អ្នកវិនិយោគអចលនទ្រព្យនៅកម្ពុជា​ បញ្ចេញទស្សនៈក្រោយ​អាជ្ញា​ធរ​ប្រកាស​ផ្អាកលក់​គម្រោងធំៗចំនួន​៥របស់​ក្រុមហ៊ុន ​ព្រីនស៍

ភ្នំពេញ ៖ ខណៈពេលដែលវិស័យ​អចលនទ្រព្យនៅកម្ពុជា នៅមិនទាន់មានភាពប្រសើរ​ផងនោះ ​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាស​ផ្អាក​ប្រតិបត្តិការលក់​លើ​គម្រោង​អចលនទ្រព្យ​ធំៗចំនួន ៥ របស់ក្រុមហ៊ុន ​ព្រីនស៍ ក្រោយការចាប់ខ្លួនប្រធានប្រឹក្សាភិបាលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយនេះ។ ក្នុងបរិបថនេះ អ្នកជំនាញនៃវិស័យអចលនទ្រព្យបានបង្ហាញពីក្ដីបារម្ភ​ថា វិស័យនេះ​អាចនឹង​បន្តរង​ផលប៉ះពាល់​បន្ថែមទៀត ព្រោះតែ ព្រីនស៍​ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេ​មួយ​នៅកម្ពុជា ។

យោងតាម​សេចក្ដីជូនដំណឹងរបស់​និយ័តករអាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ បាន​ឱ្យដឹងថា ​គម្រោងទាំង​៥​ ដែល​ប្រកាសផ្អាក​មិនឱ្យធ្វើប្រតិបត្តិការ​លក់​បន្តរួមមាន (១) គម្រោង​អគារ​សហកម្មសិទ្ធិ ឬខុនដូ Prince Happiness Plaza ឬ The Pinnacle Residence (២) គម្រោង​អគារ​សហកម្មសិទ្ធិ​ ឬខុនដូ Prince Golden Bay  (៣) គម្រោងអគារ​សហកម្មសិទ្ធិ​ ឬខុនដូ មជ្ឈមណ្ឌល​ Prince Huan Yu (៤) គម្រោងលំនៅឋាន​ ឬបុរី Prince One Tropica និង​ (៥) គម្រោង​លំនៅឋាន​ ( បុរី ) ភូមិសំរោង ។​

សេចក្ដីជូន​ដំណឹង​របស់​និយ័តករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​បាន​បន្ថែមថា សម្រាប់អតិថិជនដែលបានចុះកិច្ច​សន្យា​លក់​-ទិញផ្ទះ/យូនីត ជាមួយគម្រោងទាំង​៥ រួច ត្រូវបន្ត​អនុវត្ត​កាតព្វកិច្ចរហូតដល់​បញ្ចប់​កិច្ច​សន្យាលក់-ទិញជាស្ថាពរ ។ ដោយឡែក ​ចំពោះអតិថិជន​ដែលបានបញ្ចប់កាតព្វកិច្ច​ស្រ​បតាមកិច្ច​សន្យាលក់-ទិញ​ជាមួយគម្រោង​ខាង​លើ ត្រូ​វបន្ត​ស្នើ​សុំការរៀបចំផ្ទេរ​កម្មសិទ្ធិផ្ទះ/យូនីត​ តាមគម្រោង​នីមួយ​ៗ ដោយមានកិច្ច​សហការ​ជួយ​សម្រប​សម្រួល​រវាង​និយ័តករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ ​និង​ក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

លោក​ឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាល​ KW Cambodia បានលើកឡើងថា ការអនុវត្តរបស់​និយ័តករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ ​គឺជា​រឿង​ត្រឹមត្រូវ ។ តែទោះជាយ៉ាង​ណា ​ផល​ប៉ះពាល់វា​ប្រាកដជាមាន​ គ្រាន់តែរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែនៅពេលអនាគត វិស័យ​នេះ នឹង​មានភាពល្អប្រសើរឡើង​វិញ​ ។

លោក​ឧកញ៉ា​បន្តថា ៖

«វាដល់​ពេលវេលា​ដែលត្រូវ​សម្អាត ​បង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា ដើម្បីទទួល​យក​អ្នកវិនិយោគល្អៗចូល​មក​កម្ពុជាវិញ ។ ការ​លុប​បំបាត់​អ្នករកស៊ីមិនស្រ​បច្បាប់ចេញពីកម្ពុជា​អស់ គឺជា​ឱកាស​មួយ​ដែលធ្វើឱ្យ​អ្នករកស៊ី​ត្រឹមត្រូវ​មានភាពងាយស្រួល ហើយនឹងអាច​ទាក់ទាញ​អ្នករកស៊ី អ្នកវិនិយោគដែល​ត្រឹមត្រូវ​បាន​កាន់តែច្រើន»។​

អ្នកឧកញ៉ា​ សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន SAM SN GROUPបានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះ ​ស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជា នៅមិនទាន់ល្អប្រសើរឡើងវិញនៅឡើយ ពោលគឺតាំងពី​សម័យកាលកូវីដ១៩ និង​សម័យ​កាល​សេដ្ឋកិច្ច​ពិភពលោកមិនប្រាកដប្រជា ហើយគួបផ្សំជាមួយបញ្ហាសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃ មកលើទឹកដីកម្ពុជា គឺជាដើមចមសំខាន់បំផុតដែលធ្វើឱ្យវិស័យនេះបន្តជួបបញ្ហា។

​អ្នកឧកញ៉ាបន្តថា បញ្ហាចាស់នៅអូសបន្លាយ ហើយបន្ថែមរឿងថ្មី ដូចជាករណីរបស់ក្រុមហ៊ុនព្រីនស៍គ្រុប ដែលវាអាចនឹងធ្វើឱ្យស្ថានភាពអចលនទ្រព្យនៅកម្ពុជា​​រងសម្ពាធ​បន្ថែមទៀត ។

អ្នកឧកញ៉ា​បានសង្កត់ធ្ងន់ថា​ ៖

«ដោយសារតែក្រុមហ៊ុន ព្រីនស៍ ​គឺជា​ក្រុមហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យធំជាង​គេ​មួយ​នៅកម្ពុជា ដូច្នេះ ​នៅពេល​ក្រុមហ៊ុននេះ​មានបញ្ហា​ វានឹង​ធ្វើឱ្យ​ប៉ះពាល់​បន្ថែម​ ប៉ុន្តែទំហំនៃផល​ប៉ះពាល់​ក៏មិនទាន់​អាច​និយាយថា​ នឹង​រងផលប៉ះពាល់ប៉ុនណា​នោះទេ​​​ តែខ្ញុំគិតថា ​ត្រូវ​ចំណាយពេលវេលា​យូរ​ដើម្បស្ដារ​ឡើងវិញ»។

សូមបញ្ជាក់ថា និយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥ បានជូនដំណឹងស្ដីពីការសម្រេចផ្អាកធ្វើប្រតិបត្តិការលក់គម្រោងអភិវឌ្ឍលំនៅឋាន និង ខុនដូ ចំនួន៥ របស់ក្រុមហ៊ុន ព្រីនស៍ ដែលការសម្រេចនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្ពុជាចាប់បញ្ជូនមេខ្លោងរបស់ក្រុមហ៊ុននេះ គឺលោក ចេន ហ្ស៊ី បញ្ជូនទៅកាន់ប្រទេសចិនវិញ ពាក់ព័ន្ធឧក្រិដ្ឋកម្ម Online Scam ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជានិង IBC នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

ដើមឆ្នាំ ២០២៦នេះតំបន់​សេដ្ឋកិច្ចពិសេសចំនួន​២ នៅខេត្ត​កំពត​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគ អនុម័ត​ជាផ្លូវការ​ការ​ដែលមានទុនជិត​២០០លានដុល្លារ..

ជប៉ុនបន្តផ្តល់កញ្ចប់ថវិកាក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំ និងវះកាត់ នៅតាមសហគមន៍ក្នុងខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ថវិកាសរុបចំនួន ៣១៦ ៤៨៤ ដុល្លារអាម៉េរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) នៅកម្ពុជា

វៀតណាម ស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ក្រសួងសំណង់វៀតណាម បានស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ទៅកាន់រដ្ឋាភិបាល ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងព្រំដែន និងជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែសកម្ម

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នុងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ជនជាតិកាណាដា និងអង់គ្លេស អាចទៅប្រទេសចិនដោយគ្មានទិដ្ឋាការ ចាប់ពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ជនជាតិកាណាដា និងអង់គ្លេស អាចទៅធ្វើដំណើរទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការ (visa-free) ជាផ្លូវការចាប់ពីថ្ងៃអង្គារ៍ ទី១៧ កុម្ភៈ ដែលកើតឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមករា

រថយន្ត Ford ប្រមាណ ១៦ ០០០ គ្រឿង ត្រូវបានផលិតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២២

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុន RMA បានផលិតរថយន្ត Ford នៅកម្ពុជាប្រមាណ ១៦ ០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា

ឆ្នាំ២០២៥ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគ​ដោយផ្ទាល់​ពីប្រទេស​ចិន​ចំនួន ៣.៧៦ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជា​ទទួលបានលំហូរ​វិនិយោគផ្ទាល់​ពីបរទេស​ក្នុងទំហំទឹកប្រាក់ ៥,១ពាន់​​លានដុល្លារអាមេរិក​ មានកំណើន​ប្រមាណ ១៦ភាគរយ​ ធៀបនឹងឆ្នាំ២០២៥កន្លងទៅ

អាម៉េរិក ព្រមព្រៀង​ទម្លាក់​ពន្ធ​លើ​ការ​នាំ​ចូលពីកោះតៃវ៉ាន់ពីអត្រា ២០% ​មក​ត្រឹម ១៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

អាម៉េរិកនឹងទម្លាក់ពន្ធលើការនាំចូលពីកោះតៃវ៉ាន់ពីអត្រា ២០% មកត្រឹម ១៥% ជាថ្នូរនឹងកោះតៃវ៉ាន់ដកពន្ធស្ទើរតែទាំងស្រុង ៩៩% លើការនាំចូលពីអាម៉េរិក និងបង្កើនការទិញទំនិញពីមហាអំណាចមួយនេះ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *