រកឃើញហើយ! ម្ចាស់រង្វាន់ iPhone 17 Pro Max ដំបូងគេបង្អស់​ក្នុងប្រម៉ូសិនប្រើប្រាស់ ​LOLC KHQR ជាមធ្យោបាយទទួលការទូទាត់ពីអតិថិជន!

ភ្នំពេញ ៖ ការទន្ទឹងរង់ចាំបានមកដល់ហើយ! កាល​ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ កន្លងទៅ អិលអូអិលស៊ី បានប្រកាសអំពីប្រម៉ូសិនចែកជូនរង្វាន់ទូរស័ព្ទ iPhone 17 Pro Max​ សរុបចំនួន​ ៣គ្រឿង ត្រៀមសម្រាប់ចែកជូនអាជីវករដែលប្រើប្រាស់ LOLC KHQR មធ្យោបាយទទួលប្រាក់ពីអតិថិជនពួកគាត់។

ជាលទ្ធផល បន្ទាប់ពីបានចាប់រង្វាន់ដោយចៃដន្យរួចមក សម្រាប់ខែដំបូងនេះ LOLC បានរកឃើញអ្នកមានសំណាងឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មី iPhone 17 Pro Max មួយគ្រឿង ដំបូងគេបង្អស់ បានទៅលើអាជីវករឈ្មោះ ភ្លុក សុខលីម មកពីខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ផងដែរថា ប្រម៉ូសិននេះនៅតែបន្តផ្តល់ជូនដល់អាជីវករដែលពុំទាន់បានឈ្នះ ដោយ LOLC នៅសល់រង្វាន់ iPhone 17 Pro Max ចំនួន ២គ្រឿង បន្ថែមទៀត។ ដូច្នេះ ប្រសិនបើលោកអ្នកចង់មានឈ្មោះក្នុងការចាប់រង្វាន់វគ្គបន្ទាប់​ អាចអនុវត្តតាមលក្ខខណ្ឌងាយៗខាងក្រោម៖

  • ផ្តល់ជូនសម្រាប់អាជីវករដែលប្រើប្រាស់ អិលអូអិលស៊ី KHQR ក្នុងទទួលការទូទាត់ពីអតិថិជនចាប់ពីថ្ងៃទី 01 ខែមករា រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ2026
  • ទទួលការទូទាត់ពីអតិថិជន សរុបតិចបំផុត 30 នាក់ក្នុងមួយខែ
  • ទទួលបានប្រតិបត្តិការ សរុបយ៉ាងតិច 50 ដុល្លារ ឬ 200,000 រៀល ក្នុងមួយខែ
  • គ្រប់ប្រតិបត្តិការត្រូវតែមានតម្លៃទាបបំផុត 0.5 ដុល្លារ ឬ 2,000 រៀល
  • អាជីវករម្នាក់មានសិទ្ធិឈ្នះរង្វាន់បានតែម្តងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រម៉ូសិននេះ
  • ការចាប់រង្វាន់នឹងត្រូវធ្វើឡើងដោយចៃដន្យ និងធ្វើការចាប់រៀងរាល់មួយខែម្តង
  • អិលអូអិលស៊ី សូមរក្សាសិទ្ធកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនដ៏ពិសេសនេះ

ប្រសិនបើលោកអ្នកពុំទាន់ជាអាជីវករដៃគូ អិលអូអិលស៊ី ទេ លោកអ្នកអាចចុះឈ្មោះ និងស្នើសុំ LOLC KHQR ដោយឥតគិតថ្លៃឥឡូវនេះ តាមរយៈការិយាល័យណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុតឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរស័ព្ទលេខ៖

  • 023 991 991
  • 014 991 991
  • 096 3 991 991
  • 031 3 991 991

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *