តម្លៃប្រេងបន្តធ្លាក់ចុះជាង ២% បន្ទាប់ពីអាម៉េរិកជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

បរទេស៖ តម្លៃប្រេងបានបន្តធ្លាក់ចុះនៅក្នុងសប្តាហ៍នេះប្រមាណ ២% បន្ទាប់ពីសហរដ្ឋអាម៉េរិកបានជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដែលបង្កើនក្តីសង្ឃឹមសម្រាប់ការផ្គត់ផ្គង់ប្រេងកាន់តែច្រើនទៅកាន់ទីផ្សារពិភពលោក នេះបើយោងតាមប្រភពពី Oil Price។

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៩% ឬ ៦២,៧៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១% ឬ ៥៨,៣៩ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅទាំងពីរធ្លាក់ចុះជាង ២% ក្នុងអត្រាប្រចាំសប្តាហ៍ ដោយសារការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើស ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យមានផែនការសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី បញ្ចប់សង្រ្គាមរយៈពេល៣ឆ្នាំ។

កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅនេះ ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាម៉េរិកលើ Rosneft និង Lukoil បានចូលជាធរមាន ធ្វើឲ្យប្រធានាធិបតីអ៊ុយក្រែន Zelenskyy ពិចារណាលើសំណើសន្តិភាព។ ការដាក់ទណ្ឌកម្មថ្មីនេះបានកំណត់លើក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធសំខាន់ៗរបស់រុស្ស៊ីដើម្បីរឹតបន្តឹងប្រាក់ចំណូលពីការលក់ប្រេងរបស់រុស្ស៊ី ហើយការផ្គត់ផ្គង់ប្រេងទៅកាន់ទីផ្សារសកលនឹងមានភាពតានតឹងជាងមុន។ យ៉ាងណាមិញ ការដាក់ទណ្ឌកម្មបានធ្វើឲ្យប្រេងឆៅ Urals របស់រុស្ស៊ីធ្លាក់ថ្លៃដល់ទៅ ២៣ ដុល្លារក្នុងមួយបារ៉ែល។

ដោយឡែក នៅសហរដ្ឋអាម៉េរិកវិញ ស្តុកប្រេងឆៅបានថយចុះដល់ ៣,៤ លានបារ៉ែលកាលពីសប្តាហ៍មុន ដោយសារសកម្មភាពរោងចក្រចម្រាញ់ប្រេងកើនឡើងខ្លាំង ហើយតម្លៃនៅតែធ្លាក់ចុះដោយសារក្ដីព្រួយបារម្ភពីបញ្ហាភូមិសាស្ត្រនយោបាយ។ លើសពីនេះ សម្ពាធនៅក្នុងទីផ្សារថាមពលត្រូវបានជំរុញដោយម៉ាក្រូសេដ្ឋកិច្ច ពោលគឺការធ្លាក់ចុះនៃភាគហ៊ុនអាស៊ី និងការឡើងថ្លៃប្រាក់ដុល្លារអាម៉េរិក ព្រោះវាធ្វើឱ្យទំនិញមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។ ទន្ទឹមនឹងនេះ ក្រុមបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្នមិត្ត OPEC+ គ្រោងនឹងជំរុញផលិតកម្មបន្ថែមទៀតក្នុងខែធ្នូ មុនពេលបញ្ឈប់ការបង្កើនទិន្នផលនៅដើមឆ្នាំ២០២៦៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *