អាម៉េរិក និង ចិន ឈានដល់កិច្ចព្រមព្រៀងរក្សាទុក TikTok ឱ្យបន្តដំណ់ើរការនៅក្នុងសហរដ្ឋអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាម៉េរិក និងចិន បានយល់ព្រមរួមគ្នា និងឈានដល់កិច្ចព្រមព្រៀងមួយជាផ្លូវការដើម្បីរក្សាទុក TikTok ឱ្យដំណើរការនៅក្នុងទឹកដីសហរដ្ឋអាម៉េរិកដដែល។

ថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក Donald Trump និយាយថា ៖

«យើងមានកិច្ចព្រមព្រៀងមួយនៅលើ TikTok ហើយបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិន ហើយខ្ញុំនឹងនិយាយជាមួយប្រធានាធិបតី Xi នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីបញ្ជាក់បន្ថែមទៀត»។

គួរបញ្ជាក់ដែរថា TikTok គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដាក់ដំណើរការដោយក្រុមហ៊ុនចិន ByteDance ដែលស្ថិតក្នុងហានិភ័យនៃជម្រើសចំនួនពីរ គឺត្រូវតែលក់ប្រតិបត្តិការរបស់ខ្លួននៅអាម៉េរិក ឬ បិទដំណើរការនៅក្នុងសហរដ្ឋអាម៉េរិកនេះតែម្ដង។ យ៉ាងណាមិញ Trump បានពន្យារពេលម្តងហើយម្តងទៀតនូវការហាមឃាត់នេះ ចាប់តាំងពីមានការប្រកាសជាលើកដំបូងកាលពីខែមករា ប៉ុន្តែ ក្រោយមកមិនយូរប៉ុន្មាន លោក Trump បានបង្ហើប​ថា ​អ្នក​ទិញកម្មវិធី TikTok ​នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​នេះ។

យោងតាមកាសែត Wall Street Journal បានរាយការណ៍ថា ក្រោមកិច្ចព្រមព្រៀងដែលកំពុងចរចាវាងអាម៉េរិក និងចិន អាជីវកម្ម TikTok នៅអាម៉េរិកអាចនឹងត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធវិនិយោគិនដែលរួមបញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យា Oracle, ក្រុមហ៊ុនភាគហ៊ុនឯកជន Silver Lake, និងក្រុមហ៊ុនបណ្តាក់ទុន Andreessen Horowitz ។ ក្រោមកិច្ចព្រមព្រៀងនេះ វិនិយោគិនអាម៉េរិកនឹងកាន់កាប់ភាគហ៊ុនប្រហែល ៨០% ​និងគ្រប់គ្រងក្រុមប្រឹក្សាភិបាល ដែលសមាជិកដែលជាថ្នាក់ដឹកនាំម្នាក់នោះនឹងត្រូវជ្រើសរើសដោយរដ្ឋាភិបាលអាម៉េរិក។

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ គណៈប្រតិភូពាណិជ្ជកម្មអាម៉េរិកបានលើកឡើងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយប្រទេសចិន។ ទ​ន្ទឹមនឹងនេះ លោក Wang Jingtao អនុប្រធានរដ្ឋបាលអ៊ីនធឺណេតរបស់ប្រទេសចិន បានស្នើនៅក្នុងសន្និសីទសារព័ត៌មានថា កិច្ចព្រមព្រៀងគួររួមបញ្ចូលនូវការផ្តល់អាជ្ញាបណ្ណ ដែលជាសិទ្ធិកាន់កាប់លើកម្មសិទ្ធិបញ្ញា។

កិច្ចព្រមព្រៀងនេះនឹងលាយបញ្ចូលគ្នាទាំងអ្នកវិនិយោគបច្ចុប្បន្ន និងថ្មី ខណៈដែល Oracle នឹងរក្សាកិច្ចព្រមព្រៀងដែលមានស្រាប់របស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ និង ម៉ាស៊ីនមេរបស់ TikTok នៅក្នុងអាម៉េរិក ដែលចំណុចនេះគឺជាកង្វល់ចម្បងមួយរបស់សមាជិកសភាអាម៉េរិក ដោយពួកគេព្រួយបារម្ភអំពីទិន្នន័យដែលត្រូវបានចែករំលែកជាមួយប្រទេសចិន។

គួរឲ្យបញ្ជាក់ដែថា Trump បានអំពាវនាវឱ្យមានការហាមឃាត់ TikTok នៅក្នុងអាម៉េរិកតាំងពីអាណត្តិដំបូងរបស់គាត់មកម្ល៉េះ។ កាលពីខែមករា តុលាការកំពូលរបស់អាម៉េរិកបានអនុម័តច្បាប់មួយដែលបានបង្កើតកាលពីខែមេសា ឆ្នាំ២០២៤ ដោយហាមឃាត់​ TikTok នៅក្នុងប្រទេស លុះត្រាតែក្រុមហ៊ុនមេរបស់ចិន ByteDance លក់ប្រតិបត្តិការនៅអាម៉េរិកចេញ។ ក្រសួងយុត្តិធម៌អាម៉េរិក បានលើកឡើងថា ការចូលប្រើប្រាស់ TikTok របស់ពលរដ្ឋនៅអាម៉េរិកអាចបង្កជាការគំរាមកំហែងសន្តិសុខជាតិធ្ងន់ធ្ងរ ដោយសារទិន្នន័យរបស់ពួកគេនឹងចូលទៅក្នុងកម្មវិធី។ យ៉ាងណាមិញ ByteDance មិនព្រមលក់ចេញនោះទេ ប៉ុន្តែរក្សានូវប្រតិបត្តិការរបស់អាម៉េរិកដាច់ដោយឡែកទាំងស្រុង ហើយនិយាយថាគ្មានព័ត៌មានណាមួយត្រូវបានចែករំលែកជាមួយរដ្ឋាភិបាលចិននោះឡើយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *