ការរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២៦ ក្នុងបរិការណ៍សេដ្ឋកិច្ច​កម្ពុជាបន្តហ៊ុមព័ទ្ធដោយពហុវិបត្តិដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានលើកឡើងថា ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជាបន្តត្រូវបានហ៊ុមព័ទ្ធដោយអន្តរកាលនៃពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជា ជាអាទិ៍៖ ការប្រែប្រួលយ៉ាងរហ័សនៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែល​កាន់តែមានទំនោរទៅរកចរន្តគាំពារនិយម និងឯកតោនិយម តាមរយៈគោលនយោបាយពន្ធគយបដិការ, ការបន្តបិទខ្ទប់ព្រំដែនគោក រវាងកម្ពុជា-ថៃ ។ល។

នៅក្នុងសិក្ខាសាលាសភាស្តីពី“ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោ​បាយហិរញ្ញវត្ថុសាធារណៈកាលពីដើមសប្តាហ៍នេះ  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា៖ ក្នុងបរិការណ៍នេះ ទស្សនវិស័យសេដ្ឋកិច្ច ទាំងក្នុងកម្រិតសកល, តំបន់, និងរួមទាំងកម្ពុជា ផងដែរ ហាក់មានទំនោរប្រឈមនឹងហានិភ័យច្រើនជាងកាលានុវត្តភាព ដែលទាមទារនូវការតាមដានឲ្យបានជាប្រចាំ និងកាន់តែខ្ជាប់ខ្ជួនបំផុត អំពីការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច, ជាពិសេស ការគិតគូរអំពីកម្មវិបាក និងបច្ច័យ មកលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុក សម្រាប់តម្រែតម្រង់ទិសដៅគោលនយោបាយ និងរៀបចំវិធានការឆ្លើយតបឲ្យបានទាន់ពេលប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ក្នុងករណីចាំបាច់ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា៖ ផ្អែកតាមការវិវត្តជាបន្តបន្ទាប់ក្នុងរយៈពេល៩ខែដើមឆ្នាំ២០​២​៥ នេះ ក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានវាយតម្លៃឡើងវិញលើស្ថានភាពសេដ្ឋកិច្ច ដោយរំពឹងថា ជារួម សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ អាចនឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥,២%, ពោលគឺដូចគ្នាទៅនឹងការវាយតម្លៃក្នុងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក៏ប៉ុន្តែ កំណើនតាមវិស័យ និងអនុវិស័យមួយចំនួន មានការប្រែប្រួល ដោយវិស័យខ្លះត្រូវបានវាយតម្លៃថា នឹងអាចសម្រេចបាននូវកំណើនខ្ពស់ជាងការរំពឹងទុក វិស័យខ្លះនឹងអាច សម្រេចបាននូវកំណើន ដូចការរំពឹងទុក និងវិស័យខ្លះទៀត នឹងអាចសម្រេចបាននូវកំណើនទាបជាងការរំពឹងទុក ដោយសារបច្ច័យនៃការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និងការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ ។

ឯកឧត្តមបញ្ជាក់បន្ថែមថា តួលេខកំណើនរួម និងតាមវិស័យ ជាការគិតគូរ មាននិន្នាការប្រហាក់ប្រហែលទៅនឹងការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ប៉ុន្តែ ជាទំហំ (Magnitude) គឺលម្អៀងគ្នាបន្តិចបន្តួច ផ្អែកលើការសន្មតិ គន្លឹះៗ និងយុត្តិកម្មរបស់ជំនាញ (Expert judgement and justification) នៃស្ថាប័នរៀងខ្លួន ។ ជាក់ស្តែង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ អាចសម្រេចបានក្នុងអត្រា ៤,៨%, ស្របពេលដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) បានវាយតម្លៃថា អាចនឹងសម្រេចបានក្នុងអត្រា ៤,៩%។

សម្រាប់ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា អាចនឹងសម្រេចបានកំណើន ៥% ដូចគ្នាទៅនឹងការរំពឹងទុកក្នុងក្របខណ្ឌ MTFF ប៉ុន្តែ មានការកែសម្រួលនូវអត្រាកំណើនទៅតាមវិស័យ និងអនុវិស័យនីមួយៗ ។ បើពិនិត្យជារួម «ក្របខណ្ឌ ហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) ឆ្នាំ២០២៦-២០២៨» ដែលត្រូវ បានដាក់ចេញកាលពីខែមេសា ឆ្នាំ២០២៥ នៅតែមានភាពសមស្របសម្រាប់ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៦ ដើម្បីធានានូវភាពទាន់ពេលនៃការបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ស្របតាម ប្រតិទិនកំណត់ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។ទន្ទឹមនេះ ឯកឧត្តមបានជម្រាបជូនផងដែរថា ជាគោលការណ៍ លទ្ធផលជាក់ស្តែងសម្រាប់ឆ្នាំ២០២៥ និងការវាយតម្លៃឡើងវិញអំពីកំណើនឆ្នាំ២០២៦ នឹងត្រូវបានធ្វើឡើងម្តងទៀត នៅដើមឆ្នាំ ២០២៦ សម្រាប់ការរៀបចំ MTFF ឆ្នាំបន្ទាប់ ។ ជាការពិត, កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ដែលត្រូវបានព្យាករថា អាចនឹងសម្រេចបានក្នុងអត្រា ៥% នេះ មានកំណើនថមថយបន្តិចបើធៀបឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីកម្មវិបាកនៃការអនុវត្តពន្ធគយបដិការមកលើវិស័យបម្រើការនាំចេញ គួបផ្សំនឹងការរំពឹងទុកនូវបច្ច័យនៃការអូសបន្លាយនៃការបិទខ្ទប់ព្រំដែនគោក កម្ពុជា-ថៃ។

ត្បិតស្ថានភាពសេដ្ឋកិច្ច នឹងពុំអាចវិលត្រលប់ទៅរកប្រក្រតីភាពវិញភ្លាមៗ ដូចបរិបទមុនពេលមានការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ នោះទេ ។ ទោះជាយ៉ាងណា ជារួម កម្ពុជានៅតែរក្សាបាននូវចលនការកំណើនមួយដ៏ល្អនៅឡើយ ដែលត្រូវបានគាំទ្រដោយវិស័យបម្រើការនាំចេញ គួបផ្សំនឹងការបន្តនិន្នាការល្អនៃការប្រើប្រាស់ក្នុងស្រុក និងចរន្តងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ។ ឈរលើមូលដ្ឋាននៃការវាយតម្លៃនេះ ផ.ស.ស(GDP) ថ្លៃបច្ចុប្បន្ន ឆ្នាំ២០២៦ នឹងស្ថិតក្នុងរង្វង់ ២១៧ ០៦៣ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៥៣ ៧៩៩ លានដុល្លារអាម៉េរិក, ខណៈដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនដល់ ៣ ០២០ ដុល្លារអាម៉េរិក ។ ជាមួយគ្នា នេះ សូចនាករផ្នែកម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ក៏ត្រូវបានរំពឹងថា នឹងបន្តមានស្ថិរភាព ក្នុងនោះ អត្រាអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨% ក្នុងឆ្នាំ២០២៦ ក្រោមការរំពឹងទុកនៃការបន្តរក្សាបានស្ថិរភាពនៃថ្លៃទំនិញអន្តរជាតិ ជាពិសេស ថ្លៃប្រេងឥន្ធនៈ ស្របពេលដែលការប្រើប្រាស់ក្នុងស្រុក និងសកម្មភាពចាយវាយនៅបន្តមាននិន្នាការវិជ្ជមាន ។ អត្រាប្តូរប្រាក់ផ្លូវការ (រៀល/ដុល្លារអាម៉េរិក) ត្រូវបានរំពឹងថា នឹងអាចរក្សាបានក្នុងរង្វង់ ៤ ០៣៥ រៀល/ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦ ។ ចំណែកឯទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងបន្តកើនដល់ ២៧ ៩៨៩ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៦ ដែលអាចធានាការនាំចូលបាន ៧,៩ ខែ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា៖ ទោះជាយ៉ាងនេះក្តី ដោយសារស្ថានភាពមិនទាន់ច្បាស់លាស់មួយចំនួន ស្ថានភាពសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៦ អាចជួបប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ជាយថាហេតុ។ ប្រការនេះធ្វើឲ្យកំណើនសេដ្ឋកិច្ចជារួម អាចនឹងមិនសម្រេចបានដូចការរំពឹងទុក ។ ដូច្នេះ ក្នុងការគ្រប់គ្រងសភាពការណ៍ ដែលមានភាពមិនប្រាកដប្រជាខ្ពស់បែបនេះ រាជរដ្ឋាភិបាល នៅតែបន្តប្រកាន់ខ្ជាប់នូវទស្សនវិជ្ជារួមនៃសកម្មភាពគោលនយោបាយរបស់ខ្លួន គឺ ៖ «សង្ឃឹមសម្រាប់ស្ថានភាពប្រសើរ តែត្រៀមខ្លួនសម្រាប់ស្ថានភាពអាក្រក់» (Hope for the Best, But Prepare for the Worst) ។ ឈរលើមូលដ្ឋាននៃអភិក្រមនេះ កម្ពុជានឹងអាចតស៊ូដើម្បីរស់រានដែលសភាពការណ៍វិវត្តទៅអាក្រក់ ហើយនឹងអាចសម្រេចបាននូវលទ្ធផលប្រសើរ នៅពេលសភាពការណ៍វិវត្តទៅជាល្អ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

Leave a Reply

Your email address will not be published.Required fields are marked *