តម្លៃប្រេងធ្លាក់ចុះ ៣ថ្ងៃជាប់ៗគ្នា ខណៈអាម៉េរិកបិទប្រតិបត្តិការមួយចំនួន និងភាពមិនច្បាស់លាស់នៃផែនការរបស់ OPEC+

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ័ថា តម្លៃប្រេងបានធ្លាក់ចុះរយៈពេល ៣ ថ្ងៃជាប់ៗគ្នា  ដោយសាររដ្ឋាភិបាលអាម៉េរិកបិទប្រតិបត្តិការមួយចំនួនដែលកាន់តែបង្កជាក្ដីព្រួយបារម្ភទៅដល់សេដ្ឋកិច្ចពិភពលោក ខណៈដែលមានការរំពឹងអំពីការកើនឡើងនៃការផ្គត់ផ្គង់ប្រេងកាន់តែច្រើននៅខែក្រោយ។

នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១% ឬ នៅសល់ត្រឹមតែ ៦៥,៣៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៩%  ឬ ៦១,៧៨ ដុល្លារក្នុងមួយបារ៉ែល។

ជាមួយនឹងការប្រែប្រួលតម្លៃប្រេងសកលដែលធ្លាក់ចុះក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នានេះ អ្នកទីផ្សារបានមើលឃើញថា ផលិតកម្មប្រេងរបស់អាម៉េរិកអាចនឹងនៅទ្រឹងប្រសិនបើតម្លៃស្ថិតនៅជិត ៦០ ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែរំពឹងថា OPEC + នឹងជំរុញផលិតកម្មក្នុងខែវិច្ឆិកា ប្រហែលដូចគ្នានឹងការបន្ថែម ៥ សែនបារ៉ែលក្នុងមួយថ្ងៃ (ក្នុងខែកញ្ញា) បើទោះបីជាតម្រូវការរបស់សហរដ្ឋអាម៉េរិក និងអាស៊ីចាប់ផ្តើមធ្លាក់ចុះក៏ដោយ។ យ៉ាងណាមិញ OPEC បានបញ្ជាក់ថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីផែនការបង្កើនទិន្នផល ៥ សែនបារ៉ែលក្នុងមួយថ្ងៃ គឺជាការយល់ច្រឡំ ខណៈដែលចំនួននៃការបន្ថែមទិន្នផលប្រេងមិនទាន់បានសម្រេចនៅឡើយ។

កាលពី​សប្តាហ៍​មុន​ តម្លៃ​ប្រេងក៏មាន​សម្ពាធ​ដោយ​ការ​កើនឡើងនៃចំនួនស្តុកប្រេងឆៅច្រើន​​ជាង​ការ​រំពឹង​ទុក​។ រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាម៉េរិក (EIA) បានលើកឡើងថា ក្រុមហ៊ុនថាមពលបានបន្ថែមប្រេងឆៅចំនួន ១,៨ លានបារ៉ែលទៅក្នុងស្តុកកាលពីចុងខែកញ្ញា ដែលលើសពីការព្យាករណ៍ ១លានបារ៉ែល។

លោក Phil Flynn អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Price Futures Group បានលើកឡើងថា ចំនួនស្តុកប្រេងឆៅបានកើនឡើងបន្ទាប់ពីការធ្លាក់ចុះនៃការនាំចេញ ដែលបង្ហាញពីសញ្ញានៃតម្រូវការប្រេងទន់ខ្សោយ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលអាម៉េរិកបានបិទប្រតិបត្តិការជាច្រើនរបស់ខ្លួន ខណៈដែលការបែងចែកបក្សពួកបានរារាំងសភា និងសេតវិមានពីការសម្រេចលើកិច្ចព្រមព្រៀងផ្តល់មូលនិធិមួយចំនួន។ ជាមួយគ្នានេះ ទីភ្នាក់ងាររដ្ឋាភិបាលអាម៉េរិកបានព្រមានថា បញ្ហានេះនឹងអាចរារាំងដល់ការចេញផ្សាយរបាយការណ៍ការងារក្នុងខែកញ្ញា ដែលគេរង់ចាំមើលយ៉ាងដិតដល់ក្នុងចំណោមរឿងរ៉ាវផ្សេងៗទៀត។ បន្ថែមពីនេះ កាលពីខែកញ្ញា សកម្មភាពនៃផលិតកម្មរបស់អាម៉េរិកបានកើនឡើង ប៉ុន្តែការបញ្ជាទិញថ្មីៗ និងទីផ្សារការងារបែរជាធ្លាក់ចុះទៅវិញ។

លោក Tamas Varga អ្នកវិភាគរបស់ក្រុមហ៊ុន PVM Oil Associates បាននិយាយថា សង្គ្រាមអ៊ុយក្រែន-រុស្ស៊ីអាចនឹងរំខានដល់ការផ្គត់ផ្គង់ និងការនាំចេញនៅក្នុងប្រទេសរុស្ស៊ី។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak លើកឡើងថា បញ្ហាផ្គត់ផ្គង់ប្រេងឥន្ធនៈនៅលើទីផ្សារក្នុងស្រុកជាទូទៅគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ប៉ុន្តែតំបន់មួយចំនួនកំពុងជួបប្រទះនឹងការខ្វះខាតប្រេងឥន្ធនៈ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *