បរទេស ៖ យោងតាមរបាយការណ៍ទីផ្សារអចលនទ្រព្យដែលចេញដោយក្រុមហ៊ុនជំនាញសិក្សា និងស្រាវជ្រាវ CBRE នៅចុងសប្ដាហ៍កន្លងទៅនេះបានបង្ហាញថា សម្រាប់ត្រីមាសដំបូងដើមឆ្នាំ2021នេះ ទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីកំពុងវិលត្រឡប់ទៅកាន់ស្ថានភាពល្អប្រសើរដូចដើមឡើងវិញហើយបន្ទាប់ពីបានឆ្លងកាត់បញ្ហាវិរុសរាតត្បាតកូវីដកាលពីឆ្នាំកន្លងទៅនោះរួចមក។
នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុនអន្តរជាតិជំនាញសិក្សាទីផ្សារអចលនទ្រព្យ CBRE ក៏បានបង្ហាញឲ្យឃើញផងដែរថា អត្រាកើនឡើងនៃទំហំទុនវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងត្រីមាសដំបូងធៀបទៅនឹងត្រីមាសចុងក្រោយឆ្នាំ2020 មានកំណើនទៅដល់ 11.5 ភាគរយ ឬស្មើនឹងប្រមាណ 3.52 ពាន់លានដុល្លារ ដែលទិន្នន័យមួយគួរឱ្យភ្ញាក់ផ្អើល ដោយក្នុងនោះការវិនិយោគទៅលើទីផ្សារលំនៅដ្ឋានគឺមានភាពលេចធ្លោជាងគេដែលមានរហូតទៅដល់ប្រមាណ 37.8 ភាគរយនៃការលក់សរុបដែលបានមកពីការវិនិយោគ។
ស្រដៀងគ្នានេះ យើងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Knight Frank’s ក៏បានបង្ហាញដែរថា នៅក្នុងត្រីមាសដំបូងនៃឆ្នាំ2021នេះ ទីផ្សារលំនៅដ្ឋានមានកម្លាំងខ្លាំងជាងគេដោយក្នុងនោះប្រភេទលំនៅដ្ឋានថ្មីដែលមិនជាប់ដី ស្ថិតនៅអគារសហកម្មសិទ្ធិ(non-landed new private homes) មានប្រមាណជា 3,357យូនីតត្រូវបានលក់ចេញដែលស្ថិតនៅក្នុងអត្រា 31.6 ភាគរយខ្ពស់ជាងត្រីមាសមុន បន្ទាប់ពីមានក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេចំនួន3ប្រកាសដាក់លក់គម្រោងរបស់ខ្លួន រួមមានដូចជា ក្រុមហ៊ុន Normanton Park, Midtown Modern និង The Reef at King’s Dock។
របាយការណ៍របស់ក្រុមហ៊ុន Knight Frank’s ដដែលក៏បានបញ្ជាក់ដែរថា ចំនួនសរុបនៃលំនៅដ្ឋានមិនជាប់ដី (non-landed private home) ទាំងអស់នៅទូទាំងប្រទេសទាំងចាស់ និងថ្មីដែលបានលក់ដាច់មានចំនួនទៅដល់ 6,470យូនីតនៅត្រីមាសដំបូងនេះដែលមានអត្រាកំណើនប្រមាណ 7.3 ភាគរយធៀបទៅនឹងចុងត្រីមាសឆ្នាំ2020 ហើយកើនឡើង 73.5 ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីដើមឆ្នាំ2020៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចាប់ពីឆ្នាំ២០២៧តទៅ កម្ពុជានឹងលែងមានសកម្មភាពទិញដីអត់ប្លង់ និងលែងមានវិវាទដីធ្លីទៀតហើយ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 06/03/2026
ចាប់ពីឆ្នាំ២០២៧តទៅ ការទិញដីគ្មានប្លង់ ឬក៏ទំនាស់ដីធ្លីនៅកម្ពុជានឹងលែងមានតទៅទៀត ខណៈក្រសួងដែនដីនឹងបញ្ចប់ការចុះបញ្ជីទាំងស្រុងនៅពេលឆាប់ៗនេះ
កម្ពុជា កំពុងបោះជំហ៊ានឆ្ពោះទៅអភិវឌ្ឍន៍វិស័យកម្មន្តសាលកម្រិតខ្ពស់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/03/2026
កម្ពុជា បាន និងកំពុងបោះជំហានឆ្ពោះទៅមុខ ឈានទៅរកកាអភិវឌ្ឍវិស័យកម្មន្តសាលកម្រិតខ្ពស់ តាមរយៈបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្តជាដើម
ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ប្រែក្លាយភូមិឋានពលរដ្ឋទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 05/03/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយភូមិឋានពលរដ្ឋឱ្យទៅជាបុរីជនបទ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ




វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content