ប្រធាន CVEA ៖ ទីផ្សារអចលនទ្រព្យកម្ពុជាផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗ

ទីផ្សារអចលនទ្រព្យកម្ពុជាដែលបានទទួលរងនូវផលប៉ះពាល់ និងស្ងប់ស្ងាត់ក្នុងដំណាក់កាលបិទខ្ទប់ក្រុង និងភូមិសាស្ត្រមួយចំនួននៅតាមបណ្តាខេត្តនោះ បច្ចុប្បន្នបានបង្ហាញពីសញ្ញាវិជ្ជមានជាបណ្តើរៗឡើងវិញហើយក្រោយការអនុញ្ញាតឱ្យមានចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា ភាពល្អប្រសើរនៃទីផ្សារ​អចលនទ្រព្យគឺត្រូវ​ពឹងផ្អែក​យ៉ាងសំខាន់ទៅលើស្ថានភាពសេដ្ឋកិច្ច និងសុខុមាលភាពសង្គម។ នៅពេលដែលសង្គមជាតិមានសុវត្ថិភាព ហើយទីផ្សារអាជីវកម្មនានាចាប់មានដំណើរការ​ឡើងវិញ នោះទីផ្សារអចលនទ្រព្យក៏អាចមានសកម្មភាពឡើងវិញផងដែរ។

លោកថា ក្នុងរយៈពេលប្រមាណ1សប្ដាហ៍នៃការអនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ជាពិសេសការបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានធ្វើឱ្យបណ្តាអ្នករកស៊ីនៅក្នុងវិស័យមួយនេះធ្វើសកម្មភាពឡើងវិញហើយ ទាស់ត្រង់ថាមិនទាន់មានភាពផុលផុសខ្លាំងនៅឡើយនោះទេ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា ៖

“ក្នុងពេលនេះទោះជាវានៅមិនទាន់ខ្លាំងក្លាក៏ដោយ ប៉ុន្តែវាជាការបង្ហាញឱ្យឃើញ​ពីសញ្ញាវិជ្ជមាន​នៃវិស័យ​មួយ​នេះ ហើយ​វា​នឹង​បង្កើន​ល្បឿនបន្តិចម្ដងៗប្រសិនបើស្ថានភាពនៃការរាលដាលកាន់តែមានភាពស្ងប់ស្ងាត់។ នៅពេលដែលការឆ្លងរាលដាលត្រូវបាន​កាត់បន្ថយ ហើយ​កំណើន​នៃចំនួនអ្នកចាក់វ៉ាក់សាំងបានកាន់តែច្រើន នោះវានឹងធ្វើឱ្យមនុស្សមានទំនុកចិត្តខ្ពស់ក្នុងការចេញក្រៅឡើងវិញ”

លោកបន្តថា ៖

“សកម្មភាពភាគច្រើន គឺផ្តើមចេញពីអ្នករកស៊ីដីធ្លី ពួកគេចាប់ផ្តើមចេញមើលនៅតាមតំបន់ដែលមានសក្ដានុពល ដូចជានៅតាម​តំបន់ជាយ​ក្រុង និងតាមបណ្តាខេត្តគោលដៅរបស់ពួកគាត់។ ដោយឡែកសម្រាប់សកម្មភាពផ្សេងៗដូចជាការសាងសង់ជាដើមក៏អាចនឹងចាប់ផ្តើមឡើងវិញផងដែរ ក្រោយ​ស្ថានភាពកាន់តែល្អប្រសើរជាងនេះ”

ជាមួយនឹងការលើកឡើងពីស្ថានភាពទីផ្សារ និងសកម្មភាពក្នុងវិស័យអចលនទ្រព្យខាងលើនេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំមានការធ្វេសប្រហែសក្នុងការរក្សាអនាម័យ និងការប្រកាន់ខ្ជាប់នូវ​វិធា​ន​ការ​របស់​ក្រសួងសុខាភិបាលដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមជាតិទាំងមូល៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់