សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី បានណែនាំដល់ស្ថាប័នរបស់រដ្ឋាភិបាល ក៏ដូចជាស្ថាប័នឯកជនអនុវត្តការងារពីផ្ទះឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន ពោលគឺត្រូវមានបុគ្គលិកត្រឹមតែប្រមាណ 10%ឈរនៅកន្លែងធ្វើការក្នុងរយៈពេលមួយសប្តាហ៍ ។
តាមរយៈ សារជាសម្លេងបន្ទាន់កាលពីយប់ថ្ងៃទី8 ខែមីនា ឆ្នាំ 2021 សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖
“ការចេញបទបញ្ជាគឺសុំឱ្យស្ថាប័ននីមួយៗ របស់រាជរដ្ឋាភិបាល នឹងក៏សុំអំពាវនាវដល់ស្ថាប័ននីតិបញ្ញត្តិ សុំផ្អាកជាបណ្ដោះអាសន្ននូវស្ថាប័ន ប៉ុន្តែយើងក៏ត្រូវ មានមនុស្សប្រចាំការ មនុស្សភាគច្រើន ត្រូវធ្វើការនៅតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច 7ថ្ងៃ បន្ទាប់ពី7ថ្ងៃខ្ញុំនឹងជូនដំណឹងបន្ថែមទៀត។បើធ្វើបានដូច្នេះគឺអាចបញ្ជាបាននូវហានិភ័យ ដោយសារបច្ចុប្បន្ននៅមិន ទាន់ស្គាល់ និងកំណត់បានថាអ្នកណាខ្លះដែលមានការពាក់ព័ន្ធ ព្រោះពិតជាច្របូកច្របល់ខ្លាំង ណាស់នៅពេល នេះ។ ម្យ៉ាងទៀត ដោយ មានការឆ្លងនូវក្របខ័ណ្ឌនគរបាល មន្ត្រីរាជការរហូតដល់សិល្បករ សិល្បការនី ផងដែរ ។ ដូច្នេះការ បិទស្ថាប័នជាបណ្ដោះអាសន្ននេះ មិនមែនជាការបិទទាំងស្រុងទេ ក៏ប៉ុន្តែសុំឱ្យកាត់បន្ថយចំនួនមនុស្ស យ៉ាងហោចណាស់90% ហើយមានមនុស្សតែមួយចំនួនតូច ដែរនៅប្រចាំការធ្វើការ នៅតាមស្ថាប័ន”
សម្តេចតេជោ ហ៊ុន សែនបានបន្តថាសម្រាប់វិស័យឯកជនក៏សូមស្នើឱ្យមានការយកចិត្តទុកដាក់ ប្រសិន បើអាចធ្វើទៅបាន ពួកគេគួរតែ កាត់បន្ថយចំនួនបុគ្គលិកនៅកន្លែងធ្វើការ ហើយធ្វើការផ្លាស់ ប្ដូរ វេន គ្នា ដើម្បី បញ្ចៀសនូវភាពកកកុញរបស់មនុស្ស នៅកន្លែងធ្វើការផង និងនៅតាមដងផ្លូវផង។ គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុនសែន បានចេញបទបញ្ជាបែបនេះបន្ទាប់ពីរកឃើញអ្នកឆ្លងថ្មីចំនួន49 នាក់នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុខេត្តព្រៃវែងនិងខេត្តកណ្តាលគិតត្រឹមយប់ថ្ងៃទី8 ខែមីនា ឆ្នាំ 2021។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា បទបញ្ជានេះ សម្រាប់តែស្ថាប័នស៊ីវិលប៉ុណ្ណោះ ចំណែកឯកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យត្រូវនៅធ្វើប្រតិបត្តិការជាធម្មតា។ នេះជាការអំពាវ នាវដ៏ទទូច សូមឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ មានស្មារតីប្រុងប្រយ័ត្នជាប់ជា និច្ច ក្នុងកិច្ចការពារសុខភាពពីជំងឺឆ្លងដ៏កាចសាហាវនេះ។
សម្រាប់ទីផ្សារ និងរោងចក្រ សម្តេចអះអាងជាថ្មីថា មិនមានការប្រកាសបិទនោះទេ ព្រោះមិន ទាន់មានហានិភ័យទៅដល់កន្លែងនោះទេ តែសូមឱ្យបង្កើនការប្រុងប្រយ័ត្ន ជាមួយនឹងការការពារ នៅ តាមរោងចក្រ ទាក់ទងជាមួយនឹងការវាស់កំដៅ អាល់កុលលាងដៃ និងការតាមដាន សុខុមាលភាព របស់កម្មករ។ ចំណែកនៅតាមទីផ្សារគឺត្រូវតែយកចិត្តទុកដាក់ពិនិត្យទៅលើស្ថានភាពដែលបាន នឹង កំពុងកើត ហើយក៏ពិនិត្យទៅលើអ្នកដែលទៅលក់ និងអ្នកទៅទិញផងដែរ។
សម្តេចតេជោបានបន្ថែមថាសម្រាប់ខេត្តព្រៃវែងអភិបាលខេត្តព្រៃវែងអាចពិចារណាថាតើត្រូវបិទសាលារៀននៅតំបន់ដែលរងផលប៉ះពាល់ដែរឬទេបន្ទាប់ពីមានមនុស្ស 11 នាក់បានឆ្លងមេរោគកូវីដ-19 ពីគ្រូពេទ្យដែលមានវិជ្ជមានមេរោគកូវីដ។
ចំពោះខេត្តព្រះសីហនុ សម្តេចតេជោបានណែនាំឱ្យធ្វើការរឹតត្បិតថែមទៀតទៅលើការធ្វើចរាចរ របស់មនុស្ស តែមិនត្រូវធ្វើឱ្យមានការរាំងស្ទះដល់ការដឹកទំនិញចេញ-ចូលនោះទេ ព្រោះវាជាច្រកសេដ្ឋ កិច្ច តែមួយគត់របស់កម្ពុជាសម្រាប់ការនាំចេញតាមផ្លូវទឹក ហើយការធ្វើដំណើរ ការដឹកជញ្ជូនទំនិញទាំង ទំនិញក្នុងប្រទេស និងទំនិញឆ្លងកាត់ព្រំដែន នៅតែត្រូវធ្វើធម្មតា ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសពាណិជ្ជកម្មជាមួយប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃទៀត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជានឹងលែងមានសកម្មភាពទិញដីអត់ប្លង់ និងលែងមានវិវាទដីធ្លីទៀតហើយ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 06/03/2026
ចាប់ពីឆ្នាំ២០២៧តទៅ ការទិញដីគ្មានប្លង់ ឬក៏ទំនាស់ដីធ្លីនៅកម្ពុជានឹងលែងមានតទៅទៀត ខណៈក្រសួងដែនដីនឹងបញ្ចប់ការចុះបញ្ជីទាំងស្រុងនៅពេលឆាប់ៗនេះ
កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/03/2026
កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម
ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 05/03/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ




វិថីហិរញ្ញវត្ថុ
















Account
Security
Favourite Content