គុយបានឹងទទួលបានការផ្គត់ផ្គង់ប្រេងពីរុស្ស៊ីជាលើកដំបូង ចាប់តាំងពីអាម៉េរិកបិទខ្ទប់មិនឱ្យមានប្រេងចូលតាំងពីខែមករា

បរទេស៖ ប្រធានាធិបតីអាម៉េរិកលោក Donald Trump អនុញ្ញាតឱ្យរុស្ស៊ីដឹកជញ្ជូនប្រេងទៅកាន់ប្រទេសគុយបា បន្ទាប់ពីមានការបិទខ្ទប់មិនឱ្យប្រទេសនានាផ្គត់ផ្គង់ប្រេងចាប់តាំងពីខែមករា។ នេះបើយោងតាមការរាយការណ៍ពី France 24។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាម៉េរិកលោក Donald Trump បាននិយាយថា

“ប្រសិនបើប្រទេសណាចង់បញ្ជូនប្រេងខ្លះៗទៅប្រទេសគុយបានាពេលនេះ ខ្ញុំគ្មានបញ្ហាអ្វីនោះទេ មិនថាមកពីរុស្ស៊ី ឬអត់។ គុយបានឹងដួលរលំក្នុងពេលឆាប់ៗនេះ ដោយសារកំពុងស្ថិតនៅក្នុងរបបដឹកនាំដ៏អាក្រក់ និងពុករលួយ។ ខ្ញុំមិនខ្វល់នោះទេថា តើពួកគេទទួលបានប្រេង ឬអត់?”

នេះមានន័យថា ទីក្រុងមូស្គូអាចបញ្ជូនប្រេងទៅកាន់គុយបា ដែលកំពុងរងគ្រោះពីវិបត្តិថាមពលតាំងពីខែមករា ហើយការផ្គត់ផ្គង់ភាគច្រើនគឺជាប្រេងឆៅ។ ទោះបីជាការផ្គត់ផ្គង់នៃនឹងផ្តល់ភាពធូរស្រាលដល់គុយបាមួយកម្រិតក៏ដោយ ប៉ុន្តែលោក Trump បន្តប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនិស្តរបស់ប្រទេសមួយនេះ ដោយគំរាមថា គុយបានឹងដួលរលំក្នុងរយៈពេលដ៏ខ្លី។

បន្ទាប់ពីកងកម្លាំងអាម៉េរិកបានចាប់ខ្លួនអតីតមេដឹកនាំវេណេស៊ុយអេឡា Nicolas Maduro ចាប់តាំងពីខែមករាមក គុយបាបាត់បង់សម្ព័ន្ធមិត្តក្នុងតំបន់ និងអ្នកផ្គត់ផ្គង់ប្រេងដ៏សំខាន់របស់ខ្លួន។ ចាប់តាំងពីពេលនោះ លោក Trump បានគំរាមដាក់ពន្ធលើប្រទេសទាំងឡាយណាដែលផ្គត់ផ្គត់ប្រេងទៅឲ្យគុយបា ដែលធ្វើឱ្យប្រធានាធិបតី Miguel Diaz-Canel ដាក់វិធានការបន្ទាន់ដើម្បីសន្សំសំចៃប្រេង និង គ្រប់គ្រងប្រេងក្នុងស្រុកយ៉ាងតឹងរឹង។

ក្នុងរយៈពេល ៣ ខែកន្លងមកនេះ តម្លៃប្រេងឥន្ធនៈនៅគុយបាឡើងថ្លៃ ខណៈដែលការដឹកជញ្ជូនសាធារណៈបានធ្លាក់ចុះប៉ះពាល់ដល់វិស័យទេសចរណ៍ ហើយក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានផ្អាកជើងហោះហើរទៅកាន់គុយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនគុយបារស់នៅក្នុងភាពលំបាកដោយសារការដាច់ភ្លើងជាប្រចាំ ខណៈដែលកន្លែងផលិតថាមពលអគ្គិសនីកាន់តែចាស់។ បញ្ហាទាំងនេះបានប៉ះពាល់ដល់សេដ្ឋកិច្ចគុយបាយ៉ាងធ្ងន់ធ្ងរ។

កាលពីល្ងាចថ្ងៃអាទិត្យ នាវាដឹកប្រេងរុស្ស៊ី Anatoly Kolodkin ដែលកំពុងផ្ទុកប្រេងឆៅ ៧៣០ ០០០ បារ៉ែលបានចេញដំណើរពីភាគឦសាន និងអាចមកដល់កំពង់ផែភាគខាងលិចគុយបា Matanzas នៅថ្ងៃអង្គារ៍នេះ។ នាវាប្រេងរុស្ស៊ី Anatoly Kolodkin ជាប់ទណ្ឌកម្មរបស់អាម៉េរិកជាច្រើនខែមកហើយ។ នេះគឺជាការដឹកជញ្ជូនប្រេងទៅគុយបាជាលើកដំបូងចាប់តាំងពីខែមករា ដែលជាការផ្គត់ផ្គង់បណ្តោះអាសន្ន ខណៈដែលពលរដ្ឋគុយបាប្រហែល ៩,៦ លាននាក់រស់នៅក្នុងវិបត្តិថាមពល និងសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរទៅៗ។

លោក Jorge Pinon អ្នកជំនាញផ្នែកថាមពលនៅសាកលវិទ្យាល័យ Texas លើកឡើងថា នៅពេលដែលប្រេងឆៅរបស់ Anatoly Kolodkin ទៅដល់គុយបា វានឹងចំណាយពេលប្រហែល ១៥ ទៅ​ ២០ ថ្ងៃដើម្បីចម្រាញ់ជាផលិតផលប្រេង និង ៥ ទៅ ១០ ថ្ងៃទៀតដើម្បីចែកចាយ។ ក្នុងពេលឥឡូវនេះ តម្រូវការ​បន្ទាន់របស់​គុយបា​​គឺ ​ប្រេង​ម៉ាស៊ូត​។ ប្រេងឆៅរបស់រុស្ស៊ីអាចចម្រាញ់ទៅជាប្រេងម៉ាស៊ូតប្រហែល ២៥០ ០០០ បារ៉ែល ដែលអាចបំពេញតម្រូវការរបស់គុយបាបានរយៈពេលប្រហែល ១២ ថ្ងៃ។ ដូច្នោះហើយ រដ្ឋាភិបាលគុយបានឹងត្រូវពិចារណាថា តើត្រូវប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ថាមពលអគ្គិសនី ឬ វិស័យដឹកជញ្ជូន?៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published.Required fields are marked *