ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាពសេដ្ឋកិច្ចនិងធុរកិច្ច

ភ្នំពេញ៖ ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងពន្ធដារនៅកម្ពុជា បានឈានដល់ជំហានរបត់ថ្មីមួយទៀត តាមរយៈការដាក់ឱ្យអនុវត្តកាន់តែទូលំទូលាយនូវ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» ។ នេះជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា” ទៅកាន់ក្រុមហ៊ុន សហគ្រាស នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦​ នៅសណ្ឋាគារសុខា ភ្នំពេញ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ ចនិងហិរញ្ញវត្ថុ បានមានប្រសាស​ន៍ថា៖ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការចាប់តាំងពីខែមករា ឆ្នាំ២០​២៥កន្លងទៅ និងបានឆ្លងកាត់ការដាក់ឱ្យប្រើប្រាស់ជាកាតព្វកិច្ចសម្រាប់ការចេញវិក្កយបត្រអេឡិចត្រូនិកលើការផ្គត់ផ្គង់ជូនអង្គភាពថ្នាក់កណ្តាលនៃក្រសួងស្ថាប័នរដ្ឋចំនួន ១៤ រួចហើយ ជាប្រភេទឯកជន-រដ្ឋ (B2G – Business-to-Government) និងគ្រោងពង្រីកការអនុវត្តជាកាតព្វកិច្ចទៅក្រសួង ស្ថាប័នចំនួន ១៤ បន្ថែមទៀតក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ឆាប់ៗនេះ។

ឯកឧត្តមអគ្គនាយកបានលើកឡើងថា៖ រាជរដ្ឋាភិបាលបាន និងកំពុងប្តេជ្ញាយ៉ាងមុតមាំក្នុងការកសាង និងអភិវឌ្ឍផ្ទាលឌីជីថលគ្រឹះឱ្យបានរឹងមាំដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើបរិវត្តកម្មឌីជីថលរបស់ជាតិ​។ ការអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាផ្នែកមួយនៅក្នុងរបៀបវារៈនៃការកសាងថ្នាលឌីជីថលគ្រឹះគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថលកម្ពុជាដែលបានតម្រង់ទិសចេញពីក្រប​ខ័ណ្ឌ​គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា សំដៅរួមចំណែកគាំទ្រដល់ការរីកលូតលាស់នៃអាជីវកម្ម និងការចូលរួមធ្វើទំនើបកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ឯកឧត្តមបានកត់សម្គាល់ថា៖

«ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា នឹងបន្តចូលរួមគាំទ្រដល់គោលដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការចំណាយថវិការដ្ឋ ដោយមិនតម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់បញ្ជូនវិក្កយបត្រជាក្រដាសទៅអង្គភាពរដ្ឋទៀតឡើយ ព្រមទាំងមានភាពប្រទាក់ក្រឡាជាមួយ​ផែនការសកម្មភាពនៅក្នុងយុទ្ធសាស្ត្រ កៀរគរចំណូលរបស់រដ្ឋាភិបាលផងដែរ»។

លោកបានបន្តថា៖ អត្ថប្រយោជន៍សំខាន់ៗដែលរំពឹងថានឹងទទួលបានពីការអនុវត្តប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា មានជាអាទិ៍៖១). ការបង្កើនប្រសិទ្ធភាព និងផលិតភាពការងាររបស់ក្រុមហ៊ុន ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ,២). ការលើកកម្ពស់តម្លាភាពសង្គមនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ចូលរួមក្នុងការទាក់ទាញដល់ការវិនិយោគ និងការបង្កើនបរិយា​បន្នហិរញ្ញវត្ថុ,៣). ការជួយសម្រួលដល់ធុរជនទៅលើទិដ្ឋ​ភាពអនុលោមភាពបទប្បញ្ញត្តិសារពើពន្ធ ដែលរួមចំណែកដល់ការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុឌីជីថល,៤). ការជួយសម្រួលបន្ថែមដល់នីតិវិធីពាណិជ្ជកម្មឆ្លងដែន,៥). ការចូលរួមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាសជាដើម។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា មិនមែនបង្កើតឡើងសម្រាប់តែរដ្ឋាភិបាលនោះទេ វាគឺជាថ្នាលឌីជីថលគ្រឹះរបស់ជាតិដែលបង្កើតឡើងដើម្បីផ្តល់បរិយាកាសសម្រាប់ការភ្ជាប់គ្នារវាងប្រព័ន្ធឌីជីថល ដែលមានការពាក់ព័ន្ធទាំងអស់ក្នុងការផ្លាស់ប្តូរឬបញ្ជូនវិក្កយបត្រ ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ មិនថាជាសហគ្រាសធំដែលមានប្រើប្រាស់ប្រព័ន្ធ ERP ឬប្រព័ន្ធគណ​នេយ្យ ឬជាសហគ្រាសតូចៗ ដែលប្រើប្រាស់ផតថលឥតគិតថ្លៃនោះទេ គឺទាំងអស់គ្នាជាផ្នែកនៅក្នុងការផ្លាស់ប្តូរវិក្កយបត្រ តាមរយៈថ្នាលនេះនៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលនៃវិក្កយបត្រ និងហិរញ្ញវត្ថុ។

លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា៖ ស្ថិតិនៃការប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក បន្ទាប់ពីការដាក់ឱ្យអនុវត្តជាផ្លូវការមក គិតត្រឹមថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦ មានសមាជិកជាអ្នកប្រើប្រាស់សរុបចំនួន​ ២៦២ស្ថាប័ន/អង្គភាព ក្នុងនោះសមាជិកជាអង្គភាពរដ្ឋមានចំនួន ១៣០ ជាសមាជិកស្វ័យប្រវត្តិ និងសមាជិកជាក្រុមហ៊ុន ឬសហគ្រាសមានចំនួន ១៣២។ សម្រាប់ចំនួនវិក្កយបត្រអេឡិចត្រូនិកដែលបានចេញសរុបមានចំនួន ២២៨៨ ក្នុង នោះ វិក្កយបត្រប្រភេទ B2G ដែលអនុវត្តជាកាតព្វកិច្ច មានចំនួន ៨១១ វិក្កយបត្រ និង វិក្កយបត្រប្រភេទ B2B ដែលអនុវត្តជាការស្ម័គ្រចិត្តមានចំនួន ១ ៤៧៧ វិក្កយបត្រ។

គួរជម្រាបថា សិក្ខាសាលាស្តីពីប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា មានគោលបំណងផ្សព្វផ្សាយ បញ្ជ្រាបព័ត៌មាន និងផ្តល់នូវសញ្ញាណសំខាន់ៗ អំពីទិដ្ឋភាពទូទៅនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ការចុះឈ្មោះជាសមាជិក និងរបៀបនៃការប្រើប្រាស់ផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ជូនដល់វិស័យឯកជន ជាពិសេសក្រុមហ៊ុនដែលបាន និងកំពុងផ្គត់ផ្គង់ទំនិញ សេវាកម្ម និងសំណង់ជូនក្រសួង-ស្ថាប័នរដ្ឋ រួមទាំងក្រុមហ៊ុនដែលផ្តល់សេវាកម្មសុហ្វវែរផ្នែកគណនេយ្យ ឬសុហ្វវែរគ្រប់គ្រងការចេញវិក្កយបត្រ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *