ខេត្ត​តាកែវ​ ចាប់ផ្ដើមមានសក្ដានុពល​ និងទាក់ទាញ​គម្រោង​វិនិយោគថ្មីៗជា​បន្ត​បន្ទាប់​

ភ្នំពេញ ៖​ ក្នុ​ងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្ត​តាកែវ ចាប់ផ្ដើម​មានសក្ដានុពលក្នុងការទាក់ទាញ​គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម​ជា​បន្តបន្ទាប់ ជាក់ស្ដែង នៅ​ក្នុងឆ្នាំ២០២៥​កន្លងទៅនេះ ខេត្ត​ភាគខាង​ត្បូងរាជធានីភ្នំពេញមួយនេះ បានទទួលការអនុម័ត​គម្រោងវិនិយោគ​សរុប​ចំនួន៦៤​គម្រោង ដែលមានកំណើន​ខ្ពស់​ធៀបនឹង​ឆ្នាំ២០២៤​ ។​

ឯកឧត្តម វុី សំណាង អភិបាល​នៃគណៈអភិបាលខេត្ត​តាកែវបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥កន្លងទៅ​ គម្រោង​វិនិយោគបង្កើត​រោងចក្រ​ក្នុង​ខេត្ត​តាកែវ​ តាមរយៈការចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានចំនួន ៤៤ក្រុមហ៊ុន​ បើធៀបនឹងឆ្នាំ២០២៤ មានការកើនឡើង​១២០ភាគរយ ។ ដោយឡែក ​អនុគណៈកម្មការ​វិនិយោគ​ខេត្តតាកែវ ក៏បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​មានចំនួន​៥១ក្រុមហ៊ុន​ផងដែរនិងមានកំណើន​រហូតដល់ ២៩២ភាគរយ ។

ឯកឧត្ត​ម​បន្តថា លទ្ធផលទាំង​អស់នេះ គឺកើត​ចេញពីការ​ខិត​ខំប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាល​នីតិកាលពី៧ នៃរដ្ឋសភា ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ កា​រថែរក្សា​សន្តិសុខសុវត្ថិភាព​ ផ្ដល់​ឱកាស​ដល់​អ្នកវិនិយោគ​គ្រប់ជាតិសាសន៍ ក្នុងការ​បណ្ដាក់ទុនវិនិយោគនៅលើទឹកដី​នៃព្រះរាជាណាចក្រកម្ពុជា ។

ជាការកត់សម្គាល់​ ក្រោយសម្ដេចមហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត បានដាក់គោលនយោបាយជំរុញឱ្យ​ថ្នាក់ដឹកនាំ​តាមខេត្ត​នានា​​ប្រកួត​ប្រជែង​ទាក់ទាញ​វិនិយោគិនចូលទៅកាន់ខេត្តរបស់ខ្លួន អភិបាលខេត្ត​និងថ្នាក់​ដឹកនាំខេត្ត​តាកែវ បានចេញទស្សនកិច្ច​នៅក្រៅប្រទេស​ ជាពិសេស​ប្រទេស​ចិន ដើម្បីផ្សព្វផ្សាយពីសក្ដានុពល និងទាក់ទាញ​វិនិយោគិនមក​បណ្ដាក់ទុនវិនិយោគនៅខេត្ត​តាកែវ ។ ជាលទ្ធផល​ខេត្ត​ដែលសំបូរអ្នកផលិតស្រូវនៅកម្ពុជា បានទទួលការ​វិនិយោគ​លើវិស័យឧស្សាហកម្មថ្មីៗ​ដោយបង្កើតជារោងចក្រ​ ផ្ដល់ការងារ​ដល់ពលរដ្ឋ​ក្នុងមូលដ្ឋាន ជាមួយប្រាក់ចំណូលសមរម្យ​សម្រាប់ផ្គត់ផ្គង់ជីវភាព​គ្រួសារ​ ។

អ្នកជំនាញអចលនទ្រព្យ​បានមើលឃើញថា ចាប់តាំងពី​មានគម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំង​ស្ថិតស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុក​បាទី ខេត្ត​តាកែវ តំបន់​តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងនោះមានខេត្តកែវផងដែរ មានការ​ចាប់អារម្មណ៍ និងទាក់ទាញគម្រោង​វិនិយោគ​ថ្មីៗ ជាពិសេស​ឧស្សាហកម្ម រោងចក្រ សហគ្រាស ដែលធ្វើឱ្យមានតម្រូវការប្រើប្រាស់​ដីធ្លីសម្រាប់សង់​រោងចក្រ និងសាងសង់ឃ្លាំង​ស្តុកទំនិញ ។​

បើតាមអ្នកស្រី អាន សុធីតា ​អគ្គនាយិកា​ក្រុមហ៊ុនអចលនទ្រព្យ​ PropNex Cambodia បានលើកឡើងថា​ តំបន់ជុំវិញ​ព្រលានយន្តហោះអន្តរជាតិ​តេជោ​ នឹង​មានសក្ដានុពលបន្ថែម ជាពិសេ​សលើ​វិស័យឧស្សាហកម្ម​ ព្រោះ​តំបន់​នេះមានការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធថ្មី​ៗ ដូចជា ផ្លូវ ភ្លើង និងទឹក​ ដែលមានភាពងាយស្រួល​ និងសម្រួលដល់ការ​វិនិយោគក្នុងវិស័យនេះ​ ។​ សម្រាប់​តំបន់ដែលនៅ​ឆ្ងាយបន្តិច​ អាច​មានសក្ដានុពលទៅលើវិស័យលំនៅឋាន ជាក់ស្ដែង​ តំបន់ជុំវិញនេះ ចាប់មានការ​សាងសង់​លំនៅឋាន​សម្រាប់ផ្គត់ផ្គង់លើទីផ្សារ​តាំងពីព្រលានយន្តហោះមិនទាន់ធ្វើ​ប្រតិបត្តិការ​ម្ល៉េះ ។

គួររម្លឹកថា លោក​អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុម​ប្រឹក្សាភិបាលនៃ​ក្រុមហ៊ុន​ OCIC បានបង្ហើបពីគម្រោង​សាងសង់​ផ្លូវទឹក​ថ្មីមួយ​តភ្ជាប់ពីអាកាស​យានដ្ឋានអន្តរជាតិតេជោទៅកាន់ទន្លេបាសាក់ និងតភ្ជាប់ទៅកាន់គម្រោងព្រែកជីកហ្វូណ​នតេជោ ។ តាមរយៈផ្លូវទឹកថ្មីនេះ នឹ​ងធ្វើឱ្យតំបន់​ជុំវិញព្រលានយន្តហោះតេជោ​កាន់តែទាក់ទាញ ក្នុងនោះស្រុក​បាទីខេត្ត​តាកែវ​ ក៏ជា​តំបន់ដែលនឹងទាក់ទាញបានការ​វិនិយោគថ្មីៗបន្ថែមទៀត ជាពិសេស រោងចក្រ​ឧស្សាហកម្ម និងលំនៅឋាន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

Leave a Reply

Your email address will not be published.Required fields are marked *