ភ្នំពេញ៖ ក្នុងអំឡុងពេលពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលមហាសន្និបាត និងពិព៍រណ៍កោះពេជ្រ រាជធានីភ្នំពេញ មានកិច្ចពិភាក្សាជាច្រើនក្រោមប្រធានបទផ្សេងៗគ្នា ដែលក្នុងនោះមានកិច្ចពិភាក្សាមួយបានលើកឡើងក្រោមប្រធានបទ «កម្ពុជា ក្រោមក្រសែភ្នែកពិភពលោក (Cambodia Through the Eyes of the World)»។
កិច្ចពិភាក្សានេះ មានការចូលរួមពីសំណាក់វាគ្មិនសំខាន់ចំនួន៤រូប រួមមាន លោក អាណូ ដាក ប្រធាន និងស្ថាបនិកក្រុមហ៊ុន Thalias Goroup , លោក ជេសស៊ី ម៉ាក់ខល ជាវិនិយោគិន, លោក គ្រសីស ឌីណា អ្នកបង្កើតវេទិកា និង លោក អួង ពីងអាន ជាសហគ្រិន។
ឆ្លើយតបនឹងសំណួរដែលចោទសួរថា តើអ្វីដែលធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានឱកាស ?
លោក អាណូ ដាក ដែលជាប្រធាន និងស្ថាបនិកក្រុមហ៊ុន Thalias Goroup និងជាអតីតប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានលើកឡើងថា៖ កម្ពុជា មានឱកាសចំនួន៣ គឺទី១-មនុស្ស (People) ទី២ -ហេដ្ឋារចនាសម្ព័ន្ធ(Infrastructure) និងទី៣- ភាពធន់ (Resilience)។

លោកបានមានប្រសាសន៍ថា៖
«ទាក់ទងនឹងមនុស្ស, អាយុជាមធ្យមរបស់កម្ពុជាគឺ ២៦ឆ្នាំ (ថៃអាយុ ៤០ឆ្នាំ, វៀតណាម ៣៣ឆ្នាំ) ខណៈដែលជារៀងរាល់ឆ្នាំ យុវជនកម្ពុជាប្រមាណ ៣០០ ០០០ នាក់បានចូលបម្រើការងារ។ នេះមិនមែនជាបន្ទុកទេ តែគឺជាភាគលាភប្រជាសាស្ត្ររបស់កម្ពុជា ។ ដោយឡែក ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធវិញ ពីមុនការទូទាត់ពន្ធគយអាចចំណាយពេល ២សប្តាហ៍ ប៉ុន្តែឥឡូវនេះ ចំណាយពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ហើយបច្ចុប្បន្ន មានផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយអាកាសយានដ្ឋានថ្មីរបស់យើងបង្ហាញពីភាពជឿជាក់ទុកចិត្តក្នុងកម្រិតលំដាប់ពិភពលោក»។
ត្រង់ចំណុចទី៣ ពាក់ព័ន្ធនឹងភាពធន់ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចសកលរូបនេះបញ្ជាក់ថា៖
«កាលពីខែកក្កដា ការប៉ះទង្គិចតាមព្រំដែនរវាងកម្ពុជា ជាមួយប្រទេសថៃ បានធ្វើឲ្យយើងខាតបង់ប្រាក់ប្រមាណ ២៧លានដុល្លារក្នុងមួយថ្ងៃ និងប្រមាណ ៨២៣លានដុល្លារក្នុងមួយខែ។ កម្ពុជាមិនភ័យស្លន់ស្លោទេ។ យើងបានជំរុញ និងកំណត់ទិសដៅភស្ដុភារ រក្សាលំហូរពាណិជ្ជកម្ម ការសម្របខ្លួនដោយស្ងប់ស្ងាត់ ប៉ុន្តែមានប្រសិទ្ធភាព»។

ក្នុងពេលជាមួយគ្នានេះដែរ លោក អាណូ ដាក បានបន្តឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាកំពុងធ្វើពិពិធកម្ម រួមមាន ៖
– កសិ-កែច្នៃ៖ ម្រេចកំពត និង ស្ករត្នោត តម្លៃកើន ៥ ដងនៃតម្លៃពិភពលោក បន្ទាប់មកគឺគ្រាប់ស្វាយចន្ទី និងស្រូវ ។
– វិស័យទេសចរណ៍៖ នៅឆ្នាំ២០២៤ កម្ពុជាទទួលទេសចរចំនួន ៦.៧លាននាក់ កើនលើសសម័យមុនកូវីដ១៩ បើទោះបីជាការលក់សំបុត្រចូលរមណីយដ្ឋានអង្គរទទួលបានតែ ៦៨% ក្រោមឆ្នាំ ២០១៩។ ជនជាតិចិនស្វែងរកការទិញទំនិញ ជនជាតិកូរ៉េស្វែងរកទំនុកចិត្ត ខណៈអឺរ៉ុបស្វែងរកបេតិកភណ្ឌ។
– ផលិតកម្ម៖ ផលិតផលមិនមែនកាត់ដេរ បច្ចុប្បន្ន មាន ៣៥% នៃការនាំចេញ។
– សេដ្ឋកិច្ចឌីជីថល៖ ៩៥% នៃអាយុក្រោម ៣០ឆ្នាំ រកស៊ីតាមអនឡាញ។ ប្រតិបត្តិការបាគងប្រចាំខែ ៣០លានប្រតិបត្តិការ ខណៈអាជីវករ ៥០ម៉ឺននាក់ប្រើ KHQR ។
– ការចាប់ផ្តើមអាជីវកម្មថ្មី៖ ស្ថាបនិកកម្ពុជា បានរកចំណូលបាន ៤៥លានដុល្លារនៅក្នុងឆ្នាំ
លោក អាណូ ដាក បានយល់ឃើញថា យុវជនកម្ពុជាមិនរង់ចាំអនាគតទេ ប៉ុន្តែពួកគេកំពុងកសាងអនាគតតាំងពីពេលឥឡូវនេះ៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content