ក្រុមការងារ និងមន្ត្រីកសិកម្មបន្តសម្របសម្រួលក្រុមហ៊ុន ជីបម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ព

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម​ បានឱ្យដឹងថា គិតពីថ្ងៃ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារ នៃមន្ទីរកសិកម្ម បានបន្តចុះសម្របសម្រួលជាមួយក្រុមការងារក្រុមហ៊ុន ជីបម៉ុង ប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពក្នុងខេត្តឧត្តរមានជ័យ សរុបចំនួន ២៤១គ្រួសារ ស្មើនឹង ១ ០០៣ ៥៣៧គីឡូក្រាម។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិកាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បើគិតតែថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីបម៉ុង បានប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពប្រចាំខេត្តឧត្តរមានជ័យ ចំនួន២៧គ្រួសារបានចំនួន ១១២ ៩៥៦គីឡូក្រាម។     

ឯកឧត្តមបណ្ឌិត រួមនឹងក្រុមការងារ និងមន្រ្តីកសិកម្មសង្កាត់សំរោង ខេត្តឧត្តរមានជ័យ បានសម្របសម្រួលក្រុមហ៊ុន ជីបម៉ុង  តាំងពីថ្ងៃ២៣ ខែវិច្ឆិកាមកម៉្លេះ ដើម្បីប្រមូលទិញស្រូវពីកសិករជាប្រភេទស្រូវនាងអំ ហើយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបានចំនួន១១២,៩៥៦គីឡូក្រាម ដោយទិញពីកសិករក្នុងតម្លៃ១,០០​០រៀលក្នុង១គីឡូក្រាម។

សូមជម្រាបជូនថា បើគិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុន ជីបម៉ុង បានប្រមូលទិញស្រូវពីក្រុមគ្រួសារកងទ័ពក្នុងខេត្តឧត្តរមានជ័យ សរុបចំនួន ២៤១គ្រួសារ ស្មើនឹង ១ ០០៣ ៥៣៧គីឡូ​ក្រាម ស្មើនឹងថវិកាប្រមាណ ១ ០០៣ ៥៣៧ ០០០រៀល។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា៖ សម្រាប់ចំនួន ២៤១គ្រួសារ ស្មើនឹងស្រូវ ១ ០០៣ ៥៣៧គីឡូក្រាម ស្នើថវិកាប្រមាណ ១ ០០៣ ៥៣៧ ០០០រៀល ។ក្នុងនោះស្រូវផ្ការំដួលបានចំនួន២៣គ្រួសារ ស្មើនិង ៩៣ ២៩២គីឡូក្រាម ស្រូវនាងអំបានចំនួន២១៨គ្រួសារ ស្មើនិង ៩១០ ២៤៥គីឡូក្រាម។

សូមជម្រាបថា ស្រូវ«នាងអំ» ជាពូជស្រូវបុរាណមួយប្រភេទ មានប្រភពពីខេត្តក្រចេះ ដែលត្រូវបានរកឃើញដោយស្រ្តីចំណាស់ម្នាក់ឈ្មោះ«អំ» នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ អំឡុងទសវត្សរ៍៨០។ អង្ករនាងអំ មានក្លិនក្រអូបប្រហើរ រសជាតិឆ្ងាញ់ និងទម្ងន់ធ្ងន់។ ម្យ៉ាងទៀត វាក៏មានដើមរឹង ងាយស្រួលដាំ ព្រមទាំងធននឹងអាកាសធាតុ ទៀតផង។

នៅកម្ពុជា ក៏មានកសិករនៅខេត្តសៀមរាប បង្កើតសហគមន៍កសិកម្មទំនើបមួយឈ្មោះថា «​សហគំន៍កសិកម្មទំនើបស្រូវនាងអំ»ដែលស្រូវនាងអំ ដាំដុះនិងផលិតជាអង្ករ ដោយកសិកររបស់​សហគមន៍ផ្ទាល់ ហើយ«អង្ករនាងអំ»ជា អង្ករកិនចេញពីពូជស្រូវប្រពៃណី អភិរក្សទុកដោយលោកយាយ«អំ» និងរួមគ្នាដាំដោយដៃផ្ទាល់នៃបងប្អូនកសិករខ្មែរជាង៦០គ្រួសារ ដែលជាសមាជិក នៃសហគមន៍កសិកម្មទំនើបដំបូងគេបង្អស់នៅកម្ពុជា។

សូមជ្រាបថា អង្ករនាងអំ ត្រូវបានចាត់ចំណាត់ថ្នាក់ជាអង្ករសប្រណិត បាយទន់រមួតល្មម និងមានក្លិនក្រអូបប្រហើរ កិនចេញពីស្រូវនាងអំ ដែលជាប្រភេទស្រូវវស្សា មានភាពធន់ខ្លាំងនឹងអាកាសធាតុ និងត្រូវបានដាំដុះដោយស្តង់ដារសុវត្ថិភាពខ្ពស់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *