មន្ត្រីជាន់ខ្ពស់​កម្ពុជា ជំរុញឱ្យ​អាជ្ញាធរ​ខេត្តប៉ែកឦសាន​ថែរក្សាទាំង​វិនិយោគិន​ចាស់ និងទាក់ទាញវិនិយោគិន​ថ្មី ​ចូលបណ្ដាក់ក្នុង​ខេត្តរបស់ខ្លួន

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​ប្រធានក្រុម​ការងារជំរុញការ​វិនិយោគក្នុងភូមិ​ភាគឦសាន្ត​ ដែលមានរួមមានខេត្តចំនួន៤ (ក្រចេះ, ស្ទឹងត្រែង, មណ្ឌលគីរី និងរតនៈគីរី) បានជំរុញឱ្យ​ថ្នាក់ដឹកនាំខេត្ត​​ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងបន្តថែទាំទាំងវិនិយោគិន​ចាស់ និង​ទាក់ទាញ​វិនិយោគិន​ថ្មីៗឱ្យចូល​បណ្ដាក់ទុនវិនិយោគ​នៅក្នុង​ខេត្ត​របស់ខ្លួន​បន្ថែមទៀតឱ្យបានកាន់តែច្រើន។​ ការ​ជំរុញ​ និងលើកទឹកចិត្ត​ដល់ថ្នាក់ដឹកនាំខេត្តទាំង៤​ក្នុងតំបន់ភូមិភាគឦសាននេះ ត្រូវបានធ្វើឡើងនៅ​ក្នុងកិច្ច​ប្រជុំ​ផ្ទៃក្នុង​លេខាធិការដ្ឋាន​ក្រុមការងារ​ជំរុញការ​វិនិយោគក្នុង​ភូមិ​ភាគឦសាន​ កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការ​ចូលរួម​សមាសភាពពាក់ព័ន្ធក្នុងកម្មវិធីពិសេស​ជំរុញការ​វិនិយោគខេត្ត​ភូមិភាគឦសាន​ ។

នៅក្នុងកិច្ចប្រជុំ​នោះដែរ ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហ៊ាន​ សាហ៊ីប រដ្ឋ​លេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និង​ជា​ប្រធានក្រុម​ការងារជំរុញការ​វិនិយោគក្នុងភូមិ​ភាគឦសាន្ត​ បាន​គូស​រំលេច​អំពីសារសំខាន់​នៃ​ការ​ថែទាំ​វិនិយោគិន​ដែលមានស្រាប់ ហើយត្រូវ​បន្ត​ទាក់ទាញ និងជំរុញការ​វិនិយោគ​ថ្មីៗ ជាពិសេស​គម្រោង​វិនិយោគដែលមានគុណភាពខ្ពស់​ មានកា​រផ្ទេរ​ចំណេះដឹង ជំនាញ និ​ងបច្ចេកវិទ្យា​ ។

ជាមួយនឹងការកើនឡើងជាបន្តបន្ទាប់នៃការស្នើគម្រោងវិនិយោគ និងការផ្តល់គោលការណ៍វិនិយោគក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់​ពីភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពរបស់មន្រ្តីប្រចាំការនៅតាមការិយាល័យនានារបស់ក្រុមការងារ​ជំរុញការ​វិនិយោគ​ក្នុងភូមិ​ភាគឦសាន្ត​ ជាពិសេស ការិយាល័យកណ្តាល ដែលមានទីតាំងស្ថិតនៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) ក៏ដូចជាការិយាល័យនៅតាមខេត្តទាំង៤នៃភូមភាគឦសាន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃទំហំការងារ តួយ៉ាង ការតាមដានការអនុវត្តគម្រោង និងការសម្រួលនីតិវិធីក្នុងការផ្តល់លិខិតអនុញ្ញាតចាំបាច់នានាប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តម​បន្ថែមថា លេខាធិការដ្ឋាន ត្រូវពន្លឿនការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងព័ត៌មានពាក់ព័ន្ធការវិនិយោគក្នុងតំបន់ភូមិភាគឦសាន ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការតាមដានការអនុវត្តគម្រោង ក៏ដូចជាការចងក្រង និងការរក្សាទុកជាបណ្ណាសារសម្រាប់ជាមូលដ្ឋាននៃការអភិវឌ្ឍនាពេលអនាគត ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏បានណែនាំឱ្យលេខាធិការដ្ឋានពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយត្រូវបំពេញតួនាទីស្នូលក្នុងការផ្តល់ការសម្របសម្រួលជាកញ្ចប់ជូនដល់វិនិយោគិន/ក្រុមហ៊ុនវិនិយោគ ដើម្បីពង្រឹងមុខងារ និងតួនាទីជា «ច្រកចេញចូលតែមួយ» របស់ក្រុមការងារជំរុញការ​វិនិយោគក្នុងភូមិភាគឦសាន​ អនុលោមតាមស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។​

លោក​ សាមុត​ លីម៉ា​ នាយកទីចាត់ការ​ផែនការ​វិនិយោគនៃរដ្ឋបាលខេត្ត​ក្រចេះ​បានថ្លែងថា សម្រាប់​ខេត្ត​ក្រចេះ តែងតែថែរក្សា​វិនិយោគិន​ចាស់ៗ​ និង​ទាក់ទាញវិនិយោគិនថ្មីៗ ជាក់ស្ដែង​ រដ្ឋបាលខេត្ត​ក្រចេះ រួមទាំង​អាជ្ញាធរ​ខេត្ត​បានសម្របសម្រួលដល់​បណ្ដាវិនិយោគិនដែល​ចូលមកកាន់ខេត្តក្រចេះ ដូចជា​ជួយ​សម្រួលឱ្យដំណើរការ​វិនិយោគទៅដោយរលូន ទោះបីជា​មិនទាន់ទទួល​បាន​លិខិតអនុញ្ញាត​ផ្លូវការពី​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាក្ដី ។

លោក​បានបញ្ជាក់ផងដែរថា ចាប់តាំងពីរាជរដ្ឋាភិបាល​ប្រកាស​ជាផ្លូវការ​នូវកម្មវិធីពិសេស​ជំរុញការ​វិនិយោគក្នុងខេត្តភូមិ​ភាគ​ឦសាន ឃើញថា ខេត្តក្រចេះទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​វិនិយោគិនថ្មីចាស់​ ទាំង​ក្នុង និងក្រៅប្រទេស ​ជាពិសេសទៅលើ​វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម​ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *