ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាប់ផ្ដើមសមរភូមិថ្មីក្រោយបញ្ចប់ការវាស់វែងដីធ្លី និងបញ្ចប់វិវាទទាំងស្រុងនៅទូទាំងប្រទេស ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា បន្ទាប់ពីយុទ្ធនាការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី និងសេវាគាប់ចិត្តដែលជាការអនុវត្តការងារនៃសមរភូមិការបង្កើតបរិកាសមិនមានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានងាកទៅបន្តការងារនៅសមរភូមិផ្សេងទៀតទៅតាមផែនទីឯកភាពការងាររបស់ក្រសួងដែលបានកំណត់ ។

ឯកឧត្តមក៏បានបង្ហាញផែនទីឯកភាពការងាររបស់ក្រសួងផងដែររួមមានដូចជា ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ការងាររៀបចំដែនដី និងនគរូបនីយកម្ម កិច្ចការលំនៅឋាន គោលនយោបាយសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្ពុជារុងរឿង (ដង្ហើមសេដ្ឋកិច្ច ) ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងបំណងរបស់ប្រជាជនកម្ពុជា ស្របទៅតាមការវិវត្តរបស់សង្គម និងសេដ្ឋកិច្ចកម្ពុជា ។

នៅក្នុងនោះដែរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការចុះបញ្ជីក្បាលដីសរុបទូទាំងប្រទេសចំនួន ១៤លានក្បាលដី និងបញ្ចប់វិវាទដីធ្លីបានរាប់ម៉ឺនករណីហើយផងដែរ ដោយនៅសល់តិចតួចប៉ុណ្ណោះ ដែលក្រុមការងាររបស់ក្រសួងកំពុងដោះស្រាយបន្តទៀត ។ ការបញ្ចប់វិវាទដីធ្លីនេះ បានបង្កបរិយាកាសល្អដល់ពលរដ្ឋរស់នៅសុខសាន្តជាមួយគ្នាដោយមិនចង់ឱ្យពលរដ្ឋព្រឹកឡើងមានបញ្ហាឈ្លោះទាស់ទែងរឿងព្រំដីបន្តិចបន្តួចនោះទៀតទេ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content