វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល សម្រេចបានសមិទ្ធផលពិសេសធំៗចំនួន៨

ភ្នំពេញ៖វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» បានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ថ្លែងក្នុងពិធីបិទវេទិកានេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា៖វេទិកា បានផ្តល់ឱកាសជូនដល់អ្នកចូលរួមទាំងអស់ដែលមកពីក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានឧត្ដមសិក្សា ដៃគូពាក់ព័ន្ធ និងសាធារណជនទូទៅ ទាំងជាតិនិងអន្តរជាតិ អាចចូលរួមស្វែងយល់អំពីការវិវឌ្ឍន៍ថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថល តាមរយៈការចូលរួមស្តាប់កិច្ចពិភាក្សាផ្លាស់ប្ដូរយោបល់ស៊ីជម្រៅ ប្រកបដោយស្មារតីបើកចំហរវាងថ្នាក់ដឹកនាំទទួលបន្ទុកវិស័យនេះមកពីបណ្តាប្រទេសនិងដៃគូអភិវឌ្ឍន៍នានា វាគ្មិនជាមន្ត្រីជាន់ខ្ពស់ អ្នកជំនាញបច្ចេកទេស និងអ្នករៀបចំគោលនយោបាយមកពីស្ថាប័នជាតិនិងអន្តរជាតិជាច្រើន និងការធ្វើបទបង្ហាញនានា ដោយវាគ្មិនជាតិ និងអន្តរជាតិជាច្រើននាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា លទ្ធផលនៃកិច្ចពិភាក្សាទាំងនេះនឹងជួយតម្រង់ទិសលើដំណើរបរិវត្តកម្មឌីជីថលនៅកម្ពុជា ឱ្យកាន់តែលឿន ច្បាស់លាស់ និងមានលទ្ធផលប្រកបដោយផ្លែផ្កាស្របតាមការរំពឹងទុក ហើយអាចឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អ្វីដែលកាន់តែពិសេសនោះគឺវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល សម្រេចបានសមិទ្ធផលពិសេសធំៗចំនួន៨ គឺ៖

១.ការចុះហត្ថលេខាលើកអនុស្សរណៈយោគយល់ចំនួន៧ជាមួយប្រទេសជាមិត្តនិងដៃគូពាក់ព័ន្ធក្នុងវិស័យ​ឌីជីថល ដែលបង្ហាញអំពីតួនាទីសំខាន់របស់កម្ពុជាក្នុងតំបន់ ។

២.  ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវនៃសេវាទូរសព្ទចល័ត 5G ចាប់ពីឆ្នាំ២០២៦ តទៅ ហើយបន្ទាប់ពីនោះ គឺប្រតិបត្តិករទូរសព្ទចល័តធំៗទាំង ៣ ដែលមានវត្តមានក្នុងពិព័រណ៍ ក៏បាននាំយកឧបករណ៍តេស្តសាកល្បងសម្រាប់សាធារណជនទូទៅ អាចបានឃើញអំពីចំណុះសមត្ថភាពរបស់សេវា 5G នេះដែរ។ ឯកឧត្តមសង្ឃឹមជឿជាក់យ៉ាងមុតមាំថា សេវា 5G នឹងជួយបង្កើនផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជាក្នុងកម្រិតខ្ពស់ ជាពិសេស ក្នុងវិស័យឧស្សាហកម្ម សិប្បកម្ម និងសេវាកម្ម ព្រមទាំងជួយជំរុញល្បឿននៃដំណើរការបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់វិស័យទាំងអស់។

៣.  ឯកឧត្តម David L. Almirol Jr. អនុរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានហ្វីលីពីន បានលើកឡើងថា ហ្វីលីពីនបានដាក់ឱ្យប្រើនិម្មាបនកម្មរបស់ថ្នាល verify លើអត្តសញ្ញាណឌីជីថល ជូនប្រជាជនជាង ៩០ លាននាក់ និងមានប្រតិបត្តិការជាង ១៧២ លានដង ក្នុងរយៈពេលដ៏ខ្លី ហើយនឹងត្រៀមដាក់នៅលើបណ្ណបើកបរនៅក្នុងឆ្នាំ២០២៦។

៤.ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានជួយរៀបចំដាក់ឱ្យប្រើថ្នាល verify ជាជំហានដំបូង នៅលើបណ្ណបើកបររបស់ប្រទេសទីម័រឡេស្តេ។

៥.  ប្រទេសបង់ក្លាដេស បានស្នើសុំប្រើប្រាស់ថ្នាល verify នៅក្នុងប្រទេសរបស់ខ្លួន ដែលមានប្រជាជនសរុបប្រមាណ ១៧៤ លាននាក់។

៦.  ថ្នាល DG SuperApp  របស់កម្ពុជា នឹងមានវត្តមានក្នុងដំណើរការបរិវត្តកម្មឌីជីថលក្នុងឆ្នាំ២០២៦។

៧.  វត្តមានរបស់ក្រុមហ៊ុន Plug and Play បានធ្វើឱ្យក្តីសង្ឃឹមរបស់អ្នកបច្ចេកវិទ្យា និងយុវជនដែលចាប់អារម្មណ៍លើធុរកិច្ចថ្មីឌីជីថល មានការកើនឡើងខ្ពស់ ក្រោយការប្រកាសអំពីបំណងនៃការវិនិយោគលើ Bamnang Academy ដែលជាធុរកិច្ចថ្មីឌីជីថលរបស់យុវជនខ្មែរ។ នេះបញ្ជាក់ថា “ខ្មែរអាចធ្វើបាន”។ ឯកឧត្តមសង្ឃឹមថា ជាមួយបទពិសោធរបស់ក្រុមហ៊ុន Plug and Play, Bamnang Academy នឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ក្នុងពេលឆាប់ៗខាងមុខ។

៨.  សួនឌីជីថល (Digital Park) នឹងជំរុញឱ្យមានកំណើនការងារ ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌល     បច្ចេកវិទ្យាឌីជីថល (Digital Hub) មួយក្នុងតំបន់។ ក្រសួងប្តេជ្ញានឹងបន្តជំរុញការអភិវឌ្ឍសួនឌីជីថល ឱ្យបានជោគជ័យ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *