បរទេស៖ កំពូលមហាសេដ្ឋីបារាំងលោក Bernard Arnault បានក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោកជាផ្លូវការហើយនៅដើមសប្ដាហ៍នេះ ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើងទៅដល់ 186.3 ពាន់លានដុល្លារ។
លោក Arnault មានទ្រព្យសម្បត្តិលើសមហាសេដ្ឋីលោក Jeff Bezos ដែលមានទ្រព្យសម្បតិ្ត 186 ពាន់លានដុល្លារនោះត្រឹមតែ 300 លានដុល្លារប៉ុណ្ណោះខណៈដែលស្ថាបនិកក្រុមហ៊ុន SpaceXលោក Elon Musk ជាមនុស្សមានទ្រព្យច្រើនបំផុតទី 3 ប្រមាណជា 147.3 ពាន់លានដុល្លារ។

ទ្រព្យសម្បត្តិរបស់លោក Arnault ត្រូវបានគេមើលឃើញថាបានកើនឡើងទ្វេរដងធៀបទៅនឹងខែមីនាឆ្នាំ2020កន្លងមកដែលមានត្រឹមតែ 76 ពាន់លានដុល្លារមកដល់ 186.3ពាន់លានដុល្លារគិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ ពោលគឺកើនឡើងប្រមាណជា 110 ពាន់លានដុល្លារក្នុងពេលវេលាត្រឹមតែ 14ខែ ហើយភាគច្រើនត្រូវបានគេមើលឃើញថាមានប្រភពខ្លាំងបំផុតមកពីក្រុមហ៊ុនម៉ូតសម្លៀកបំពាក់ដ៏ល្បីរបស់ជនជាតិបារាំងរូបនេះគឺ LVMH(Louis Vuitton Moet Hennessy)។
ត្រឹមព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ភាគហ៊ុនរបស់ LVMH ដែលជាក្រុមហ៊ុនមេរបស់ Fendi, Christian Dior និង Givenchy ផងដែរនោះបានកើនឡើងភ្លាមៗប្រមាណជា 0.4 ភាគរយក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយបានធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនរបស់លោកកើនឡើងទៅដល់ 320 ពាន់លានដុល្លារ និងបានរុញឲ្យទ្រព្យសម្បត្តិរបស់លោក Arnault កើនឡើងភ្លាម 600 លានដុល្លារផងដែរ។
គួរឲ្យដឹងដែរថា នៅត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោករបស់ Forbes ភាគច្រើនគឺសុទ្ធតែជនជាតិអាមេរិកទាំងអស់ដែលក្នុងមានដូចជាលោក Bezos, Musk, Gate និង Buffet ជាដើម ប៉ុន្តែក៏ធ្លាប់មានជនជាតិមិកស៊ិកូម្នាក់ដែលទទួលបានតំណែងជាកំពូលមហាសេដ្ឋីដែរ គឺលោក Carlos Slim ហើយឆ្នាំនេះបានបន្តធ្លាក់មកលើ លោក Bernard Arnault ដែលជាជនជាតិបារាំងទៅវិញ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content