ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS នៅអង្គារទី ១៩ ខែ ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ។
ទិន្នផលស្រូវកម្ពុជាត្រូវរំពឹងថា នឹងកើនដល់ ១៨ ទៅ ២០ លានតោន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
ឧកញ៉ា ឡាយ ឈុនហួ មានប្រសាសន៍ថា វិស័យស្រូវអង្ករត្រូវការ ឥណទានសម្រាប់ទុនបង្វិលចន្លោះពី ៣០០ ទៅ ៤០០ លាន ដុល្លារសម្រាប់ប្រមូលទិញស្រូវសើមពីប្រជាកសិករនៅរដូវប្រមូលផលឆ្នាំ ២០២៦-២០២៧ នេះ។
លោក រំពឹងថា ទិន្នផលស្រូវក្នុងរដូវប្រមូលផលនេះ អាចនឹងទទួលបានលើសពី ១៥ លានតោន ។
លោក ចាន់ សីហា អ្នកនាំពាក្យ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឱ្យដឹងដែរថា ជារៀងរាល់ឆ្នាំ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តែងតែបញ្ចេញថវិកាប្រមាណ ១០០ លានដុល្លារ ដែលជាទុនបង្វិល និងទុនវិនិយោគ ផ្តល់ទៅឱ្យអ្នកក្នុងវិស័យស្រូវអង្ករ ដើម្បីប្រមូល ទិញស្រូវពីប្រជាកសិករ។
ជាមួយនេះ រាជរដ្ឋាភិបាល ក៏មានឥណទាន ពិសេស ក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក ដើម្បី លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ សីហា។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៥ កម្ពុជា ផលិតស្រូវសរុបបានចំនួន ១៥,០៩លានតោន កើនឡើងចំនួន ១,២០លានតោន ស្មើនឹង ៨,៦៥% ធៀបឆ្នាំ២០២៤៕ អត្ថបទ៖ ស៊ូ វណ្ណលុក AMS




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content