រ៉ូយ៉ាល់ ឌឹហឺស្ស បានទិញយកហ៊ុន១០០% របស់ ស៊ីជេ ជេលជីដាង ហ្វីដ ដើម្បីពង្រីកខ្លួន និងពង្រឹងជំហរនៅតំបន់អាស៊ី

ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់ ឌឹហឺស្ស បានទិញយក ស៊ីជេ ជេលជីដាង ហ្វីដ ដើម្បីពង្រីកខ្លួន និងពង្រឹងជំហរនៅតំបន់អាស៊ី ដែលនឹងផ្តល់លទ្ធភាពជាយុទ្ធសាស្រ្តទៅកាន់ប្រទេសកូរ៉េខាងត្បូង, ហ្វីលីពីន និងពង្រឹងការប្តេជ្ញាចិត្តចំពោះកសិករឯករាជ្យនៅទូទាំងតំបន់។ ការទិញយកស៊ីជេ ជេលជីដាង ហ្វីដ នេះ រួមបញ្ចូលរោងចក្រចំណីចំនួន១៧ផងដែរ។

 រ៉ូយ៉ាល់ ឌឹហឺស្ស នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញភាគហ៊ុន១០០% នៃប្រតិបត្តិការអាជីវកម្មរបស់ ស៊ីជេ ជេលជីដាង ហ្វីដ នៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី កម្ពុជា កូរ៉េខាងត្បូង និងហ្វីលីពីន។ ប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តកំណើនរយៈពេលវែងរបស់ឌឹហឺស្ស និងឆ្លុះបញ្ចាំងពីមហិច្ឆតាបន្តរបស់ ឌឹហឺស្ស ក្នុងការផ្តល់អាហារប្រកបដោយសុវត្ថិភាព ជីវជាតិ និងតម្លៃសមរម្យ តាមរយៈកិច្ចគាំទ្រកសិករចិញ្ចឹមសត្វ វារីវប្បករឯករាជ្យនៅក្នុងតំបន់ និងទីផ្សារសំខាន់ៗ។

  • ជំរុញកំណើនលើទីផ្សារដែលមានស្រាប់ និងទីផ្សារថ្មីៗ

ចាប់តាំងពីការបោះជំហានចូលអាស៊ីដំបូងក្នុងឆ្នាំ២០០៩ ឌឹហឺស្ស បានកសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំនៅទូទាំងទ្វីប រួមទាំងការរីកចម្រើនយ៉ាងរហ័សនៅកម្ពុជា។ ការទិញយកក្រុមហ៊ុន ស៊ីជេ ជេលជីដាង ហ្វីដ នឹងពង្រឹងជំហរទីផ្សារនៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងកម្ពុជា ស្របពេលដែលឈានជើងចូលទៅកាន់ទីផ្សារផ្ទាល់នៅកូរ៉េខាងត្បូង និងហ្វីលីពីន ដែលជាប្រទេសមានសារៈសំខាន់ជាយុទ្ធសាស្រ្តជាមួយកំណើនសក្តានុពលគួរឱ្យកត់សម្គាល់ក្នុងខ្សែរសង្វាក់ផលិតកម្មចំណីសត្វ។

  • ពង្រឹងខ្សែសង្វាក់តម្លៃបសុសត្វ និងវារីវប្បកម្មក្នុងស្រុក

ឌឹហឺស្ស មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ហើយក្នុងឆ្នាំ២០២០ តាមរយៈការបណ្តាក់ទុនរួមបានក្លាយខ្លួនជា ឌឹហឺស្ស ធីអិមអេច។ ការប្តេជ្ញាចិត្តរបស់ ឌឹហឺស្ស ធីអិមអេច នៅរក្សាដដែលក្នុងការក្លាយជាកម្លាំងជំរុញដល់ភាពជោគជ័យ និងការអភិវឌ្ឍរបស់កសិករឯករាជ្យនៅកម្ពុជា។ ការទិញយកនេះបង្កើនលទ្ធភាពទទួលបាននូវចំណីគុណភាពខ្ពស់ ពូជសត្វល្អៗ ដូចជា កូនជ្រូក និងការគាំទ្របច្ចេកទេសចិញ្ចឹមដល់កសិករ ស្របជាមួយការរួមចំណែកយ៉ាងសកម្មដល់វឌ្ឍនភាពវិស័យចិញ្ចឹមសត្វ និងវារីវប្បកម្មនៅកម្ពុជាប្រកបដោយភាពរឹងមាំ និងប្រកួតប្រជែង។

លោក Gabor Fluit នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន រ៉ូយ៉ាល់ ឌឹហឺស្ស មានប្រសាសន៍ថា៖

«យើងខ្ញុំពិតជារីករាយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញភាគហ៊ុននេះ។ ការទិញយកនេះជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកេរ្តិ៍ឈ្មោះរបស់យើងនៅទូទាំងទ្វីបអាស៊ី។ តាមរយៈការរួមបញ្ចូលគ្នានូវជំនាញរបស់យើងលើចំណីសត្វ ការគ្រប់គ្រងកសិដ្ឋាន និងសុខភាពសត្វ ជាមួយនឹងវត្តមានដ៏រឹងមាំរបស់ ស៊ីជេ ជេលជីដាង ហ្វីដ យើងអាចបង្កើតគុណតម្លៃកាន់តែខ្ពស់សម្រាប់អតិថិជន ដៃគូ និងវិស័យទាំងមូល។ យើងនឹងបន្តជ្រោមជ្រែងដល់កសិករឯករាជ្យ និងរួមចំណែកដល់ប្រព័ន្ធស្បៀងអាហារប្រកបដោយភាពធន់ និងចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ»។    

លោក Harry Schimmel នាយកប្រតិបត្តិ ឌឹហឺស្ស ធីអិមអេច មានប្រសាសន៍បន្ថែមថា ៖

«យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយប្រកាសអំពីកិច្ចព្រមព្រៀងទិញភាគហ៊ុននេះ។ ការទិញយកនេះផ្ដល់ឱ្យយើងខ្ញុំនូវឱកាសដើម្បីបន្តពង្រឹងកេរ្តិ៍ឈ្មោះរបស់យើងនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីការមានវត្តមានរបស់យើងនៅកម្ពុជាមក ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច បានកសាងទំនាក់ទំនងដ៏រឹងមាំជាមួយកសិករចិញ្ចឹមសត្វ និងវារីវប្បករកម្ពុជាតាមរយៈការផ្គត់ផ្គង់ចំណីសត្វ ពូជសត្វ និងជំនួយបច្ចេកទេសដែលមានគុណភាពល្អបំផុត។ តាមរយៈការទិញយកក្រុមហ៊ុន ស៊ីជេ ជេលជីដាង ហ្វីដ (ខេមបូឌា) រួមជាមួយនឹងជំនាញ និងយុទ្ធសាស្ត្ររបស់យើងក្នុងការអភិវឌ្ឍន៍កសិករចិញ្ចឹមសត្វឯករាជ្យនៅកម្ពុជា យើងនឹងអាចបម្រើដល់តម្រូវការកសិករបានកាន់តែប្រសើរឡើង និងរួមចំណែកជាមួយពួកគាត់ទៅរកខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកដែលកាន់តែរឹងមាំ»។

ថ្លែងក្នុងឱកាសនេះ លោក ចាន់ គឹមរិទ្ធី ដែលជាភាគទុនិកក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច មានប្រសាសន៍ថា៖

«យុទ្ធសាស្ត្រទិញយកនេះ ជាភស្តុតាងនៃការប្តេជ្ញារយៈពេលវែងរបស់ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច ក្នុងការគាំទ្រកសិករឯករាជ្យយើងនៅកម្ពុជា។ ចក្ខុវិស័យរបស់យើងស្របជាមួយរាជរដ្ឋាភិបាល យុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ គឺកសាងមូលដ្ឋានដើម្បីអភិវឌ្ឍឱ្យសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥។ ក្នុងនាមជាសហគ្រិនម្នាក់ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់លើចក្ខុវិស័យជាតិនេះ និងជឿជាក់លើសក្ដានុពលនៃវិស័យកសិកម្មរបស់ប្រទេសយើង ដែលកំពុងមានការលូតលាស់គួរឱ្យកត់សំគាល់។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលអាចចូលរួមចំណែកក្នុងបេសកកម្មដ៏មានអត្ថន័យនេះ ដោយធានានូវការផ្គត់ផ្គង់ផលិតផលអាហារចាំបាច់ជាមូលដ្ឋានជូនប្រជាពលរដ្ឋរួមជាតិ និងរួមសហការជាមួយរាជរដ្ឋាភិបាលក្នុងការស្ថាបនាប្រទេសជាតិឱ្យកាន់តែរឹងមាំ និងមានភាពធន់។ ឈរលើស្មារតី ‘ខ្មែរធ្វើបាន’ ខ្ញុំសូមឲ្យឃ្លានេះបន្តជាចក្ខុវិស័យ និងជាកម្លាំងចិត្តដ៏រឹងមាំនៃយើងក្នុងការកសាងអនាគតដ៏រុងរឿងសម្រាប់ប្រទេសកម្ពុជា។ រួមគ្នាខ្មែរអាចធ្វើបាន! »

សូមជម្រាបថា៖ ការរង់ចាំការអនុម័តបទប្បញ្ញត្តិ ប្រតិបត្តិការនេះត្រូវបានរំពឹងថា នឹងបញ្ចប់នៅក្នុងឆមាសដំបូងនៃឆ្នាំ២០២៦៕

អំពីក្រុមហ៊ុន DE HEUS ANIMAL NUTRITION (ឌឹហឺស្ស)

    ក្រុមហ៊ុន De Heus Animal Nutrition ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១១ ហើយនៅតែគ្រប់គ្រង និងដឹកនាំដោយគ្រួសារ De Heus ហើយបានក្លាយជាដៃគូដែលអាចទុកចិត្តបានក្នុងវិស័យអាហារូបត្ថម្ភសត្វអស់រយៈពេលបួនជំនាន់មកហើយ។ ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមក ក្រុមហ៊ុនបានរីកចម្រើនក្លាយជាក្រុមហ៊ុនអាហារូបត្ថម្ភសត្វឈានមុខគេមួយក្នុងពិភពលោក ដែលមានប្រតិបត្តិការនៅក្នុងជាង ២០ ប្រទេស រោងចក្រផលិតជាង ៩០ កន្លែងនៅទូទាំងទ្វីបអឺរ៉ុប អាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង និងនាំចេញទៅកាន់ជាង ៧០ ប្រទេស។ ជាមួយនឹងបុគ្គលិកជាង ១០,០០០ នាក់នៅទូទាំងពិភពលោក ក្រុមហ៊ុន ឌឹហឺស្ស គាំទ្រដល់កសិករចិញ្ចឹមសត្វ និងវារីវប្បកររាប់ពាន់នាក់ ដែលជាកសិករចិញ្ចឹមសត្វយកសាច់ ទឹកដោះ ស៊ុត និងត្រី ដោយការផ្គត់ចំណីប្រកបដោយគុណភាពខ្ពស់ ជំនាញអាហារូបត្ថម្ភ និងការគាំទ្រកសិដ្ឋានដែលស្របតាមតម្រូវការជាក់ស្តែង។ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនមានទីតាំងនៅក្រុងEde ប្រទេសហូឡង់។

    បេសកកម្មរបស់យើងគឺ “Nourishing Future Generations” (ជ្រោមជ្រែងមនុស្សជំនាន់ក្រោយ) ដែលជំរុញរាល់សកម្មភាពទាំងអស់ដែលយើងធ្វើ។ យើងប្ដេជ្ញាចិត្តក្នុងការរួមចំណែកដល់លទ្ធភាពទទួលបាននូវអាហារដែលមានសុវត្ថិភាព តម្លៃសមរម្យ ជីវជាតិគ្រប់គ្រាន់ និងចីរភាពសម្រាប់ចំនួនប្រជាជនពិភពលោកដែលកំពុងកើនឡើង។

    យើងខិតខំជារៀងរាល់ថ្ងៃដើម្បីសម្រេចបាននូវការបំប្លែងចំណីទៅជាសាច់សត្វឱ្យបានអត្រាខ្ពស់បំផុត។ ទាំងអស់នេះគឺមានគោលបំណងតែមួយគត់ គឺដើម្បីបង្កើនប្រសិទ្ធភាពអាជីវកម្មសម្រាប់អតិថិជនរបស់យើង ដែលជាកសិករចិញ្ចឹមសត្វសាច់ ទឹកដោះ ស៊ុត និងត្រី។ យើងមិនត្រឹមតែផ្ដល់ផលិតផលដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់សេវាកម្ម និងចំណេះដឹងស៊ីជម្រៅអំពីចំណីសត្វ វិធីសាស្ត្រចិញ្ចឹមសត្វ និងវិទ្យាសាស្ត្រសត្វផងដែរ ដែលតាមរយៈនេះអាចផ្ដល់ប្រសិទ្ធភាព និងវឌ្ឍនភាពបច្ចេកវិទ្យាដល់កសិករ។ ក្នុងន័យនេះ ក្រុមហ៊ុន ឌឹហឺស្ស អាចបង្កើតភាពលេចធ្លោ និងរួមចំណែកយ៉ាងសកម្មដល់ការជម្រុញវិស័យចិញ្ចឹមសត្វ និងវារីវប្បកម្មក្នុងស្រុកមានលក្ខណៈវិជ្ជាជីវៈកាន់តែប្រសើរ។

    1. ឌឹហឺស្ស ធីអិមអេច កម្ពុជា (DE HEUS TMH CAMBODIA)

    ក្រុមហ៊ុន ឌឹហឺស្ស មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ហើយចាប់តាំងពីឆ្នាំ២០២០ មកតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធបណ្ដាក់ទុនរួមគ្នា ក៏បានក្លាយខ្លួនទៅ ឌឹហឺស្ស ធីអិមអេច។ ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច មានផ្គត់ផ្គង់ចំណីសម្រេច និងមេចំណី ដែលមានគុណភាពខ្ពស់ ដោយផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយលើអាហារូបត្ថម្ភសត្វ ការគាំទ្រផ្នែកបច្ចេកទេស និងកម្មវិធីគ្រប់គ្រងកសិដ្ឋាន។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករ ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច ធានាបាននូវសុខភាពសត្វ និងផលិតភាពល្អបំផុតក្នុងការចិញ្ចឹមបក្សី ជ្រូក សត្វទំពារអៀង និងវារីវប្បកម្ម—និងចូលរួមចំណែកដល់ភាពជោគជ័យ និងការអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វ និងវារីវប្បកម្មឯករាជ្យនៅក្នុងប្រទេសកម្ពុជា។


    ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

    មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

    របាយការណ៍ថ្មីៗ

    មើលទាំងអស់ ➧

    ព័ត៌មានទូទៅ

    មើលទាំងអស់ ➧

    ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

    ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

    • 13/04/2026

    ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

    លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

    ព្រឹត្តិការណ៍, សេដ្ឋកិច្ច

    • 13/04/2026

    តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

    ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

    ព្រឹត្តិការណ៍, សេដ្ឋកិច្ច

    • 13/04/2026

    ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

    តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

    ព្រឹត្តិការណ៍, សេដ្ឋកិច្ច

    • 13/04/2026

    ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

    World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

    ព្រឹត្តិការណ៍, សេដ្ឋកិច្ច

    • 13/04/2026

    ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

    ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

    ព្រឹត្តិការណ៍, សេដ្ឋកិច្ច

    • 13/04/2026

    ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

    Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

    ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

    • 13/04/2026

    ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

    “សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

    ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

    • 12/04/2026

    នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

    វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

    ព្រឹត្តិការណ៍, សេដ្ឋកិច្ច

    • 10/04/2026

    ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

    រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

    ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

    • 10/04/2026

    យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

    ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

    ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

    មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

    អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *