សមាជិកអឺរ៉ុប៦ប្រទេស គ្រោងបញ្ជាទិញរថពាសដែកម៉ូដេល CV90 ជិត២ពាន់គ្រឿងពីក្រុមហ៊ុនអ្នកផលិតរបស់អង់គ្លេស

បរទេស ៖ ក្រុមហ៊ុនអ្នកជំនាញផលិតសព្វាវុធដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុង ចក្រភពអង់គ្លេស (BAE Systems) ថ្មីៗនេះបានប្រកាសថា នឹងទទួលបានការបញ្ជាទិញរថពាសដែកប្រភេទ CV90 សរុបប្រមាណជាជិត២០០០គ្រឿងពីបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៦ ដែលក្នុងនោះក៏មានស៊ុយអែតផងដែរ។

ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន BAE Systems តំណាងឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងប្រទេសស៊ុយអែត លោក Peter Nygren បានបញ្ជាក់ថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ខាងមុខនេះ កិច្ចព្រមព្រៀងទិញ- លក់នឹងត្រូវធ្វើឡើងជាផ្លូវការ។ បើមិនមានអ្វីប្រែប្រួលទេ កុងត្រានឹងត្រូវចុះហត្ថលេខានៅខែមិថុនាឆ្នាំក្រោយ ដើម្បីបញ្ជាទិញរថពាសដែក CV90 បន្ថែមប្រមាណជា៦០០គ្រឿងទៀត ខណៈដែលកន្លងមក រថពាសដែកប្រមាណជា១៣០០គ្រឿងត្រូវបាន BAE ប្រគល់ជូនរួចរាល់។

លោក Nygren បានបញ្ជាក់បន្ថែមថា ប្រទេសដែលបានចុះឈ្មោះបញ្ជាទិញទាំងនោះរួមមានដូចជា ប្រទេសហ្វាំងឡង់ ណ័រវេស លីទុយអេនី អេស្តូនី ហូឡង់ និងស៊ុយអែត។ សមាជិករបស់អឺរ៉ុបទាំង៦ប្រទេសនេះបានព្រមព្រៀងគ្នាក្នុងការបញ្ជាទិញម៉ូដេល CV90 ដែលស្ថិតនៅក្នុងស្តង់ដារួមគ្នាមួយ។

បុត្រសម្ព័ន្ធរបស់ BAE System ប្រចាំនៅប្រទេសស៊ុយអែតបានអះអាងថា មកដល់ពេលនេះ ក្រុមហ៊ុននៅបន្តរង់ចាំសំណើសុំស្តង់ដាពីសំណាក់ប្រទេសទាំង៦នៅឡើយ ហើយសង្ឃឹមថានឹងអាចទទួលបាននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះ មានត្រឹម ៣ប្រទេសប៉ុណ្ណោះ ដែលបានគូសបញ្ជាក់អំពីមុខងារ និងលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលពួកគេចង់បានពី CV90។

គួរឲ្យដឹងដែរថា តម្លៃរបស់ CV90 បច្ចុប្បន្នគឺអាស្រ័យទៅលើម៉ូដេលនីមួយៗដែលបានរចនាឡើងសម្រាប់អតិថិជនផ្សេងៗគ្នា ជាក់ស្តែងកន្លងមក រថពាសដែកដែល BAE លក់ទៅឲ្យប្រទេសឆេក ដាណឺម៉ាកនិងស៊ុយអែត អាចមានតម្លៃជាមធ្យមមានប្រមាណជា ៩,៥លានដុល្លារ ទៅ ១៣លានដុល្លារក្នុងមួយគ្រឿង។

ដោយឡែក សម្រាប់ម៉ូដេល CV90 ជំនាន់ទី៤ ដែលជាជំនាន់ចុងក្រោយអាចមានទំងន់ផ្ទុកសរុបដល់ទៅ ៤១តោន ប៉ុន្តែយ៉ាងណាក្តី ម៉ូដេលជាច្រើនផ្សេងទៀតមានលក្ខខណៈខុសៗគ្នា អាស្រ័យទៅតាមអតិថិជនដែលកំពុងប្រើប្រាស់ និងអតិថិជនដែលកំពុងបញ្ជាទិញ មានសរុបប្រមាណជា ១០ប្រទេសមកហើយនៅទូទាំងទ្វីបអឺរ៉ុប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

Leave a Reply

Your email address will not be published.Required fields are marked *