បរទេស៖ យោងតាមរបាយការណ៍ដែលសិក្សាដោយអ្នកជំនាញផ្នែកទីផ្សារអចលនទ្រព្យអន្តរជាតិនៅថ្ងៃដើមសប្ដាហ៍នេះបានបង្ហាញថា តម្លៃលំនៅដ្ឋានបែបឯកជននៅក្នុងប្រទេសសិង្ហបុរី បានបន្តកើនឡើងប្រមាណ 3.3 ភាគរយនៅក្នុងត្រីមាសដំបូងឆ្នាំ2021នេះ ដែលជាអត្រាខ្ពស់ខ្លាំងជាងការរំពឹងទុក ។
តាមរយៈការសិក្សាដដែលបានបង្ហាញថា ការកើនឡើងនៃតម្លៃលំនៅដ្ឋានបែបឯកជនរបស់សិង្ហបុរីគិតត្រឹមត្រីមាសដំបូងដើមឆ្នាំនេះបានកើនឡើងបែបនេះជាប់គ្នា4ឆ្នាំកន្លងមកហើយ ខណៈដែលអត្រាកំណើនកាលពីឆ្នាំកន្លងទៅមានត្រឹមតែ 2.1 ភាគរយ។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនស្រាវជ្រាវ និងវិភាគអចលនទ្រព្យ OrangeTee&Tie បាននិយាយថា ៖ «កំណើននៃតម្លៃទាំងនេះ គឺកើតឡើងដោយសារតែមានតម្រូវការក្នុងស្រុកកើនឡើងយ៉ាងខ្លាំង ជាពិសេសសម្រាប់លំនៅដ្ឋានបែបឯកជន ក្រោមការបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍន៍ពីសំណាក់អ្នកនៅក្នុងស្រុក រួមជាមួយនឹងការវិលត្រឡប់សាជាថ្មីនៃការវិនិយោគពីសំណាក់ក្រុមហ៊ុនបរទេសផងដែរ។
លោក Lee Sze Teck ប្រធានផ្នែកសិក្សា និងស្រាវជ្រាវនៃក្រុមហ៊ុន Hutton Asia បានលើកឡើងថា តម្រូវការដ៏ខ្លាំងក្លាទាំងនេះអាចបញ្ជាក់ឱ្យឃើញពីស្ថានភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក។ ក្នុងនោះផងដែរ ជាមួយនឹងការកើនឡើងនូវតម្លៃលំនៅដ្ឋានបែបឯកជនខាងកលើនេះ បានជំរុញតម្លៃដីធ្លីសម្រាប់អភិវឌ្ឍលំនៅដ្ឋានមានការកើនឡើងដូចគ្នា ពោលគឺមានកំណើនប្រមាណ 6.7 ភាគរយបើធៀបទៅនឹងត្រីមាសដូចគ្នាកាលពីដើមឆ្នាំកន្លទៅ។
យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកទីផ្សារអចលនទ្រព្យអន្តរជាតិដែលកំពុងប្រតិបត្តិនៅក្នុងប្រទេសមួយនេះបានបង្ហាញពីសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ការកើនឡើងនូវតម្រូវការក្នុងស្រុកនេះនឹងនៅតែបន្តរហូតដល់ដំណាច់ត្រីមាសទី2 ឬបន្តដល់ដើមត្រីមាសទី3នៃឆ្នាំដដែលនេះ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content