ឆ្នាំ២០២៥ ខេត្ត​ជាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ​ទទួលបានគម្រោង​វិនិយោគសរុប១១០​គម្រោង

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥​កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានអនុម័តគម្រោង​វិនិយោគសរុបចំនួន​ ៦៣០គម្រោង ដែលមានដើមទុន​ចុះបញ្ជីសរុប​បាន ១០​ពាន់​លានដុល្លារ ដោយក្នុងនោះ ​តំបន់ជាប់​មាត់​សមុទ្រ​កម្ពុជា​ទទួល​បានគម្រោង​វិនិយោគពេញលេញ​ចំនួន ១១០គម្រោង ។ នេះបើតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) ចេញផ្សាយនៅចុងសប្ដាហ៍មុននេះ ។

បើតាម​របាយការណ៍បានឱ្យដឹង​ថា ក្នុងចំណោម​ខេត្តទាំង​៤ ដែលជាប់មាត់សមុទ្រ​កម្ពុជា មានតែខេត្ត​កែប​មួយ​ប៉ុណ្ណោះដែលមិនទទួលបានគម្រោង​វិនិយោគ​ក្នុងឆ្នាំ២០២៥​ ចំណែកខេត្ត​ ៣ទៀត​ ទទួលបានគម្រោង​សរុប​១១០​គម្រោង ដោយនោះខេត្តកោះកុង ​ទទួលបានគម្រោង​វិនិយោគច្រើនជាងគេ ​មានចំនួន ៥២គម្រោង ខណៈខេត្តព្រះសីហនុ​ មានចំនួន​ ៥១គម្រោង និង​ខេត្តកំពត​ក៏ទទួលបានចំនួន៧​គម្រោងផងដែរ។​

គួរ​រម្លឹកថា ​រាជរដ្ឋាភិបាល​បានកំណត់យក​តំបន់ឆ្នេរ​ជា​គោលដៅអភិវឌ្ឍន៍មួយ​ក្នុង​ចំណោម​តំបន់​ដែលមានសក្ដានុពលនៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​ខេត្តព្រះសីហនុ ជាក់ស្ដែង​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញនូវកម្ម​វិធីពិ​សេ​ស ជំរុញការ​វិនិយោគខេត្តព្រះសីហនុ តាំងពីឆ្នាំ២០២៤ និង​បាន​បន្ត​រហូតដល់ដំណាច់ឆ្នាំ២០២៦​នេះ ដើម្បីលើកទឹកចិត្ត​ និងទាក់ទាញ​ការ​វិនិយោគ​នានាចូលទៅកាន់ខេត្តព្រះសីហនុ ។​

យោងតាមលេខាធិការដ្ឋាននៃក្រុមការងារ​ជំរុញការ​វិនិយោគ​ខេត្ត​ព្រះសីហនុ​ បានបង្ហាញថា រយៈពេល​២ឆ្នាំនៃការអនុវត្តកម្មវិធីជំរុញការ​វិនិយោគខេត្តព្រះសីហនុ រាជរដ្ឋាភិបាល​បានលើកទឹកចិត្តពិសេស​ សម្រាប់គម្រោង​វិនិយោគចំនួន៤១២​គម្រោង​ ជាមួយដើមទុនវិនិយោគ​ប្រមាណ ៧,៩ពាន់លានដុល្លារអាម៉េរិក​ ។ ក្នុងគម្រោងនោះមានទាំង​គម្រោង​ថ្មី គម្រោងជាប់គាំង និងគម្រោងពង្រីក​ការវិនិយោគ ។

យោងទៅលើ​ផែនការ​មេ​សម្រាប់ការអភិវឌ្ឍ​ខេត្តជាប់តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ រាជរដ្ឋាភិបាល​មានគម្រោង​វិនិយោគដ៏ធំមួយ​ដើម្បីអភិវឌ្ឍខេត្ត​ជាប់ឆ្នេរ​សមុទ្រកម្ពុជា​ទាំង​៤ រួមមានខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ឱ្យក្លាយទៅជា​តំបន់​សេដ្ឋកិច្ចពិសេស​ពហុបំណង និង​ប្រទាក់ក្រឡា​ ដែលជា​ប៉ូល​សេដ្ឋកិច្ចដ៏សំខាន់មួយ​របស់កម្ពុជាក្នុង​រយៈពេល១៥ឆ្នាំ ។

លោក លឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យ​មួយរូប​ប្រចាំខេត្តកំពត និងកែប បាន​ឱ្យដឹងថា មួយរយៈចុងក្រោយនេះ ការ​វិនិយោគនៅក្នុងខេត្ត​ទាំងពីរ​មិន​មានសន្ទុះខ្លាំង​ទេ ប៉ុន្តែការទិញលក់ដីធ្លីនៅតែបន្ត​ ដោយអ្នកទិញភាគច្រើនរកទីតាំង​ដីណាដែល​មានតម្លៃទាបជាងទីផ្សារ និង​ទិញទុកយូរ​ ដោយមិនរំពឹងថា​នឹង​លក់ចេញវិញ ឬធ្វើអាជីវកម្មលើដីនោះក្នុងពេលឆាប់ៗទេ ។

លោកបន្តថា​ ទីតាំងសក្ដានុពល​មួយចំនួន​នៅក្នុងខេត្តជាប់មាត់សមុទ្ររំពឺងថា​នឹង​មានការ​វិនិយោគបន្ថែម ហើយធ្វើឱ្យសន្ទុះ​តម្លៃ និងការទិញលក់ដីធ្លី​នឹងមានសកម្មភាពជាង​នេះ។ ជាការកត់សម្គាល់​ក្នុងរយៈពេល​ជិត​១ទសវត្សរ៍​ចុងក្រោយនេះ រាជរដ្ឋាភិបាល​បានចំណាយថវិកា​លើការ​វិនិយោគយ៉ាងច្រើនទៅកាន់​តំបន់​ឆ្នេរ​ ក្នុងនោះរួមមានផ្លូវ​តភ្ជាប់ពីតំបន់​នានា​ទៅកាន់​ខេត្ត​ជាប់ឆ្នេរ​សមុទ្រ ដូចជា ផ្លូវល្បឿនលឿន ផ្លូវជាតិលេខ​៤ ទៅកាន់ខេត្តព្រះសីហនុ ផ្លូវជាតិលេខ​៣ លេខ៣៣ លេខ​៤១ ទៅកាន់ខេត្ត​កំពត​ កែប លេខ​៤៨ និងផ្លូវ​លេខ​១០ ទៅកាន់ខេត្តកោះកុង​ជាដើម ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ពន្ធដារ បានបង្កើនការប្រមូលចំណូលពីប្រមាណជាង៧០០លានដុល្លារអាម៉េរិក ដល់ជាង ៣,៥៧ពាន់លានដុល្លារអាម៉េរិក ដោយបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង

អង្គការសហប្រជាជាតិ ៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិ​ច្ចស៊ីជម្រៅ អំឡុ​​​​​ងពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *