ក្រសួងរៀបចំដែនដី អំពាវនាវ​ដល់ពលរដ្ឋ​កំពុង​រស់នៅទីតាំង​គម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​ចូលរួម​សហការដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ​

ភ្នំពេញ ៖ ក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ដែលកំពុង​រស់នៅលើទីតាំង​នៃគម្រោងអភិវឌ្ឍន៍កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចូលរួម​សហការ​ជាមួយអាជ្ញាធរ ដើម្បី​រួម​ចំណែក​កសាង​ និងអភីវឌ្ឍន៍ប្រទេស​ជាតិ​ឱ្យ​កាន់តែរីកចម្រើន​ ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួ​ងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែលកំពុង​រស់នៅ និងកាន់កាប់​សំណង់​មិនរៀបរយ​ក្នុង​បរិវេណ​ដីគម្រោងកំពង់ផែស្វយ័តក្រុង​ព្រះសីហនុ ដែលមានទីតាំងស្ថិតនៅ​ភូមិ​៣ សង្កាត់លេខ​៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុថា រាជរដ្ឋាភិបាល​បានសម្រេច​រៀបចំ អភិវឌ្ឍន៍ និងសាងសង់​ចំណត់ផែកុងតឺន័រ ទឹកជ្រៅរបស់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ជា​ ៣ ជំហាន គិតចាប់ពីឆ្នាំ២០២៣ ដល់​ឆ្នាំ២០៣០ ដោយប្រើប្រាស់​ថវិកា​កម្ចីសម្បទាន​ពីរដ្ឋាភិបាល​ជប៉ុន ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងបានបន្តថា គម្រោង​អភិវឌ្ឍន៍​កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ មានគោល​បំណង ដើម្បី​បង្កើន​សមត្ថភាព​ផែកុងតឺន័រ ដែលអនុញ្ញាតឱ្យ​នាវា​ដឹកកុងតឺន័រ​មានចំណុះផ្ទុករហូតដល់​១៦ម៉ឺន DWT ( ១៥.០០០ TEUs) ចេញ-ចូល​ដឹកជញ្ជូន​ពីកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ ទៅកាន់ពិភពលោក​ដោយផ្ទាល់ និងគ្មាន​ឧបសគ្គ​ជម្រៅទឹក​ទៀត​ឡើយ ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានបញ្ជាក់ថា​ កន្លងមក ក្រសួង​បានចាត់តាំង​ក្រុម​ការងារ​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ចុះពិនិត្យ វាស់វែង និងកំណត់​អត្ត​សញ្ញាណ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានកាន់​កាប់​ដី និងផ្ទះ ស្ថិតនៅក្នុងតំបន់​គម្រោងអភិវឌ្ឍន៍​ចំណត​ផែកុងតឺន័រ​រួចហើយ ។ ក្នុងន័យនេះ ដើម្បីឱ្យ​ផែនការ​អភិវឌ្ឍន៍គម្រោង​សាងសង់​ចំណតផែ​កុង​តឺន័រទឹកជ្រៅថ្មីអាច​ដំណើរការ​ទៅ​បាន​ សម្រេច​តាមផែនការ​ដែលបានគ្រោងទុក ក្រសួង​បានរៀបចំក្រុមការងារ​សហការ​ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចុះពិនិត្យ​ ដោះស្រាយផល​ប៉ះពាល់​នានា​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ដើម្បីយកទីតាំង​ដីនោះធ្វើការអភិវឌ្ឍទៅតាមផែនការរបស់រាជរដ្ឋាភិបាល ។​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ដែលពាក់ព័ន្ធទាំង​អស់​មេត្តា​ជ្រាប និង​ចូលរួម​សហការ​ជាមួយ​ក្រុម​ការងារប្រកបដោយ​ស្មារតីទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​រួម​ចំណែក​កសាង​ និងអភិវឌ្ឍប្រទេស​ជាតិ​យើងឱ្យ​កាន់តែរីក​ចម្រើន​ ។​

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល​បានរៀបចំគម្រោង​អភិវឌ្ឍន៍​ផែនការ​ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់​ផែតំបន់ និងមជ្ឈមណ្ឌល​ឡូជីស្ទីក​ថ្នាក់​តំបន់ ដោយ​បាន​សហការ​ជាមួយ​ក្រុមហ៊ុនទីប្រឹក្សា​បច្ចេកទេសជប៉ុន និងក្រុមជំនាញការទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន ហៅកាត់ថា​ JICA ដោយអនុវត្តជា ៣ ដំណាក់កាល ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ​ និងអំណោយផលដល់អចលនទ្រព្យដែលធ្លាប់តែស្ងប់ស្ងាត់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស ឬសួនឧស្សាហកម្មនៅតាមបណ្ដារាជធានី-ខេត្ត បានផ្ដល់​នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់​សេដ្ឋកិច្ចជាតិ និងសង្គម រាប់ចាប់តាំងពីតម្រូវការ​ប្រើប្រាស់ដីធ្លី ការផ្ដល់ឱកាសការងារដល់ពលរដ្ឋ

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកតម្លៃប្រមាណ ៣៥លានដុល្លារក្នុងដំណាក់កាលដំបូង ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកប្រភេទ M23 តម្លៃប្រមាណ ៣៥លានដុល្លារ ក្នុងដំណាក់កាលដំបូង និងគ្រោងពង្រីកការនាំចេញឱ្យបាន ៤០០ លានដុល្លារនៅពេលអនាគត

ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហា​ប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់

កម្ពុជាកំពុងពន្លឿនបរិវត្តកម្មឌីជីថល ខណៈថ្នាក់ដឹកនាំក្នុងវិស័យទូរគមនាគមន៍ក្នុងតំបន់ជួបជុំគ្នានៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់ខ្លួន ខណៈអ្នកបង្កើតគោលនយោបាយ និយតករ និងអ្នកដឹកនាំក្នុងវិស័យទូរគមនាគមន៍ បានជួបជុំគ្នានៅទីក្រុងភ្នំពេញ សម្រាប់សន្និសីទគ្រប់គ្រងវិសាលគមអាស៊ីប៉ាស៊ីហ្វិកលើកទី១២ (12th Asia-Pacific Spectrum Management Conference - APSMC)) ដោយលើកឡើងពីតួនាទីយុទ្ធសាស្ត្រនៃវិសាលគមហ្វ្រេកង់ (radio-frequency spectrum) ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យា។

បណ្តាប្រទេសមួយចំនួននៅអាស៊ីកាន់តែព្រួយបារម្ភពីកង្វះខាតប្រេង និងការហក់ឡើងតម្លៃកាន់តែខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

បណ្តាប្រទេសពឹងផ្អែកខ្លាំងលើការនាំចូលប្រេងដូចជា ប៉ាគីស្ថាន បង់ក្លាដែស ថៃ ឥណ្ឌា កូរ៉េខាងត្បូង និងនេប៉ាល់កំពុងប្រឈមមុខនឹងការរំខានការផ្គត់ផ្គង់ និងតម្លៃថាមពលខ្ពស់

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល

ក្រុមហ៊ុនដឹកជញ្ជូនធំៗដំឡើងថ្លៃ ក្រោយតម្លៃប្រេងឡើងខ្ពស់ និងត្រូវប្តូរផ្លូវដែលមានរយៈពេលយូរជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឲ្យបណ្តាក្រុមហ៊ុនដឹកជញ្ជូនធំៗនៅលើពិភពលោកដំឡើងថ្លៃដឹកជញ្ជូនដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ និងត្រូវប្តូរផ្លូវក្នុងការដឹកជញ្ជូនដែលមានរយៈពេលយូរជាងមុន

បុណ្យទន្លេឆ្នាំនេះរំពឹងថា អាចស្រូបទាញទេសចរចូលទៅកម្សាន្តនៅខេត្តក្រចេះបានច្រើនកុះករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា បុណ្យទន្លេក្នុងឆ្នាំ ២០២៦ ខាងមុខនេះ នឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត និងស្វែងយល់សក្ដានុពលខេត្តក្រចេះបានច្រើន

ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ក្រុមហ៊ុនផលិតទឹកដោះគោ​ស្រស់របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា និងគ្រោងពង្រីកវត្តមានបន្ថែមនៅប្រទេសមួយនេះ ដែលកំពុងងាកចេញពីការប្រើប្រាស់ផលិតផលពី​ប្រទេសថៃ​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *