ក្រោមការយកចិត្តទុកដាក់យ៉ាងខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19នៅក្នុងសហគមន៍ នៅត្រឹមរសៀលថ្ងៃទី19 ខែឧសភា ឆ្នាំ2021នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចកំណត់មានតែ «តំបន់លឿងទុំ» និង «តំបន់លឿង» ខណៈ «តំបន់ក្រហម» លែងមានបន្ដទៀតហើយ។
សាលារាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី19 ខែឧសភា ឆ្នាំ2021នេះ បានចេញសេចក្តីសម្រេចដោយបន្តដាក់ចេញវិធានការសម្រាប់ភូមិសាស្ត្រមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ដោយកំណត់មានតែតំបន់លឿងទុំ និងតំបន់លឿង ហើយលែងមានតំបន់ក្រហមទៀតហើយ។
នៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សម្រាប់វិធានការរដ្ឋបាលដែលបានដាក់ចេញចំពោះ «តំបន់លឿងទុំ» ត្រូវអនុវត្តសម្រាប់រយៈពេល7ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី20 ខែឧសភា ឆ្នាំ2021 រហូតដល់ថ្ងៃទី26 ខែឧសភា ឆ្នាំ2021។ ដោយឡែក សម្រាប់ «តំបន់លឿង» ត្រូវអនុវត្តសម្រាប់រយៈពេល14ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី20 ខែឧសភា ឆ្នាំ2021 រហូតដល់ថ្ងៃទី2 ខែមិថុនា ឆ្នាំ2021។
ជាមួយគ្នានេះ រដ្ឋបាលសាលារាជធានីភ្នំពេញក៏បានបញ្ជាក់នៅក្នុងប្រការ2 ដោយបានបង្ហាញទីតាំងមួយចំនួនដែលត្រូវបានកំណត់ជាលឿងទុំ និងតំបន់លឿងផងដែរ ដូចមានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចដូចខាងក្រោម៖
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ប៊ុលហ្ការី បង្ហោះផ្កាយរណបថ្មីចំនួន ១០ គ្រឿង និងត្រៀមពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំប្រទេសប៊ុលហ្ការី បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍បាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១០គ្រឿងទៀតរបស់ខ្លួនចូលទៅក្នុងលំហអាកាស

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content