម្មក្នុងខ្សែច្រវាក់តម្លៃអង្ករ ជាពិសេសនៅក្នុងអាណត្តិរបស់ក្រសួងពាណិជ្ជកម្ម។ យុទ្ធសាស្រ្តនេះ នឹងក្លាយជាធនធាន ជាឯកសារប្រកបដោយគុណតម្លៃ និងជាមគ្គុទ្ទេសក៍នាំផ្លូវសម្រាប់ក្រសួងពាណិជ្ជកម្មក្នុងការដោះស្រាយបញ្ហាប្រឈម និងជំរុញកាលានុវត្តភាពថ្មីៗសម្រាប់វិស័យស្រូវអង្ករកម្ពុជា ដោយផ្តោតលើគោលការណ៍ «ការរក្សាទីផ្សារចាស់ដែលមានស្រាប់ និងពង្រីកទីផ្សារថ្មីៗបន្ថែមក្នុងពេលដំណាលគ្នា»។

តាមរយៈការដាក់ចេញនូវ «យុទ្ធសាស្ត្រស្តីពីការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» លោកជំទាវរដ្ឋមន្រ្តី បានគូសរំលេចនូវទិសដៅចម្បងៗចំនួន ៣ រួមមាន ៖ ១. រក្សាជំហររឹងមាំរបស់កម្ពុជាលើទីផ្សារអង្ករក្រអូបសំខាន់ៗលើទីផ្សារអន្តរជាតិ, ២. បង្កើនការនាំចេញអង្ករសប្រណិតដោយផ្តោតលើក្រុមប្រជាជនដែលមានចំណូលមធ្យមនៅក្នុងទីផ្សារតំបន់អាស៊ី និងទី៣. ពង្រីកឱកាសទីផ្សារឱ្យទូលាយបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ និងនាពេលអនាគតក៏ដូចជាតាមរយៈយន្តការលទ្ធកម្មស្បៀងអាហារតាមស្ថាប័នដូចជា តាមរយៈយន្តការកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល (G2G) កម្មវិធីជំនួយស្បៀងអាហារ និងលទ្ធកម្មសន្តិសុខស្បៀងដោយអង្គការសហប្រជាជាតិនិងអង្គការមនុស្សធម៌នានា។

លោកជំទាវរដ្ឋមន្ត្រី បានបន្តថា ក្នុងឆ្នាំ២០២៤ កន្លងទៅកម្ពុជាសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅទីផ្សារចិន ដែលគ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៣០% ហើយ ក្នុងឆ្នាំ២០២៥ នេះ នឹងបន្តកើនឡើងថែមទៀត ដោយមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៧ ចំនួន៥០ម៉ឺនតោន។

នាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងនីតិកាលទី៧ នេះក្រសួងពាណិជ្ជកម្មបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការចូលរួមដោយមិនអាចខ្វះបានរបស់វិស័យឯកជន ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រនានារបស់រាជដ្ឋាភិបាល និងទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ច​​ព្រមព្រៀងកម្ពុជាជាសមាជិក។

​លោកជំទាវ ចម និម្មល ក៏បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ជាមួយក្រសួងពាណិជ្ជកម្មក្នុងនាមជាអាណាព្យាបាលបច្ចេកទេសក្នុងការអនុវត្តយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០ និងបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់សហព័ន្ធស្រូវអង្ករកម្ពុជា​ ក្រុមហ៊ុននាំចេញ និងភាគីពាក់ព័ន្ធ ដើម្បីជាទិសដៅការងារ សម្រាប់បន្តអនុវត្ត ដូចខាងក្រោម៖

  • ត្រូវចូលរួមប្រតិបត្តិការជំនួញ-ធុរកិច្ចស្របតាមច្បាប់ជាធរមាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ប្រកបដោយតម្លាភាព ការផ្គត់ផ្គង់អង្ករដែលមានលក្ខណៈប្រកួតប្រជែង ការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ និងបង្កើនភាពជឿជាក់នៃអង្ករកម្ពុជានៅក្នុងទីផ្សារជាតិ និងអន្តរជាតិ
  • ត្រូវចូលរួមពង្រឹងគុណភាពអង្ករកម្ពុជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតគូរទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់តាមស្ដង់ដាត្រឹមត្រូវ ដើម្បីរក្សា​បាន​នូវ​កេរ្ដិ៍ឈ្មោះអង្ករ​កម្ពុជា និង​និរន្តរភាព​នៃការនាំចេញ​
  • ត្រូវធានា​ជាមួយ​ភាគីអ្នកទិញ ឬតម្រូវឱ្យមានធានារ៉ាប់រង ​លើ​ការ​ធានា​គុណភាព​ម៉ាក​អង្ករ​កម្ពុជា​
  • ត្រូវបន្ថែមការប្រុងប្រយ័ត្នលើការប្រើប្រាស់សារធាតុទាំងសមស្រប និងមិនសមស្របបរិមាណលើសកំណត់ ស្របតាមបទដ្ឋាននិងស្តង់ដាររបស់ប្រទេសនាំចូល
  • បន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការចរចា​ពង្រីកទីផ្សារនាំចេញ និងការសម្រប​សម្រួល​លើ​អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីនាំអង្ករ​ចេញទៅកាន់​ទីផ្សារ​ក្រៅប្រទេស។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា​ ស្ថិតក្នុងគ្រាដ៏លំបាកនេះ​ មន្ត្រីនៃក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅតែបន្តឆ្លើយតបនឹងការធ្លាក់ថ្លៃស្រូវសើម តាមរយៈការសម្របសម្រួលការប្រមូលទិញនៅទីវាល និងដឹកជញ្ជូន ហើយការដាក់ចេញយុទ្ធសាស្ត្រពង្រីក​ និងពិពិធកម្មទីផ្សារនាំចេញនេះ នឹងជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងជំរុញថ្លៃស្រូវរបស់ប្រជាកសិករ។

បេីតាម​ ឯកឧត្តមរដ្ឋមន្រ្តី​ កម្ពុជាផ្ដោតអាទិភាពលើលក្ខណៈពិសេសនៃពូជស្រូវក្រអូប​ និងប្រណិត ដើម្បីប្រជែងគុណភាពនៅលើទីផ្សារគោលដៅ ជាជាងការប្រកួតប្រជែងលើបរិមាណ គឺនឹងជួយបង្កើនតម្លៃហើយផ្ដល់ផលចំណេញជូនទាំងរោងម៉ាស៊ីននាំចេញ ទាំងប្រជាកសិករផ្ទាល់។ បន្ថែមពីនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ លើកទឹកចិត្តឱ្យរោងម៉ាស៊ីនជឿជាក់​ និងផ្ដល់តម្លៃខ្ពស់ដល់ពូជយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីជួយជំរុញម៉ាកយីហោអង្ករកម្ពុជាទៅប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី​ បញ្ជាក់បន្ថែមថា​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ នឹងបន្តជ្រោមជ្រែងប្រជាកសិករតាមរយៈការចងក្រងសហគមន៍កសិកម្មទំនើប និងការដាំដុះដោយចុះកិច្ចសន្យាលក់ទុកមុន ដើម្បីធានាគុណភាព និងការផ្គត់ផ្គង់ឋិតថេរ ដែលអាចប្រជែងក្នុងទីផ្សារគោលដៅបាន។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករចំនួន៤២០ ៥៧២តោន​ គិតជាទឹកប្រាក់ជាង ៣០៩ .៣២ លានដុល្លារសហរដ្ឋអាម៉េ​រិក តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ ក្រុមហ៊ុនឆ្ពោះទៅកាន់គោលដៅចំនួន៦៥ នៅក្នុងពិភពលោក។

ក្នុងចំនួនអង្ករនាំចេញជាង៤២ម៉ឺនតោននេះ បានចែកចាយទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦បរិមាណអង្ករចំនួន២០០ ៧៧២ តោន គិតជាទឹកប្រាក់ចំនួន១៥៦.​៩២​ លានដុល្លារសហរដ្ឋអាម៉េ​រិក, ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១០៥ ៦២១ តោន គិតជាទឹកប្រាក់ចំនួន ៦២.១៣ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន  ៥៧ ១៧៩ តោន​ គិតជាទឹកប្រាក់ចំនួន ៤០.១៤ លានដុល្លារសហរដ្ឋអាម៉េរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *