ក្រុមហ៊ុនផលិតរថយន្តម៉ាឡេស៊ី Perodua បញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តម៉ាឡេស៊ី Perodua បានដាក់បង្ហាញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនម៉ូដែល QV-E ដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព។ នេះបើយោងតាមការរាយការណ៍ពី The Straits Times។

QV-E តំណាងឱ្យពាក្យពេញថា “Quest for Visionary Electric Vehicle ឬ ដំណើរស្វែងរកយានជំនិះអគ្គិសនីតាមចក្ខុវិស័យ” ដែលវាមានតម្លៃ ៨ ម៉ឺនរឺងហ្គីត (ជិត ២ ម៉ឺនដុល្លារអាម៉េរិក) មិនគិតបញ្ចូលការធានារ៉ាប់រង និងថ្ម)។ រថយន្ត​ QV-E នឹង​ប្រើ​អាគុយ​លីចូម​ដែក​ផូស្វាត ដែល​អាចជិះបាន​ចម្ងាយ​ផ្លូវ​ដល់​ទៅ ៤៤៥ គីឡូម៉ែត្រ។ ក្រុមហ៊ុននឹងផ្តល់សេវាកម្មជួលថ្មថាមពលជាជាងការលក់ និង រួមបញ្ចូលស្រាប់។ នាយកប្រតិបត្តិក្រុមហ៊ុន លោក Zainal Abidin Ahmad បង្ហើបថា គំនិតនេះគឺជាដំណោះស្រាយសម្រាប់ការកាត់បន្ថយការថប់បារម្ភនៅពេលប្រើប្រាស់រថយន្តអគ្គិសនីប្រើថ្ម។ បន្ថែមពីនេះ ក្រុមហ៊ុននឹងបញ្ចេញទិន្នផលដំបូងចំនួន ៥០០ គ្រឿងក្នុងមួយខែ ដោយមានគោលបំណងបង្កើនផលិតកម្មដល់ ៣ ០០០ ក្នុងមួយខែចាប់ពីត្រីមាសទីបីនៃឆ្នាំ ២០២៦។

នៅក្នុងពិធីសម្ពោធរូបរាងរថយន្ត EV មួយនេះ វត្តមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បង្ហាញពីការរំភើបចិត្ត និង មោទនភាពចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃគម្រោងរអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព។ លោក អាន់វ៉ា លើកឡើងថា វាមិនត្រឹមតែបង្ហាញពីការបើកដំណើរការ EV ប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីភាពវៃឆ្លាត និងការខិតខំប្រឹងប្រែងរបស់ទេពកោសល្យម៉ាឡេស៊ី។

គួរឲ្យបញ្ជាក់ដែរថា Perodua ជា​ក្រុមហ៊ុនផលិត​រថយន្ត​ម៉ាឡេស៊ី​ទី​ពីរ​ដែល​បញ្ចេញ​រថយន្តអគ្គិសនី EV បន្ទាប់ពីក្រុមហ៊ុន Proton ដែលប្រកាស​ម៉ាក​រថយន្ត EV កាលពី​ខែ មិថុនា ឆ្នាំ ២០២៤។ ក្រុមហ៊ុន Proton មាន​ភាគហ៊ុន ៤៩,៩% ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុនចិន Geely Automobile Holdings។ e.MAS 5 របស់ Proton គឺជាម៉ូដែលរថយន្តអគ្គិសនី EV ថោកបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងតម្លៃចាប់ពី ៥៦ ៨០០ រឺងហ្គីត (ជាង ១៣ ៧០០ ដុល្លារអាម៉េរិក)។ ទន្ទឹមនឹងនេះ ការជ្រៀតចូលរថយន្ត EV នៅក្នុងម៉ាឡេស៊ីកំពុងកើនឡើង ជាមួយនឹងការចុះបញ្ជីរថយន្តក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ មានចំនួន ៤០ ៦៧៩ គ្រឿង ធៀបនឹង ២៨ ០៤៨ គ្រឿងក្នុងឆ្នាំ ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ ម៉ាឡេស៊ីមានគោលបំណងឱ្យរថយន្តអគ្គិសនីបង្កើតបានចំណែល ១៥% នៃការលក់សរុបនៅឆ្នាំ ២០៣០ ដើម្បីសម្រេចបាននូវកាបូនសូន្យ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *