តំបន់ប៉ែកខាងត្បូង ក្នុងខណ្ឌដង្កោ​ កំពុងប្រែក្លាយពីតំបន់ស្ងាត់ទៅ​ជា​តំបន់​លំនៅឋាន​ដ៏ទាក់ទាញ​

ភ្នំពេញ ៖ តំបន់​ប៉ែកខាងត្បូង រាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌដង្កោ​ នាពេលបច្ចុប្បន្ននេះ បាន និងកំពុងបន្តផ្លាស់ប្ដូរមុខមាត់ថ្មីនៃការអភិវឌ្ឍយ៉ាងលឿនរហ័ស ជាមួយវត្តមានគម្រោងសំណង់តូចធំ ជាពិសេស បុរី លំនៅឋានតម្លៃមធ្យម ផ្សារទំនើប សាលាឯកជន ព្រមទាំងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ខ្វាត់ខ្វែងយ៉ាងធំទូលាយ ងាយស្រួលធ្វើដំណើរ ដែលផ្ទុយស្រឡះ ខុសពីមុន ជា​តំបន់ស្ងប់ស្ងាត់ លិចទឹក និងជាវាល​ស្រែ​ ជាពិសេស ប្រឈមនឹងភាពអសន្តិសុខ​។​

ជាមួយនឹងទិដ្ឋភាពជាក់ស្ដែងនៃការ​ប្រែ​ក្លាយពីតំបន់​ស្ងប់ស្ងាត់ទៅជា​តំបន់ដែលមានភាពទាក់ទាញយ៉ាង​លឿនរហ័ស​បែបនេះ ត្រូវ​បាន​មើល​ឃើញថា កើតមាន​បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុវត្តតាមផែនការពង្រីករាជធានី តាមរយៈការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ​តភ្ជាប់​ទៅកាន់បណ្តាញផ្លូវមេធំៗជា​បន្ត​បន្ទាប់ ជាក់ស្ដែង​ផ្លូវព្រៃស តភ្ជាប់ពីផ្លូវជាតិលេខ​៣ មកកាន់​ផ្លូវ​ចម្ការដូង រួមជាមួយនឹងផ្លូវក្រវាត់ក្រុង​ទី២ បានធ្វើឱ្យតំបន់​ព្រៃស ​និងតំបន់ពាក់ព័ន្ធ ចាប់ផ្តើមមានសកម្មភាពសាងសង់​គម្រោងលំនៅឋានជាហូរហែ ដោយក្នុងនោះ​ រួមមានទាំងគម្រោងបុរីលំនៅឋាន​​តម្លៃមធ្យម​ និងតម្លៃខ្ពស់​ ​ហាងអាហារដ្ឋានបែបទំនើបៗ ដែលកាន់តែជំរុញឱ្យ​មនុស្សចូលទៅរស់​នៅទីនោះកាន់តែច្រើនឡើងៗ ។​

លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុន Lucky Realty បានមានប្រសាសន៍ថា ក្នុ​ងចំណោម​តំបន់​នានានៅជាយរាជធានីភ្នំពេញ សម្រាប់ខណ្ឌ​ដង្កោ ជា​តំបន់មួយ​ដែលនៅមាន​កំណើនតម្លៃដី ពីព្រោះថា​តំបន់​នេះ​នៅមានដីទំនេរ​ច្រើនសម្រាប់​ការអភិវឌ្ឍ​​ ដូចជា ​បុរី បណ្តុំលំនៅឋាន ឃ្លាំង និងរោងចក្រ​ជាដើម ។​

លោកបន្តថា ​៖ តំបន់​ប៉ែកខាងត្បូង​ភ្នំពេញ​មួយនេះនៅតែមានសក្ដានុពល​ក្នុងការ​អភិវឌ្ឍ​ គឺស្របទៅតាម​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាល​ ជាក់ស្ដែង​ប្រព័ន្ធរំដោះទឹក​ជំនន់​នៅប៉ែកខាត្បូង​ក៏ត្រូវ​បាន​សាងសង់​រួចជាស្រេច ព្រលានយន្តហោះអន្តរជាតិតេជោក៏បានដាក់ដំណើរការ​ ខណៈគម្រោងអភិវឌ្ឍន៍របស់រដ្ឋ​មួយចំនួន​ទៀត​ក៏ត្រៀម​នឹង​អភិវឌ្ឍន៍​នាពេលខាងមុខនេះដែរ ។​

អ្នកស្រី អាន ធីតា អគ្គនាយិកា​ក្រុមហ៊ុន​ PropNex Cambodia បានលើកឡើងថា តំបន់​ប៉ែកខាងត្បូងភ្នំពេញ មានការអភិវឌ្ឍលើ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជា​បន្តបន្ទាប់ ហើយតាមរយៈការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធទាំងនេះ បានធ្វើឱ្យតំបន់មួយនេះបន្តមានភាពទាក់ទាញ​អ្នកវិនិយោគឱ្យចូលបណ្ដាក់ទុនវិនិយោគ ​និងអភិវឌ្ឍ​លើ​គម្រោងរបស់ពួកគេ ជាក់ស្ដែង​ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់​ប៉ែកខាងត្បូង​ នៅតែមានសកម្មភាពសាងសង់គម្រោងនានា ហើយក៏មានគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *