កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

តូក្យូ ៖ រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំប្រកបដោយបរិយាបន្ន និងមានចីរភាព។ ខ្លឹមសារដ៏មានសារៈសំខាន់ទាំងនេះ ត្រូវបានលើកឡើងដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោក នៅក្រៅវេទិកា Nikkei Forum លើកទី៣១ ទឹកដីប្រទេសជប៉ុន កាលពីថ្ងៃទី១១​ ខែមិថុនា ឆ្នាំ២០២៦។

យុទ្ធសាស្រ្តអាទិភាពទាំង ០៦ ដើម្បីកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិន រួមានដូចជា ទី១.ការបង្ហាញពីស្ថិរភាពនយោបាយ និងការពង្រឹងភាពជឿជាក់របស់កម្ពុជា ទី២.ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើយន្តការច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់ ទី៣.យុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡា និងការធ្វើឱ្យប្រសើរឡើងនូវវិស័យភស្តុភារកម្មជាតិ សំដៅឱ្យមានភាពប្រកួតប្រជែងខ្ពស់ ទី៤.ច្បាប់ស្តីពីវិនិយោគដែលមានភាពបើកចំហ និងការយកចិត្តទុកដាក់ខ្ពស់ដល់វិនិយោគិន ទី៥.ការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការផ្តល់សេវាថែទាំគាំទ្រវិនិយោគ តាមយៈយន្តការនានាដែលបានដាក់ចេញ និងទី៦.ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញពីការគាំទ្រទៅនឹងយុទ្ធសាស្រ្តខាងលើ ដែលជាការកែទម្រង់ដ៏ស៊ីជម្រៅក្នុងការទាក់ទាញអ្នកវិនិយោគថ្មី និងរក្សាអ្នកវិនិយោកចាស់ដែលមានស្រាប់។

អ្នកឧកញ៉ាបានមានប្រសាសន៍ដូច្នេះថា ៖

«អ្វីដែលសំខាន់គឺលើមន្រ្តីអ្នកអនុវត្តច្បាប់ហ្នឹងស្មោះត្រង់ ឬអត់ ពេលខ្លះការបង្កើតច្បាប់ក៏ជាការបង្កើតបញ្ហាសម្រាប់មន្រ្តីដែលគាត់ចុះទៅអនុវត្តច្បាប់ វាទៅជាការកោសរូសទៅវិញ …និយាយឱ្យចំ គឺមន្រ្តីឆ្លៀតឱកាស»។

លោកបណ្ឌិត យ៉ង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា យុទ្ធសាស្រ្តថ្មីខាងលើគឺជាយន្តការដ៏សំខាន់ ប្រកបដោយភាពទាក់ទាញទៅដល់វិនិយោគិនបរទេស សម្រាប់ចូលមកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

លោកថា ៖

«សម្រាប់ការជ្រើសយកយន្តការរដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ ការកសាងហេដ្ឋារចនាសម្ព័ន្ខ គឺជាយន្តការដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនយោគប៉ុន្តែអ្វីដែលសំខាន់គឺត្រូវធានាដល់នីតិរដ្ឋ និងយុត្តិធម៌សង្គមដើម្បីផ្តល់ទំនុកចិត្ត ប្រកបដោយភាពជឿជាក់ទៅដល់វិនិយោគគិនបន្ថែមទៀត ជាពិសេស ការបង់ពន្ធលើការវិនិយោគ… ច្រកចេញចូលតែមួយ នៅតែមានភាពរអ៊ូរទាំនៅឡើយ»។   

ទោះយ៉ាងនេះក្តី អ្នកជំនាញខាងលើអះអាងថា ដោយសារការតាមដានត្រួតពិនិត្យ និងការអនុវត្តច្បាប់ដោយប្រសិទ្ធភាព លុបបំបាត់មន្រ្តីខិលខូច និងការដាក់ចេញនូវច្បាប់វិនិយោគថ្មីៗ បានដើរតួនាទីយ៉ាងសំខាន់ ដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋ អ្នកវិនិយោគ និងសេដ្ឋកិច្ចសង្គមទាំងមូល។

វិស័យសំខាន់ៗដែលកម្ពុជាលើកទឹកចិត្តដល់វិនិយោគិនបរទេស ចូលមកសិក្សាស្វែងយល់ដោយផ្ទាល់ពីសក្តានុពលរបស់កម្ពុជា សម្រាប់ការវិនិយោគលើវិស័យឧស្សាហកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់រួមមាន ឧស្សាហកម្មកែច្នៃកសិផល និងចំណីអាហារ, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល, និងការអភិវឌ្ឍបៃតង ជាដើម។

យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ១៤៦ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ខណៈសម្រាប់តែខែឧសភា ប៉ុណ្ណោះ មានគម្រោងវិនិយោគចំនួន ៤៧ ត្រូវបានចុះបញ្ជី​ និងអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានទុនវិនិយោគសរុបប្រមាណ ៥៧០លានដុល្លារ​ និងអាចបង្កើតឱកាសការងារបានរហូតដល់ប្រមាណ ២៦ពាន់កន្លែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

Leave a Reply

Your email address will not be published.Required fields are marked *