អ្នកជំនាញរំលឹកពីគោលបំណងធំដែលប្រធានាធិបតី ចិន ចង់បង្ហាញសត្រូវ និងសម្ព័ន្ធមិត្ត ក្នុងក្បួនយោធាខួបទី៨០

បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping បានបង្ហាញវត្តមានយ៉ាងមានមោទនភាពនៅក្នុងពេលដែលប្រទេសចិនរៀបចំពិធីព្យុហយាត្រា និងត្រួតពលនៅទីលានធានអានមេន នាទីក្រុងប៉េកាំង ដើម្បីរំលឹកខួប៨០ឆ្នាំ នៃថ្ងៃជ័យជម្នះសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។

លោក Xi Jinping រួមជាមួយមេដឹកនាំធំៗរបស់ពិភពលោកក្នុងនាមជាភ្ញៀវអធិបតីនៃការបង្ហាញកម្លាំងយោធាដ៏ធំសម្បើមកាលពីថ្ងៃពុធ សប្ដាហ៍មុននេះត្រូវបានគេកត់សំគាល់ថា លោក Xi បានបញ្ជាក់សាជាថ្មីថា ប្រទេសចិននឹងមិនមានការភ័យខ្លាចដោយការសម្លុត និងគំរាមកំហែងពីអ្នកណាម្នាក់នោះឡើយ។

នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយដោយ The Telegraph បានសរសេរថា សព្វាវុធទំនើបៗត្រូវបានដាក់តាំងបង្ហាញយ៉ាងច្រើននៅចំពោះមុខអ្នកតាមដានទាំងអស់របស់ពិភពលោក បូករួមទាំងពីមីស៊ីលបំពាក់ក្បាលនុយក្លេអ៊ែរ ដែលអាចវាយប្រហារដល់អាម៉េរិក ទៅដល់យន្តហោះចម្បាំងគ្មានមនុស្សបើកខ្នាតធំៗ សព្វាវុធបំពាក់ជាមួយមនុស្សរ៉ូបូត ព្រមទាំងនាវាមុជទឹកផងដែរ។

អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិបានវិភាគថា ការតាំងបង្ហាញសាច់ដុំដ៏ធំនេះនឹងក្លាយទៅជាសញ្ញាសម្រាប់គំរាមកំហែងទៅដល់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក៏ដូចជាបញ្ជាក់ប្រាប់ថា បញ្ហាកោះតៃវ៉ាន់គឺនៅតែក្តៅនៅឡើយសម្រាប់ភាគីពាក់ព័ន្ធ។

នៅក្នុងពិធីហែក្បួនដែលមានរយៈពេលប្រមាណជា៧០នាទី ក្រៅតែពីចង់បង្ហាញឲ្យសម្ព័ន្ធមិត្តបានឃើញអំពីឥទ្ធិពលរបស់ខ្លួនហើយនោះ លោក Xi បានព្យាយាមបញ្ជាក់ថា ចិន គឺនៅតែជាដៃគូគួរឲ្យទុកចិត្តបាន ទាំងវិស័យការពារជាតិ និងទំនាក់ទំនងផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

មិនត្រឹមតែប៉ុណ្ណោះ លោក Xi ក៏មានបំណងចង់បង្ហាញសព្វាវុធទំនើបរបស់ខ្លួនមួយចំនួនទៀតផងដែរទៅកាន់ក្រុមប្រទេសបច្ចាមិត្តដែលរួមមានដូចជា៖

Intercontinental nuclear missiles ដោយប្រទេសចិនបានបង្ហាញមីស៊ីលឆ្លងទ្វីប ម៉ូដេលថ្មី DF-61 ទំនងជាម៉ូដេលថ្មីជំនួសម៉ូដេលចាស់ DF-41 ដែលធ្លាប់បង្ហាញខ្លួនកាលពីឆ្នា២០១៩។ DF-41 មានប្រវែង២០ម៉ែត្រ អាចវាយប្រហារដល់ទៅចំងាយ ១៥ ០០០គីឡូម៉ែត្រ។ Unmanned submarines នាវាមុជទឹកប្រភេទថ្មីចំនួន២ គួរជាទីទាក់ភ្នែក ត្រូវបានអ្នកវិភាគលើកឡើងថា ទំនងជាមានឥទ្ធិពលខ្លាំងជាងគេនោះគឺ AJX-002 និង HSU-100 មានរាងស្រដៀងនឹងនាវាមុជទឹករបស់រុស្សី Poseidon ដែលអាចបំពាក់គ្រាប់នុយក្លេអ៊ែរ។

ក្រៅពីនោះ គេបានកត់សំគាល់ឃើញមានសព្វាវុធទំនើបៗ ថ្មីៗ មួយចំនួនទៀត ដូចជា Laser air defence ប្រើបច្ចេកវីទ្យាអាវុធឡាស៊ែរ, Mid-range missiles មីស៊ីលចំងាយមធ្យម, Unmanned fighter jet, យន្តហោះចម្បាំងគ្មានមនុស្សបើក ព្រមទាំង Robot dogs មនុស្សយន្តរ៉ូបូត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *